កញ្ចប់ Social Pack | សែលកាត

កញ្ចប់អ៊ីនធើណិតបន្ថែម Social Pack!

រីករាយជាមួយកញ្ចប់ Social Pack! ទទួលបានទិន្នន័យអ៊ីនធើណិតបន្ថែមសម្រាប់លេងកម្មវិធីបណ្តាញសង្គមរបស់អ្នក!

ជ្រើសរើសកញ្ចប់ Social Pack របស់អ្នក៖

កញ្ចប់ Social Pack ខ្នាតតូច

ទិន្នន័យអ៊ីនធើណិត៖:250MB
សុពលភាព:24 ម៉ោង
តម្លៃ:5 សេន
សម្រាប់កម្មវិធី:Facebook, Messenger Whatsapp Telegram LinkedIn និង Discord។
*1811*1#

កញ្ចប់ Social Pack ខ្នាតមធ្យម

ទិន្នន័យអ៊ីនធើណិត:500MB
សុពលភាព:24 ម៉ោង
តម្លៃ:10 សេន
សម្រាប់កម្មវិធី:Facebook, Messenger Whatsapp Telegram LinkedIn Discord Instagram និង WeChat។
*1811*2#

កញ្ចប់ Social Pack ខ្នាតធំ

ទិន្នន័យអ៊ីនធើណិត:1000MB
សុពលភាព:24 ម៉ោង
តម្លៃ:20 សេន
សម្រាប់កម្មវិធី:Facebook Messenger Whatsapp Telegram LinkedIn Discord Instagram WeChat Tiktok និង Youtube។
*1811*3#

លក្ខខណ្ឌ៖

  • គ្រប់កញ្ចប់ Social Pack អាចដំណើរការបានសម្រាប់អតិថិជនគម្រោងបង់ប្រាក់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ
  • អតិថិជនដែលភ្ជាប់ PlayGame Unlimited មិនអាចភ្ជាប់កញ្ចប់ Social Pack បានឡើយ
  • ពេលអតិថិជនផ្តាច់សេវាកម្មដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់នឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃផុតកំណត់។ សម្រាប់អតិថិជនដែលបានភ្ជាប់កញ្ចប់ដដែល ឬ កញ្ចប់ផ្សេង ទិន្នន័យដែលនៅសល់នឹងត្រូវបានផុតកំណត់ភ្លាមៗ ដោយមានទិន្នន័យនៃកញ្ចប់ថ្មីមកជំនួស។
  • ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។
  • ក្រុមហ៊ុនសែលកាតរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន។

បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?

កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។

បើខ្ញុំភ្ជាប់កញ្ចប់ Social Pack ផ្សេង តើកញ្ចប់មួយណានឹងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?

កញ្ចប់ Social Pack ដែលអ្នកភ្ជាប់ថ្មីនឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។

តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?

បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។

បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?

អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។

តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?

ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។

តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?

ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។

តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?

មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!