ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម 2019 | សែលកាត

ការប្រកួតកីឡាអេឡិចត្រូនិកដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា បានមកដល់ហើយ ដោយមានការខិតខំប្រឹងប្រែងពីសហព័ន្ធកីឡាអេឡិចត្រូនិក (EFC) និងមានការសហការជាមួយក្រុមហ៊ុន Cellcard ដែលនឹងធ្វើរៀបចំការប្រកួត ស្វែងរកក្រុមជើងខ្លាំងមកពីគ្រប់ខេត្តក្រុងដើម្បីតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម ២០១៩ (SEA Games 2019) លើប្រភេទវិញ្ញាសារ៖ Mobile Legends Bang Bang នៅឯប្រទេសហ្វីលីពីន។

ចូលរួមគាំទ្រ និងលើកស្ទួយវិស័យ Esports កម្ពុជាទាំងអស់គ្នា!

ចំពោះអ្នកមិនមានគ្នាចូលរួមការប្រកួត អ្នកក៏អាចទទួលបានភាពរីករាយពីកម្មវិធីផងដែរ ដែលក្នុងនោះមានការចាប់រង្វាន់ លេងល្បែងឆ្លើយសំណួរ និងបង្វិលកង ដែលអ្នកអាចមានឱកាសឈ្នះ Epic Skins និងរង្វាន់ជាច្រើនទៀតពីពួកយើងថែមទៀតផង។ ក្រៅពីនេះក៏មានការប្រគំតន្ត្រីដែលមានវត្តមានចូលរួមដោយកញ្ញា រ៉េត ស៊ូហ្សាណា  Idol PLAYers Bunleng និង  Mina អ្នកទាំងអស់គ្នាអាចជួបនិងថតរូបលេងជាមួយពួកគាត់បាន!

* រាល់កីឡាករទាំងអស់ សូមជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងសារជាតិប៉ូវកំលាំងដែលហាមឃាត់។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!