សេចក្តីប្រកាសពីសែលកាត | Cellcard

សេចក្តីប្រកាសពីសែលកាត

Published Date: July, Wednesday 22, 2020

សូមអតិថិជនទាំងអស់ មេត្តាជ្រាបនិងត្រូវប្រយ័ត្នឱ្យបានខ្ពស់ ចំពោះល្បិចឆបោកបែបថ្មីដែលកំពុងមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា។

រូបភាពនៃការបោកប្រាស់នេះ គឺមានជនមិនស្គាល់មុខ នឹងស្នើសុំអ្នកឱ្យឆ្លើយសំណួរមួយចំនួន ដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ ហើយបន្ទាប់មក ពួកគេនឹងសុំអ្នកឱ្យតេទៅកាន់លេខទូរស័ព្ទ ដែលនឹងគិតអត្រាហៅចេញខ្ពស់ពីអ្នក។

នេះគឺជាវិធីដែលក្រុមជនបោកប្រាស់អាចរកប្រាក់បាន តាមរយៈអ្នកតេទៅកាន់លេខដែលពួកគេផ្តល់ឱ្យ។

សែលកាត សូមធ្វើការបញ្ជាក់ថា ក្រុមហ៊ុនមិនមានគោលការណ៍ប្រើប្រាស់លេខទូរស័ព្ទ ដែលគិតអត្រាហៅចេញខ្ពស់ នៅក្នុងប្រូម៉ូសិនណាមួយឡើយ។

ទន្ទឹមនឹងនោះ សែលកាត ក៏មានបង្ហាញជូននូវលក្ខខណ្ឌ ដែលបរិយាយយ៉ាងច្បាស់លាស់អំពី ប្រូម៉ូសិន ផលិតផល និងសេវាកម្មទាំងអស់ នៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុនផងដែរ។

អតិថិជនទាំងអស់ អាចសាកសួរព័ត៌មានលម្អិតអំពីរាល់ប្រូម៉ូសិន ទៅកាន់ផ្នែកបម្រើសេវារបស់សែលកាត បាន 24 ម៉ោងក្នុងមួយថ្ងៃ ដោយតេទៅកាន់លេខ 812 ឬលេខ 012 812 812 ប្រសិនបើអ្នកមិនមែនជាអតិថិជនរបស់សែលកាត។

ក្រុមហ៊ុន សែលកាត កំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយបង្កានូវអំពើឆបោកដែលកំពុងកើតឡើងនេះ ហើយក្រុមហ៊ុននឹងបន្តទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់៕

You may also read

April, Wednesday 30, 2025

Phnom Penh, Cambodia – [April 29, 2025] – Demonstrating a powerful commitmen...

April, Friday 04, 2025

Phnom Penh, Cambodia [April 4, 2025]—CAMGSM PLC., commercially known as Cell...

April, Thursday 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

March, Tuesday 18, 2025

Phnom Penh, 18 March 2025 – The Cambodian esports landscape is poised for a ...

star New Feature Alert

Want to ask something? Good news, now you can check all the most recent answers to FAQs right here!