ONE CHAMPIONSHIP | សែលកាត

ONE CHAMPIONSHIP: ពិភពនៃកីឡាគុនចម្រុះ មាននៅប្រទេសកម្ពុជាហើយ! តើអ្នកត្រៀមខ្លួនហើយឬនៅ?

ពីក្រុមហ៊ុនទូរគមនាគមន៍ដែលលឿនជាងគេនៅកម្ពុជា មានមោទនភាពជាដៃគូដំបូងគេជាមួយ ONE Championship ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកីឡាធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។ រីករាយជាមួយការផ្តល់ជូនថ្មីៗនៅលើកម្មវិធីទូរស័ព្ទ សែលកាតរបស់អ្នកជាមួយនឹងកម្មវិធី ONE Championship ដែលបានរៀបរៀងយ៉ាងផ្ចិតផ្ចង់ ជាភាសាខ្មែរ និងអង់គ្លេស ដែលរួមមានកីឡាករ​ កីឡាការនី ក្នុងវិស័យកីឡាគុនចម្រុះ ដែលមាន ចាន់រតនា អេម សុវណ្ណារី  នូ ស្រីពៅ រិន សារ័ត្ន និងកីឡាករ​ កីឡាការនី ជាច្រើនទៀត។
លោក ចាន់ រតនា ក្នុងនាមជាទូតសុច្ឆន្ទៈសែលកាត បានមានប្រសាសន៍ថា“ ខ្ញុំពិតជាមានកិត្តិយស ដែលបានចូលរួមក្នុងការនាំយកក្បាច់គុនខ្មែរដើម្បីចែករំលែកដល់អ្នកគាំទ្រទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអត្តពលិកពី ONE Championship ខ្ញុំមានកាតព្វកិច្ចបង្ហាញអ្នកគាំទ្រទាំងអស់នៅទីនេះនូវគុណតម្លៃ នៃសិល្បៈក្បាច់គុន និងរបៀបដែលយើងអាចកែលំអជីវិតរបស់យើងតាមរយៈក្បាច់គុននេះ” ។
មាតិកាពី ONE Championship នឹងផ្តល់ជូនអ្នកគាំទ្រវិស័យកីឡា នូវការកម្សាន្ត វីដេអូខ្លីៗ ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន!

ដោនឡូត Cellcard App ដើម្បីទស្សនាការប្រកួតឥឡូវនេះ!

  

 

 

 

 

 

 

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត