សែលកាតអបអរអតិថិជនឈ្នះទឹកប្រាក់ចំនួន 10ម៉ឺន ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដីខេត្តបាត់ដំបង | Cellcard

សែលកាតអបអរអតិថិជនឈ្នះទឹកប្រាក់ចំនួន 10ម៉ឺន ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដីខេត្តបាត់ដំបង

Published Date: July, Tuesday 07, 2020

សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅលើទឹកដីខេត្តបាត់ដំបង។

ការចាប់រង្វាន់បានធ្វើឡើងកាលពីថ្ងៃទី២៦ មិថុនា ២០២០ ហើយក្រុមហ៊ុនបានពន្យាពេលការចាប់រង្វាន់ធំ ១០០ ០០០ ម៉ឺនដុល្លានេះរហូតដល់ម៉ោង៩យប់ក្នុងថ្ងៃនោះដែរ។ អ៊ុំស្រី ខា ទៀង ដែលមានអាយុ៧០ឆ្នាំទៅហើយ គាត់ពិតជាអតិថិជនដ៏មានសំណាងមាន ព្រោះគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះត្រឹមតែរយះពេល៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។ នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរសព្ទ័ពីក្រុមការងារសែលកាត ប៉ុន្តែគាត់ហាក់ដូចជាមិនបានដឹងថាគាត់ឈ្នះនោះទេ ដោយសារគាត់ចូលសំរាន្តស្ទើតែលង់លក់ទៅហើយ។

ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនអ៊ុំស្រី ខា ទៀង នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ​ក្នុងទឹកដីខេត្តបាត់ដំបង។

អ៊ុំស្រី ខា ទៀង បានឱ្យដឹងថា៖ <<ខ្ញុំពិតជាអត់បានដឹងថាខ្ញុំបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ  ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។

ខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុនសែលកាតចំពោះឱកាសដ៏មហាសំណាងនេះ។

 

ដោយមានការសំណូមពរពីសំំណាក់អតិថិជនជាច្រើននៅតាមបណ្តារខេត្ត អោយមានការចាក់ផ្សាយលើកកញ្ចក់ទូរទស្សន៏ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃនឹងចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះទាំងអស់គ្នាដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។

You may also read

September, Thursday 10, 2020

The Football Federation Cambodia (FFC) Under-16 and Under-18 School of Footba...

September, Friday 11, 2020

Cellcard was privileged to be able to donate tablets and SIM card to the Chil...

September, Monday 07, 2020

Cellcard today announced a new Digital Arts Category in the Kbach Arts compet...

September, Monday 07, 2020

Cellcard has added to its growing list of international accolades after it wa...