ចែករំលែកលុយទូរស័ព្ទជាមួយគ្រួសារនិងមិត្តភក្តិ
បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទពីសេវាបង់ប្រាក់មុនរបស់អ្នកទៅកាន់អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុនមួយណាក៏បាន។
វិធីប្រើប្រាស់៖
ជំហានទី 1៖ ដើម្បីភ្ជាប់គម្រោង ចែក ហើយ និយាយ៖ វាយអក្សរ [P2P] រួចផ្ញើទៅកាន់ 7273 បន្ទាប់មកនឹងទទួលបានលេខកូដរបស់អ្នក
ជំហានទី 2៖ ដើម្បីប្តូរលេខកូដ៖ សូមចុច*132*លេខកូដចាស់*លេខកូដថ្មី*វាយលេខកូដថ្មីម្តងទៀត#
ឧទាហរណ៍៖ *132*00000*11223*11223# រួចផ្ញើសារ/ហៅទូរស័ព្ទ
ជំហានទី 3៖ បញ្ចូលទឹកប្រាក់ទៅកាន់មិត្តភ័ក្តិ៖ ចុច*133*លេខទូរស័ព្ទអ្នកទទួល*ចំនួនទឹកប្រាក់*លេខកូដ#
ឧទាហរណ៍៖ *133*12800800*5*00000# រួចផ្ញើសារ/ហៅទូរស័ព្ទ
អ្នក ផ្ញើនឹងទទួលបានសារដំណឹង៖ “អ្នកបានដាក់សំណើរផ្ទេរទឹកប្រាក់ចំនួន $xxx ទៅកាន់ទូរស័ព្ទលេខ xxxxxxxx។” ចុចលេខ 1៖ ដើម្បីបន្តដំណើរការ ឬ ចុចលេខ 2 ដើម្បីបញ្ឈប់។
អ្នកទទួលនឹងទទួលបានសារដំណឹង៖ “អ្នកបានទទួលទឹកប្រាក់ចំនួន $xxx (ទឹកប្រាក់ដែលមានស្រាប់ + ទឹកប្រាក់បន្ថែមថ្មី)។ ទឹកប្រាក់មានសុពលភាពរហូតដល់ (ថ្ងៃកំណត់)”។
បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទពីសេវាប្រចាំខែរបស់អ្នកទៅកាន់អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុនមួយណាក៏បាន។
វិធីប្រើប្រាស់៖
ចុច #7273# រួចអនុវត្តតាមការណែនាំលើអេក្រង់ ឬ តាមជំហានខាងក្រោម៖
ជំហានទី 1៖ ដើម្បីភ្ជាប់គម្រោង ចែក ហើយ និយាយ៖ វាយ #7273#1# រួចទទួលបានលេខ កូដរបស់អ្នក
ជំហានទី 2៖ ដើម្បីប្តូរលេខកូដ៖ វាយ #7273#2#លេខកូដចាស់ #លេខកូដថ្មី#
ជំហានទី 3៖ បញ្ចូលទឹកប្រាក់ទៅកាន់មិត្តភ័ក្តិ៖ ចុច#7273#3#លេខទូរស័ព្ទ#ចំនួនទឹកប្រាក់#លេខកូដ#
អ្នក ផ្ញើនឹងទទួលបានសារដំណឹង៖ “អ្នកបានដាក់សំណើរផ្ទេរទឹកប្រាក់ចំនួន $xxx ទៅកាន់ទូរស័ព្ទលេខ xxxxxxxx។” សូមចុចលេខ 1 ដើម្បីបន្តដំណើរការ ឬ ចុចលេខ 2 ដើម្បីបញ្ឈប់។
អ្នកទទួលនឹងទទួលបានសារដំណឹង៖ “អ្នកបានទទួលទឹកប្រាក់ចំនួន $xxx (ទឹកប្រាក់ដែលមានស្រាប់ + ទឹកប្រាក់បន្ថែមថ្មី)។ ទឹកប្រាក់មានសុពលភាពរហូតដល់ (ថ្ងៃកំណត់)”។