ដាក់ពាក្យចូលរួមកម្មវិធី Cellcard Lab វគ្គទី4 ឲ្យបានមុនថ្ងៃទី23 មេសា!
ដាក់ពាក្យស្វាគមន៍មកកាន់ Cellcard Lab
Cellcard Lab ជាទម្រង់គំរូតែមួយគត់ដែលត្រូវបានបង្កើតឡើងសម្រាប់ឲ្យយុវជនខ្មែរ (ដូចរូបអ្នកជាដើម) ប្រែក្លាយគំនិតអាជីវកម្មសង្គមទៅជាឱកាសដែលអាចអនុវត្ត និងសម្រេចបាន។ កាលណាអ្នកក្លាយជាសមាជិក Lab អ្នកនឹងបានសិក្សា ទទួលបានការលើកទឹកចិត្តពេញទំហឹង និងទទួលបានគន្លឹះជំនាញសំខាន់ៗដែលអ្នកត្រូវការដើម្បីជំរុញគំនិតរបស់អ្នក ទៅកាន់ទីផ្សារ។
តើ Cellcard Lab ជាអ្វី?
Cellcard Lab គឺជាកម្មវិធីជំរុញសុពលភាពគំរូអាជីវកម្មកម្រិតខ្ពស់រយៈពេល 6 សប្តាហ៍ ដើម្បីប្រែក្លាយគំនិតទាំងនេះឲ្យលេចចេញជារូបរាង។ ក្នុងអំឡុងពេលនេះ សហគ្រិនដែលត្រូវបានជ្រើសរើស 8 ក្រុម អាចចូលទៅកាន់៖
- កន្លែងធ្វើការងារ Impact Hub
- បណ្ដាញ និងប្រភពធនធាន Impact Hub
- ការណែនាំ និងបណ្ដុះបណ្ដាល
- វគ្គសិក្ខាសាលាផ្សេងៗ និងការគំាទ្រអាជីវកម្មតាមកំណត់និងតម្រូវការ (រៀងរាល់ថ្ងៃពុធ ពីម៉ោង 6ល្ងាច-8 ល្ងាច ចាប់ពីថ្ងៃទី 3 ខែឧសភា រយៈពេល 6 សប្តាហ៍
នៅពេលវគ្គបណ្តុះបណ្តាល 6 សប្តាហ៍បានបញ្ចប់ នឹងមានការជម្រុះ ក្រុមដែលមានគំនិត និងយុទ្ធសាស្រ្តអភិវឌ្ឍចំនួន 8 ក្រុម ដែលនឹងត្រូវចូលរួមប្រកួតប្រជែងគំនិតច្នៃប្រឌិតរបស់ពួកគេ ទៅកាន់វគ្គបញ្ចប់។ ជ័យលាភី ចំនួន 3ក្រុមនឹងទទួលបានរង្វាន់ខាងក្រោម៖
- រង្វាន់ទី1 : លុយសុទ្ធ $ 5000 + គម្រោង XG6 ប្រើប្រាស់ពេញមួយឆ្នាំ
- រង្វាន់ទី2: លុយសុទ្ធ$ 3 000 + គម្រោង XG6 ប្រើប្រាស់ពេញមួយឆ្នាំ
- រង្វាន់ទី3: លុយសុទ្ធ$ 2 000 + គម្រោង XG6 ប្រើប្រាស់ពេញមួយឆ្នាំ
ជ័យលាភី ក្រុមដែលបានឈ្នះនឹងទទួលបានរង្វាន់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងធ្វើកិច្ចសិក្សានៅ Microsoft Malaysia និង Malaysian Global Innovation and Creativity Centre (MaGIC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលគំនិតច្នៃប្រឌិតនិងបច្ចេកវិទ្យាដ៏ធំបំផុតក្នុងតំបន់ (តំណាងម្នាក់ របស់ក្រុមនីមួយៗនឹងត្រូវបានជ្រើសរើសសម្រាប់ដំណើរទស្សនកិច្ចនេះ)។
តើCellcard Lab បង្កើតឡើងសម្រាប់អ្នកណា?
សហគ្រិន ដែលមានគំនិតផ្ទាល់ខ្លួន ត្រៀមរួចរាល់ និងទទួលការលើកទឹកចិត្តដើម្បីធ្វើតេស្តលើលទ្ធភាពនៃគំនិតរបស់ខ្លួនក្នុងការ ដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន។
- អ្នកមានអាយុ18 ដល់ 30ឆ្នាំ
- អ្នកចង់តេស្តលទ្ធភាពនៃគំនិតអាជីវកម្មរបស់អ្នក
- អ្នកអាចប្ដេជ្ញាចំពោះការងារលើគំនិតរបស់អ្នកយ៉ាងហោចណាស់ក្នុងពេលក្រៅម៉ោង (រាល់ល្ងាច និងពេលខ្លះនាចុងសប្ដាហ៍)
- អ្នកអាចនិយាយបានទាំងភាសាខ្មែរ និងអង់គ្លេស
ដាក់ពាក្យឥឡូវនេះ
ចុចទីនេះ ដើម្បីដាក់ពាក្យ អំពី គំនិតអាជីវកម្មរបស់អ្នក ឲ្យបានមុន ថ្ងៃទី 23 ខែមេសា ឆ្នាំ 2017។ អ្នកចូលរួម 8 នាក់នៅក្នុងវគ្គជម្រុះតង់ទី1 នឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីម៉ែល នៅថ្ងៃទី27 ខែមេសា ឆ្នាំ 2017។
មានអ្វីដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត សូមតាមដាន តាមរយៈទំព័រហ្វេសប៊ុករបស់ Impact Hub Facebook Page
Countdown To Cellcard Lab 2nd edition
ចំនួនអ្នកដាក់ពាក្យចូលរួម
ចំនួនថ្ងៃនៅសល់
ចំនួនម៉ោងនៅសល់
ចំនួននាទីនៅសល់
ជួបជាមួយវាគ្មិនណែនាំ Cellcard Lab របស់អ្នក
លោក នឹមឈុននី
អ្នកដឹកនាំបណ្ដុះបណ្ដាល កម្មវិធី Cellcard Change Maker
កញ្ញា ម៉ាអ៊ែល បារប៊េនខុន
អ្នកសម្របសម្រួលបច្ចេកទេសសម្រាប់ Friends International
កញ្ញា ឡូរ៉ា ស្មីតមេន
សហស្ថាបនិក Impact Hub Phnom Penh
រូបភាពនិងវីដេអូឯកសារទាក់ទងនឹង Cellcard Lab
ស្វែងយល់ និងតាមដាន សហគ្រិនជោគជ័យនានា ដែលបានចែករំលែកបទពិសោធអំពីដំណើរវិវត្តសហគ្រិនភាពរបស់ពួកគាត់។
ដៃគូ Cellcard Lab
យើងមិនមែនមានតែម្នាក់ឯងដើម្បីជួយអ្នកឲ្យសម្រេចក្ដីសុបិនរបស់អ្នកនោះទេ រូមមានដៃគូរបស់យើង