ដើម្បីចុះឈ្មោះជាមួយសេវា CELLBLAST សូមចុចទីនេះ
ផ្តល់ជូនព័ត៌មានទៅដល់អតិថិជនរបស់អ្នកតាមបែបឌីជីថល ជាមួយ CellBlast
ដំណោះស្រាយពាណិជ្ជកម្ម និងផ្តល់ជូនព័ត៌មានទៅដល់អតិថិជនរបស់អ្នក តាមរយៈទូរស័ព្ទចល័ត ដែលជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងអតិថិជនបានភ្លាមៗ។
តើ CellBlast អាចជួយអ្នកក្នុងការផ្តល់ជូនព័ត៌មានទៅកាន់អតិថិជនតាមបែបឌីជីថលបានយ៉ាងដូចម្តេច?
CellBlast គឺជាដំណោះស្រាយពាណិជ្ជកម្មមួយ ក្នុងការផ្តល់ជូនព័ត៌មានពាណិជ្ជកម្មរបស់អ្នក តាមរយៈទូរស័ព្ទចល័តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឱ្យអ្នកភ្ជាប់ និងបញ្ជូនសារទៅដល់អតិថិជនជាមួយចំនួនដ៏ច្រើនតាមរយៈទូរស័ព្ទចល័តរបស់ពួកគេ ។
CellBlast ផ្តល់ភាពងាយស្រួលដល់អ្នកដូចជា៖
- ជូនដំណឹងដល់អតិថិជនបានទាន់ពេលវេលាអំពីប្រូម៉ូសិនថ្មីៗ ដែលពួកគេចាប់អារម្មណ៍
- ជូនដំណឹងដល់អតិថិជនរបស់អ្នកអំពីការផ្លាស់ប្តូរម៉ោងណាត់ជួប និងម៉ោងប្រតិបត្តិការ
- កំណត់ពេលវេលារំលឹកអតិថិជនរបស់អ្នក អំពីព្រឹត្តិការណ៍ផ្សេងៗ ការណាត់ជួប កាលបរិច្ឆេទដែលត្រូវបង់វិក្កយប័ត្រជាដើម
- ទទួលបានព័ត៌មាន អំពីការស្ទង់មតិរបស់អតិថិជនលើការវាយតម្លៃលើអាជីវកម្មរបស់អ្នក
- ទទួលបានព័ត៌មានច្បាស់លាស់ ថាតើសារដែលផ្ញើទៅកាន់អតិថិជនគោលដៅ ត្រូវបានបញ្ជូនដោយជោគជ័យឬយ៉ាងណា រួមជាមួយនឹងរបាយការណ៍នៃការផ្ញើសារ
ដំណោះស្រាយទាំងអស់នេះ មានផ្តល់ជូនដោយ CellBlast – ដំណោះស្រាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទចល័តដែលមានភាពបត់បែនល្អ និងមានប្រសិទ្ធភាពបំផុត ហើយថែមទាំងមានផ្តល់ជូននូវស្វ័យសេវាដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការប្រើប្រាស់ផងដែរ។
ជ្រើសរើសកញ្ចប់នៃដំណោះស្រាយពាណិជ្ជកម្ម ដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នក
គម្រោងនីមួយៗ ត្រូវបានបង្កើតឡើងដើម្បីសម្របទៅនឹងយុទ្ធសាស្រ្តទីផ្សារ និងទំនាក់ទំនងរបស់អ្នក
ដើម្បីចុះឈ្មោះជាមួយសេវា CELLBLAST សូមចុចទីនេះ
មុខងារ និងអត្ថប្រយោជន៍សំខាន់ៗរបស់ CellBlast៖
- ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៖ ប្រព័ន្ធគ្រប់គ្រង ត្រូវបានដាក់ឱ្យដំណើរការនៅលើគេហទំព័រ ពោលគឺអ្នកអាចគ្រប់គ្រងការទំនាក់ទំនងជាមួយអតិថិជនបានទាំងស្រុង។
- គម្រោងដែលមានតម្លៃសមរម្យ និងមានភាពសាមញ្ញបំផុត៖ អាស្រ័យទៅលើចំនួនសារជាអក្សរ/សំឡេងដែលត្រូវផ្ញើចេញ។
- ផ្ញើសារទៅកាន់អតិថិជនបានយ៉ាងទូលំទូលាយ៖ ផ្ញើសារទៅកាន់អតិថិជនគោលដៅរបស់អ្នកបានភ្លាមៗ នៅគ្រប់ទីកន្លែង។ អ្នកអាចផ្ញើសារទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន 15 លាននាក់ នៅក្នុងប្រទេសកម្ពុជា។
- រៀបចំសារតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក៖ ផ្តល់នូវជម្រើសក្នុងការផ្ញើសារផ្ទាល់ខ្លួនទៅកាន់អតិថិជនរបស់អ្នក។ អាចប្រើប្រាស់ជាភាសាខ្មែរ អង់គ្លេស និងចិន។
- សារជាអក្សរ ឬជាសំឡេង៖ អាចសម្រេចចិត្តក្នុងការប្រើប្រាស់សារជាអក្សរ ឬសំឡេង ដោយអាស្រ័យទៅលើប្រភេទអតិថិជនគោលដៅរបស់អ្នក។
- ការវិភាគទិន្នន័យយុទ្ធនាការ៖ ផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងយុទ្ធនាការ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដើម្បីជួយអ្នកក្នុងការរៀបចំទំនាក់ទំនងទីផ្សារ។ ប្រព័ន្ធគ្រប់គ្រងនេះ ត្រូវបានភ្ជាប់មកជាមួយនូវមុខងារវិភាគទិន្នន័យ និងរបាយការណ៍ ដើម្បីជួយតាមដាននិងសម្របសម្រួលប្រសិទ្ធភាពនៃយុទ្ធនាការនីមួយៗ។