អាជីវកម្មដ៏ធំបំផុតដែលអ្នកនឹងជាផ្នែកមួយ!
ឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកចាប់ផ្តើមនៅទីនេះ។ 

អំពីសែលកាត

ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធិផលនៃប្រតិបត្តិករទូរគមនាគមន៍ដ៏ល្បីបំផុតរបស់កម្ពុជា ដែលទទួលបានរង្វាន់ច្រើនបំផុត និងប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ដែលមានមោទនភាពជាខ្មែរ។

វិធីដើម្បីក្លាយជាម្ចាស់ភាគហ៊ុនសែលកាត

ជំហានងាយៗ ដើម្បីចាប់ផ្តើមដំណើររបស់អ្នក ដើម្បីក្លាយជាម្ចាស់នៃផ្នែកមួយរបស់សែលកាត ហើយចាប់ផ្តើមរកប្រាក់ចំណូលពីភាពជោគជ័យនៃប្រតិបត្តិករទូរគមនាគមន៍ដែលមានអាយុកាលយូរជាងគេនៅកម្ពុជា។

សំណួរដែលសួរញឹកញាប់

ភាគហ៊ុនអាចទិញបានចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

ជំហានទី១: ត្រូវមានគណនីមូលបត្រ ឬគណនីជួញដូរ នៅអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ឬក្រុមហ៊ុនមូលបត្រផ្សេងទៀតដែលមានអាជ្ញាប័ណ្ណចេញដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ សម្រាប់វិនិយោគិនថ្មី សូមទាក់ទងតំណាង អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី តាមរយៈលេខ ០២៣ ៩៩៩ ៥៩៥ / 0៧៧ ៣៣៣ ៩៧៦ / 0៧៧ ៣៣៣ ៩៦៦ ឬមកកាន់ទីតាំង​ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី​​

ជំហានទី២៖​ ដាក់ប្រាក់ចូលទៅក្នុងគណនី បរិវិសកម្មរបស់ក្រុមហ៊ុន ខេមជ្ជីអេសអេម​ ម.ក​  (សែលកាត) ហើយដាក់ស្នើទម្រង់ធ្វើបរិវិសកម្មដែលបានបំពេញរួច និងភ្ចាប់មកជាមួយ​​ ​ភស្តុតាងនៃការដាក់ប្រាក់ទៅកាន់ក្រុមហ៊ុនមូលបត្ររបស់អ្នក ឬភ្នាក់ងារលក់ណាមួយរបស់យើង។ លោកអ្នកអាចទាញយក ទម្រង់ធ្វើបរិវិសកម្មនៅទីនេះ ។

ជំហានទី៣៖ រង់ចាំការបញ្ជាក់ព័ត៌មានបន្ថែម។

អ្នកណាក៏អាចទិញភាគហ៊ុនសែលកាតបានដែរ!

ការស្នើកក់ទុកមុន គឺអាចធ្វើបានចាប់ពីឥឡូវនេះតទៅ! លោកអ្នក អាចចុះឈ្មោះ និងបញ្ជាក់អំពីចំណាប់អារម្មណ៍របស់លោកអ្នកតាមរយៈទម្រង់នេះ។ សំណើរបស់អ្នកនឹងត្រូវបានដាក់ស្នើសម្រាប់ការអនុម័ត។

លោកអ្នក អាចទៅកាន់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ឬ ក្រុមហ៊ុនមូលបត្រណាមួយដោយភ្ជាប់មកជាមួយនូវ
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ លោកអ្នកអាចទាក់ទងតាមរយៈ 0២៣ ៩៩៩ ៥៩៥ ប្រសិនបើអ្នកត្រូវការព័ត៍មានបន្ថែម។ លោកអ្នកអាចទាញយកទម្រង់បើកគណនីជួញដូរនៅទីនេះ

ភាគហ៊ុននីមួយៗមានតម្លៃត្រឹមតែ ២.២៧0 រៀល ឬស្មើនឹង 0,៥៧ ដុល្លារអាមេរិក ជាមួយនឹងការទិញអប្បបរមាចំនួន
៤00.000 រៀល ឬ ១00 ដុល្លារអាមេរិក សម្រាប់វិនិយោគិន/ម្ចាស់ភាគហ៊ុននីមួយៗ។

ចំណាំ៖ អត្រាប្តូរប្រាក់ផ្លូវការនឹងត្រូវបានយកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២0២៣ តាមអត្រាប្រាក់​ធនាគារជាតិនៃកម្ពុជា (៥ ថ្ងៃមុនការជាវ)

ត្រឹមត្រូវ! ប្រសិនបើលោកអ្នកជាម្ចាស់ភាគហ៊ុន និងជាអតិថិជនរបស់ សែលកាត ដែលមានស៊ីមកាតមានសុពលភាព
លោកអ្នកនឹងទទួលបានភាគលាភធានាអប្បបរមា ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ។

ខណៈពេលដែលពន្ធលើចំណេញមូលធនត្រូវបានប្រកាសពន្យារពេលរហូតដល់ថ្ងៃទី0១ ខែមករា ឆ្នាំ ២០២៤ ចំណែកឯពន្ធលើភាគលាភសម្រាប់វិនិយោគិនដែលជានិវាសនជនពុំទាន់មាននោះទេ។ សម្រាប់វិនិយោគិនដែលជាអនិវាសនជន គឺមានស្តង់ដារពន្ធកាត់ទុកចំនួន ១៤% លើភាគលាភ។ ទោះជាយ៉ាងនេះក្តី ពន្ធកាត់ទុកត្រូវបានកាត់បន្ថយចំនួន ៥0% សម្រាប់រយៈពេលបីឆ្នាំបន្ទាប់ពី ការបោះផ្សាយមូលបត្រកម្មសិទ្ធលើកដំបូងជាសាធារណះ។

ស្នើឥឡូវនេះ!