ការបរិច្ចាគដើម្បីជួយដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់!
ជាការឆ្លើយតបនិងស្ថានភាពគ្រោះទឹកជំនន់ដែលប៉ះពាល់ដល់ប្រជាជនខ្មែរ សែលកាតបានចាប់ផ្តើមយុទ្ធនាការដើម្បីធ្វើការចូលរួមបរិច្ចាគ។
កម្មវិធីបរិច្ចាគនេះ ចាប់ផ្តើមជាមួយគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេ សហការរវាងក្រុមហ៊ុនសែលកាតជាមួយនិង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង 8 ដួងទៀតនៅកម្ពុជាផងដែរ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញនិងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរ។
បទចម្រៀង ដែលមានចំណងជើងថា “ពិភពលោកយើងតែមួយ” នេះ គឺជាការបង្ហើរសំនៀងរួមគ្នារវាងព្រះនាងតូច នរោត្ដម ជេនណា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា មាស សុខសោភា លោក ខាន់ ជែមស៍ លោក ហេង ពិទូ អ្នកនាង ខាត់ សុឃីម លោក ចេន និងកញ្ញា អ៊ីវ៉ា។
បទចម្រៀងនេះ នឹងមានដាក់ជូនសម្រាប់ដោនឡូតនៅក្នុងកម្មវិធី Calltunes របស់សែលកាត ក្នុងតម្លៃ 20 សេន ខណៈបទចម្រៀងជាវីដេអូដែលមានគុណភាពខ្ពស់ នឹងមាននៅក្នុងកម្មវិធី Cellcard Music App ក្នុងតម្លៃ 5 សេន/ថ្ងៃ។
រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដបទចម្រៀងនៅក្នុង Calltunes និងការភ្ជាប់សេវាកម្ម Music Streaming ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃ 31 តុលា នឹងត្រូវយកទៅបរិច្ចាគជូនដល់កាកបាទក្រហម ដើម្បីជួយគាំទ្រដល់ការឆ្លើយតបជាបន្ទាន់របស់អង្គការនេះ ក្នុងការជួយសង្គ្រោះពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងភៀសខ្លួនដោយសារគ្រោះទឹកជំនន់។