បើកគណនីព្រីនស៍ eAccount ពី Cellcard | សែលកាត

បើកគណនីព្រីនស៍ eAccount ពី Cellcard

លក្ខខណ្ឌទូទៅ

  1. សេវាកម្មនេះផ្តល់ជូនសម្រាប់តែអតិថិជនសែលកាតបង់ប្រាក់ជាមុនតែប៉ុណ្ណោះ និងមិនរាប់បញ្ចូលលេខទូរស័ព្ទពីប្រតិបត្តិករផ្សេងៗទៀតនោះឡើយ។
  2. ចាប់ផ្តើមពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2022 រហូតដល់មានការជូនដំណឹងបន្ថែម។
  3. អ្នកនឹងត្រូវបានបញ្ជូនបន្តពីកម្មវិធី Cellcard App ទៅកាន់ប្រព័ន្ធកម្មវិធីទូរស័ព្ទមួយផ្សេងទៀត។
  4. អ្នកនឹងទទួលបានទឹកប្រាក់បន្ថែម $50 សម្រាប់ប្រើប្រាស់អ៊ីនធើណិត តេ និងផ្ញើសារ ដែលមានសុពលភាព 7 ថ្ងៃ។
  5. ទឹកប្រាក់បន្ថែមដែលទទួលបានពីអ្នកណែនាំ នឹងត្រូវបានគិតប្រាក់ ដោយអនុលោមតាមនីតិវិធីដែលមានស្រាប់សម្រាប់ទឹកប្រាក់បន្ថែម និងគណនីគោល។
  6. អ្នកនឹងទទួលបានទឹកប្រាក់បន្ថែម បន្ទាប់ពីការបើកគណនីអេឡិចត្រូនិចដោយជោគជ័យជាមួយធនាគារ ដែលអ្នកណែនាំ។
  7. អ្នកត្រូវបានគេណែនាំ នឹងអាចចុះឈ្មោះ រួមទាំងទទួលបានទឹកប្រាក់បន្ថែមម្តងក្នុងមួយ MSISDN បន្ទាប់ពីការបង្កើតគណនីអេឡិចត្រូនិចដោយជោគជ័យ។
  8. នៅពេលដែលគណនីអេឡិចត្រូនិចរបស់ធនាគារត្រូវបានបើកដោយជោគជ័យ អ្នកប្រើប្រាស់នឹងទទួលបានសារជូនដំណឹងដែលបញ្ជាក់ពីទឹកប្រាក់បន្ថែមដែលផ្តល់ជូនភ្លាមៗ $50។
  9. គណនីសែលកាតរបស់លោកអ្នក ត្រូវតែជាគណនីកំពុងដំណើរការ។
  10. លេខកូដណែនាំ គឺមិនអាចដកវិញបាន និង/ឬអាចប្តូរជាសាច់ប្រាក់ ឬទឹកប្រាក់នោះឡើយ។
  11. ក្រុមហ៊ុនសែលកាត សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុនក្នុងករណីចាំបាច់។

 

កិច្ចព្រមលះបង់

  1. ព័ត៌មានដែលមាននៅលើទំព័រនេះ គឺមិនមែនជាកិច្ចសន្យាសម្រាប់សេវាកម្មហិរញ្ញវត្ថុ ឬការធានារ៉ាប់រងនោះឡើយ។
  2. វិសាលភាពនៃសេចក្តីពិពណ៌នានេះ គឺជាការសង្ខេបខ្លីៗ ដើម្បីផ្តល់នូវឯកសារយោងឱ្យបានឆាប់រហ័ស និងប្រកបដោយភាពងាយស្រួលប៉ុណ្ណោះ។
  3. លក្ខខណ្ឌដែលត្រូវអនុវត្ត អាចស្វែងរកបាននៅក្នុងឯកសារគោលនយោបាយ។

គោលការណ៍​​ឯកជនភាព

ទំព័រនេះរៀបរាប់អំពីគោលការណ៍របស់យើងទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួន នៅពេលអ្នកប្រើប្រាស់ថ្នាលណែនាំរបស់យើង ដើម្បីផ្ញើព័ត៌មានទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឬធនាគារ ដើម្បីជាវទំនិញ ឬសេវាកម្មពីពួកគេ។ ដោយប្រើប្រាស់កម្មវិធីណែនាំ អ្នកយល់ព្រមជាមួយការប្រមូល និងប្រើប្រាស់ព័ត៌មានដោយអនុលោមតាមគោលការណ៍នេះ។

1. ទិន្នន័យឯកជនភាព

ក. ដើម្បីអាចចូលរួមជាមួយកម្មវិធី អ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌនៃការណែនាំសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង។ យើងក៏សូមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចំពោះលក្ខខណ្ឌកម្មវិធី Cellcard App របស់យើង ដែលអនុវត្តចំពោះការប្រើប្រាស់កម្មវិធីរបស់យើងដូចគ្នាផងដែរ។

2. ទិន្នន័យផ្ទាល់ខ្លួន

ក. អ្នកប្រើប្រាស់យល់ព្រមថា សែលកាត អាចប្រើប្រាស់កម្រងព័ត៌មាន និងព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ សម្រាប់គោលបំណងស្ថិតិមិនមែនផ្ទាល់ខ្លួន។

ខ. អ្នកប្រើប្រាស់យល់ព្រមថា​ ពួកគេមិនបំពានច្បាប់ឯកជនភាព បទប្បញ្ញត្តិ ឬក្រមសីលធម៌ដែលត្រូវអនុវត្ត ទាក់ទងនឹងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចុងក្រោយ រួមមានឈ្មោះ លេខទូរស័ព្ទចល័ត និងព័ត៌មានផ្សេងៗទៀត ហើយមិនត្រូវបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចុងក្រោយ ទៅកាន់ភាគីទីបីណាមួយដោយគ្មានការយល់ព្រមភ្លាមៗពីអ្នកប្រើប្រាស់ចុងក្រោយ ឬដែលតម្រូវ ឬអនុញ្ញាតដោយច្បាប់នោះឡើយ។

3. ទិន្នន័យដែលត្រូវបានផ្ទេរ និងណែនាំ

ក. អ្នកប្រើប្រាស់ទទួលស្គាល់ថា បន្ទាប់ពីចុចប្រើប្រាស់ផលិតផល ឬសេវាកម្មជាក់លាក់ណាមួយ និងផ្តល់ព័ត៌មានយល់ព្រមដល់ភាគីទីបី ឬកម្មវិធី Cellcard App នោះអ្នកប្រើប្រាស់អាចនឹងត្រូវបញ្ជូនបន្តទៅកាន់ប្រព័ន្ធកម្មវិធីទូរស័ព្ទរបស់ភាគីផ្សេងៗទៀត។

ខ. អ្នកប្រើប្រាស់ទទួលស្គាល់ថា បន្ទាប់ពីបញ្ជូនបន្តពីកម្មវិធី Cellcard App ទៅកាន់ប្រព័ន្ធកម្មវិធីទូរស័ព្ទរបស់ភាគីទីបី នោះសែលកាតអាចបោះបង់កាតព្វកិច្ចរបស់ខ្លួនដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងព័ត៌មានផ្សេងទៀត។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!