គំនិតផ្តួចផ្តើមប្រមូលមូលនិធិរបស់សែលកាតដើម្បីគាំទ្រដល់គំនិត ច្នៃប្រឌិតរបស់ខ្មែរពិតៗ និងសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់កម្មវិធីក្តារចុចខ្មែរឆ្លាតវៃរបស់ Alien Dev’s បានបញ្ចប់ដោយជោគជ័យជាមួយការប្រគល់ជូនថវិកាមូលនិធិចំនួន $1,886 ដុល្លារ។
ការប្រគល់ជូនក្រោមអធិបតីភាព លោក Niek Van Veen នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន សែលកាត ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន សែលកាត ស្ថិតនៅមហាវិថីព្រះសីហនុនាថ្ងៃទី8 ខែកក្កដា វេលាម៉ោង3រសៀល។
អំណោយបរិច្ចាគនេះត្រូវបានធ្វើឡើងក្នុងនាមក្រុមហ៊ុន សែលកាត និងអតិថិជនរបស់ខ្លួន នឹងក្លាយជាឧបករណ៍ដែលមិនត្រឹមតែបង្កលក្ខណៈដល់ អេលែន ឌេវ បន្តផ្តល់ជូនកម្មវិធីក្តារចុចឆ្លាតវៃដោយឥតគិតថ្លៃនៅលើ Google Playstore និង Apple Store ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់បទពិសោធប្រើប្រាស់កម្មវិធី app ផ្សេងៗផងដែរ។
លោក Niek Van Veen នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត មានប្រសាសន៍ឲ្យដឹងថា “យើងមានសេចក្តីរីករាយយ៉ាងខ្លាំងជាមួយលទ្ធផលនៃយុទ្ធនាការនេះដើម្បី គាំទ្រដល់ការបង្កើតថ្មី។ យើងមិននឹកស្មានថាទទួលបានព័ត៌មានត្រឡប់ ជាវិជ្ជមាន និងការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជនរបស់យើងបែបនេះឡើយ។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តនៅប្រទេសកម្ពុជា យើងដឹងច្បាស់អំពីឧបសគ្គដែលកម្ពុជា ប្រឈមសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ហើយសម្រាប់ដំណើរដែលយើងឈានឆ្ពោះទៅរកសម័យកាលទំនើបនោះ វាមានសារៈសំខាន់ និងចាំបាច់ណាស់ចំពោះយើងទាំងអស់គ្នាសម្រាប់មធ្យោបាយច្នៃប្រឌិតថ្មីៗ និងឧបករណ៍បច្ចេកវិទ្យាដែលនឹងភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងពិភពលោក។ បុគ្គលវ័យក្មេងប្រកបដោយគំនិតភ្លឺស្វាងជាច្រើនរូបនៅកម្ពុជា កំពុងចូលរួមចំណែកក្នុងបេសកកម្មដើម្បីជំរុញកម្ពុជាឆ្ពោះទៅមុខតាមរយៈ គំនិតច្នៃប្រឌិតថ្មីនេះ និងត្រូវការការគាំទ្រពីសាធារណជនផងដែរ។ យើងបន្តស្វែងរកគំនិតបង្កើតថ្មីដែលជោគជ័យ និងលើកតម្កើងពួកគេក្លាយជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកនៃមជ្ឈដ្ឋាន សាធារណៈ។ ដូច្នេះពួកគេមិនត្រឹមតែសក្ដិសមនឹងទទួលបានការយកចិត្តទុកដាក់ ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចអំពាវនាវសុំការគាំទ្រពីសាធារណជនបានទៀតផង។”
អ្នកអភិវឌ្ឍកម្មវិធី និងជាតំណាងរបស់ក្តារចុចឆ្លាតវៃ លោក គ្រុយ វណ្ណា បានធ្វើការថ្លែងអំណរគុណចំពោះសែលកាតក្នុងឱកាសពិធីប្រគល់ជូនមូលនិធិនេះ ដោយបានបន្ថែមថា: «សែលកាត ជាក្រុមហ៊ុនដែលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងក្លៀវក្លា។ យើងមិននឹកស្មានថាអាចទទួលបានការគាំទ្របែបនេះពីគ្រប់គ្នាបែបនេះឡើយ។ ក្រុមហ៊ុន សែលកាត មិនត្រឹមតែបានជួយផ្ដល់ជំនួយមូលនិធិសម្រាប់កម្មវិធីរបស់យើង ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យកម្មវិធីនេះត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយផង ដែរ។ ចាប់ពីថ្ងៃទី 18 ខែ ឧសភា ដល់ 31 ខែមិថុនា កម្មវិធីក្ដារចុចឆ្លាតវៃ ត្រូវបានទាញយកប្រើប្រាស់ចំនួន 20,500 ដង ហើយមានអ្នកចូលទៅទស្សនាគេហទំព័ររបស់យើងកាន់តែច្រើនឡើងរហូតដល់ 1035នាក់ ដែលចំនួននេះកើនឡើង 9,9% ជាអាទិភាពចំពោះគំនិតផ្ដួចផ្តើមរបស់សែលកាត ។ យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន សែលកាត និងអតិថិជនគ្រប់រូបដែលបានចូលរួមបរិច្ចាគ។ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីកែលម្អកម្មវិធីរបស់យើងឲ្យកាន់តែប្រសើរ ឡើងសម្រាប់ខ្មែរគ្រប់រូប។ — លោក គ្រុយ វណ្ណា អ្នកបង្កើតម្មវិធីក្ដារចុចឆ្លាតវៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ឬការបរិច្ចាគសូមចូលទៅកាន់
www.Khmersmartkeyboard.com
សម្រាប់ព័ត៌មានបន្ថែមអំពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សែលកាត សូមចូលទៅកាន់
www.cellcard.com.kh/press-release