Cellcard Digital payment | សែលកាត

មធ្យោបាយថ្មីសម្រាប់ការទូទាត់ប្រាក់!

ឥឡូវនេះ អ្នកអាចទិញទំនិញ ញ៉ាំអាហារ បង់ថ្លៃធ្វើដំណើរ និងបង់ថ្លៃផ្សេងៗទៀត បានយ៉ាងងាយស្រួលបំផុតជាមួយ Cellcard App។

អ្នកអាចប្រើនៅ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងជាច្រើនទៀត ដល់ទៅ​ជាង 500,000 ឯណោះ។

ទូទាត់ជាមួយ QR កូដ បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុត!

ឥឡូវនេះ អ្នកអាច Cellcard App ជាមួយ Wing Pay!

វាមានភាពងាយស្រួលបំផុតក្នុងការប្រើ! អ្នកគ្រាន់តែភ្ជាប់គណនី Wing ទៅក្នុង Cellcard App ហើយចាប់ផ្តើមធ្វើការទិញទំនិញជាការស្រេច!

មិនទាន់មានគណនី Wing មែនទេ? គ្មានបញ្ហាឡើយ។ អ្នកអាចបង្កើតគណនី Wing បានយ៉ាងងាយស្រួលបំផុត។

សម្រាប់រាល់គណនី Wing ដែលអ្នកបានបង្កើតថ្មី ហើយភ្ជាប់ជាមួយ Cellcard App អ្នកនឹងទទួលបាន $50 សម្រាប់តេ ផ្ញើសារ និងប្រើប្រាស់អ៊ីនធើណិត។

នៅមានអត្ថប្រយោជន៍ជាច្រើនទៀត! ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ $1 ឬធ្វើការទូទាត់ប្រាក់ $5 តាមរយៈ QR Payment ដោយប្រើគណនី Wing របស់អ្នក នោះអ្នកនឹងទទួលបានទិន្នន័យ 10MB និង 10 នាទី!

 

ដោនឡូតឥឡូវនេះ

  

លក្ខខណ្ឌផ្សេងៗ

  • អ្នកប្រើប្រាស់ Cellcard App ម្នាក់ អាចភ្ជាប់គណនី Wing បានតែមួយ ដោយប្រើលេខទូរស័ព្ទសែលកាតតែមួយ សម្រាប់ទូរស័ព្ទតែមួយប៉ុណ្ណោះ។
  • ការបង្កើតគណនី Wing ថ្មី តាមរយៈ Cellcard App គឺតម្រូវឱ្យមានការយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់ Wing។
  • រាល់គណនី Wing ដែលបង្កើតតាមរយៈ Cellcard App នឹងប្រើប្រាស់លេខទូរស័ព្ទសែលកាត ធ្វើជាលេខគណនីរបស់ Wing។
  • គណនី Wing ដែលបង្កើតតាមរយៈ Cellcard App នឹងរួចរាល់សម្រាប់ប្រើប្រាស់ ប៉ុន្តែមានមុខងារមួយចំនួន មិនទាន់អាចប្រើប្រាស់បាននៅឡើយនោះទេ ដោយត្រូវរង់ចាំបំពេញ KYC ឱ្យបានរួចរាល់ជាមុនសិន។
  • ដើម្បីបំពេញលក្ខខណ្ឌ KYC សម្រាប់គណនី Wing ថ្មីរបស់អ្នក សូមអញ្ជើញទៅកាន់ផ្នែកបំរើសេវាអតិថិជនរបស់ ឬភ្នាក់ងារ Wing។ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពត្រឹមត្រូវផងដែរ។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!