តើឯកសារអ្វីខ្លះដែលយើងត្រូវការពីអតិថិជន?
- ឈ្មោះពេញជាភាសាខ្មែរ និងអង់គ្លេស (ត្រូវឲ្យដូចអត្តសញ្ញាណប័ណ្ណ)
- អាសយដ្ឋានជាភាសាខ្មែរ និងអង់គ្លេស (អាសយដ្ឋានបច្ចុប្បន្ន/អាសយដ្ឋានដំឡើងអ៊ីនធឺណិត)
- រូបថតនៃអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការ (VISA) ដែលមានសុពលភាព (សម្រាប់ជនបរទេស)
- លេខទំនាក់ទំនង និងអ៊ីមែល
តើអតិថិជនអាចទាក់ទងលេខមួយណាសម្រាប់សួរព័ត៌មានបន្ថែម ឬសម្រាប់បញ្ហាអ៊ីនធឺណិត?
- អតិថិជនអាចទាក់ទងទៅកាន់លេខ 1204 ឬ 012 812 812 សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬដំណោះស្រាយលើបញ្ហាអ៊ីនធឺណិត
- ចុះឈ្មោះភ្ជាប់អ៊ីនធឺណិតតាមរយៈតំណលីង: https://cellcard.info/WEBCCHWSignup
តើអតិថិជនអាចទិញ Cellcard Home Wi-Fi ប៉ុន្មានខែខ្លះ?
យើងមានកិច្ចព្រមព្រៀងរវាង Cellcard និង អតិថិជនចំនួន 12 ខែ ប៉ុន្តែអតិថិជនអាចបង់ប្រាក់ជាមុនសម្រាប់ 3 ខែ 6 ខែ 12 ខែ 18 ខែ ឬ 24 ខែ។
តើអតិថិជនអាចប្រើប្រាស់ស៊ីមដែលគាត់មានស្រាប់ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi ដែរឬទេ?
មិនអាចទេ។ អត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi បានសម្រាប់តែស៊ីមថ្មីដែលយើងផ្តល់ជូនអតិថិជនពេលពួកគេចាប់ផ្តើមប្រើប្រាស់គម្រោងអ៊ីនធឺណិតតែប៉ុណ្ណោះ។
តើអតិថិជនអាចផ្លាស់ប្តូរកញ្ចប់អ៊ីនធឺណិត ឬ ប្តូរទីតាំងក្រោយការបង់លុយបានឬទេ?
អតិថិជនអាចដំឡើងល្បឿនកញ្ចប់អ៊ីនធឺណិតបាន ដោយតម្រូវឲ្យបង់ប្រាក់បន្ថែម
អតិថិជនមិនអាចទម្លាក់កញ្ចប់អ៊ីនធឺណិតបានទេ រហូតដល់ពេលគាត់ប្រើប្រាស់អស់ចំនួនខែដែលគាត់បានបង់រួច ទើបគាត់អាចទម្លាក់កញ្ចប់អ៊ីនធឺណិតហើយបង់ប្រាក់ឡើងវិញ។
តើនឹងមានអ្វីកើតឡើងចំពោះស៊ីមដែលយើងផ្តល់ជូនអតិថិជន ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi?
ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi ស៊ីមទាំងនោះនឹងក្លាយជាស៊ីមធម្មតាដែលគ្មានអត្ថប្រយោជន៍បន្ថែមឡើយ។
តើអតិថិជនអាចបង់ប្រាក់តាមវិធីណាខ្លះ?
- គ្រប់សាខា Cellcard
- ការវេរប្រាក់តាម កម្មវិធីធនាគារ
បើសិនអតិថិជនត្រូវការ Router បន្ថែមដើម្បីពង្រីកសេវាអ៊ីនធឺណិតក្នុងគេហដ្ឋានរបស់គាត់ តើគាត់ត្រូវធ្វើដូចម្តេច?
អតិថិជនអាចទិញបន្ថែមនូវឧបករណ៍ជំនួយសេវាអ៊ីនធឺណិត (Router) បន្ថែមបានជាមួយតម្លៃបន្ថែមដូចជា៖
- Nokia Wi-Fi Beacons: $42
- HUAWEI Wi-Fi AX3: $59
តើអតិថិជនត្រូវយក Modem ONU Built-In Wi-Fi ត្រឡប់មកសាខា Cellcard វិញទេ ពេលដែលគាត់ឈប់ប្រើប្រាស់ Cellcard Home Wi-Fi?
ក្រុមការងារ Cellcard ផ្នែក បច្ចេកទេស នឹងទៅយក Modem ONU Built-In Wi-Fi នោះមកវិញពីអតិថិជន។
ក្រោយការបង់លុយ តើប៉ុន្មានថ្ងៃ/ម៉ោង ទើបអតិថិជនមានអ៊ីនធឺណិតប្រើប្រាស់?
- 36 ម៉ោងក្នុងក្រុងភ្នំពេញ
- 72 ម៉ោងសម្រាប់ទីតាំងនៅជាយក្រុង (បូកបញ្ចូលទាំងសៅរ៍ អាទិត្យ និងបុណ្យជាតិ)