- ទំព័រដើម /
- ការផ្ដល់ជូន /
- បញ្ចូលលុយមានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជារៀងរាល់ខែ!
%201440%20x%20610_Promo%20Banner%20(Desktop)_TopUp%20to%20Win_kh.png&w=3840&q=75)
បញ្ចូលលុយមានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជារៀងរាល់ខែ!
គ្រាន់តែបញ្ចូលលុយតាមកាតកោស និង E-Top Up ចាប់ពី $1 ឡើងទៅ នឹងទទួលបានឱកាសផ្សងសំណាងឈ្នះរង្វាន់ជាច្រើនរួមមាន៖ រថយន្តអគ្គិសនី Lynk & Co Z20 ម៉ូតូ Yamaha X-Ride ទូរស័ព្ទ iPhone 18 Pro ទូរស័ព្ទ iPhone 17 Pro Max នាឡិកា HUAWEI WATCH FIT 5 Pro កាស HUAWEI FreeClip 2 ម៉ូដឹម 5G និងរង្វាន់ផ្សេងៗជាច្រើនទៀត។





លក្ខខណ្ឌ
- កម្មវិធីនេះ គឺសម្រាប់អតិថិជនបង់ប្រាក់ជាមុន។
- អតិថិជនអាចពិនិត្យឱកាសចាប់រង្វាន់ និងឱកាសបង្វិលកងសំណាងសរុបដែលខ្លួនទទួលបានក្នុង cellcard app។
- ឱកាសចាប់រង្វាន់នីមួយៗត្រូវបានតំណាងដោយសញ្ញាផ្កាយ ដោយចំនួន 1 ផ្កាយតំណាងឱ្យឱកាសចាប់រង្វាន់ចំនួន 1 ដង។
- អតិថិជននឹងទទួលបានសារបញ្ជាក់ពីការទទួលបានឱកាសចាប់រង្វាន់ និងឱកាសបង្វិលកងសំណាង។
- លទ្ធផលចាប់រង្វាន់នឹងត្រូវប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ cellcard នៅកាលបរិច្ឆេទចាប់រង្វាន់នីមួយៗសម្រាប់រង្វាន់ធំ និងតាមរយៈសារសម្រាប់រង្វាន់ទូទៅ និងរង្វាន់ជាគូប៉ុងពីដៃគូសហការ។
- ឱកាសចាប់រង្វាន់ដែលទទួលបាននឹងត្រូវលុបចោល ក្រោយការចាប់រង្វាន់ធំត្រូវបានបិទបញ្ចប់។
ចំពោះរង្វាន់ធំ៖
- ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard នឹងទាក់ទងទៅអតិថិជនដែលបានឈ្នះរង្វាន់ ក្នុងអំឡុងពេល 7 ថ្ងៃ បន្ទាប់ពីឈ្នះ ដើម្បីស្នើសុំព័ត៌មាននានាដូចជាអត្តសញ្ញាណប័ណ្ណ (សម្រាប់ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។
- រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard មិនអាចទាក់ទងអតិថិជនដែលបានឈ្នះរង្វាន់បាន ឬអតិថិជនដែលបានឈ្នះរង្វាន់មិនបានផ្ដល់ព័ត៌មានគ្រប់គ្រាន់តាមការស្នើសុំរបស់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard ក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីឈ្នះ។
- អតិថិជនដែលបានឈ្នះរង្វាន់ តម្រូវឱ្យអញ្ជើញមកទទួលរង្វាន់ដោយផ្ទាល់នៅ cellcard store ការិយាល័យកណ្តាល (ជិតវិមានឯករាជ្យ) តាមការណាត់របស់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើម (សម្រាប់ជនបរទេស) លេខទូរស័ព្ទដែលឈ្នះរង្វាន់ និងលេខកូដរង្វាន់ដែលបានឈ្នះពីកម្មវិធី។
- ប្រសិនបើអតិថិជនដែលបានឈ្នះរង្វាន់មិនមកទទួលរង្វាន់ក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីទទួលបានការណាត់របស់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard រង្វាន់នឹងទុកជាមោឃៈ។
- ករណីរង្វាន់ធំជារថយន្ត និងម៉ូតូ៖ អតិថិជនដែលបានឈ្នះរង្វាន់ត្រូវទទួលបន្ទុកថ្លៃពន្ធ គយ ថ្លៃចុះបញ្ជីកម្មសិទ្ធិ និងថ្លៃចំណាយពាក់ព័ន្ធនានាដែលត្រូវបង់ជូនរដ្ឋ។
ចំពោះរង្វាន់ទូទៅ៖
- ករណីជាគូប៉ុងបញ្ចុះតម្លៃលើការទិញទូរស័ព្ទពី cellcard៖ អតិថិជនដែលបានឈ្នះរង្វាន់នឹងទទួលបានសារបញ្ជាក់អំពីការឈ្នះរង្វាន់។ ការបញ្ចុះតម្លៃអាស្រ័យលើការទិញទូរស័ព្ទពី cellcard តាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ | ម៉ាកទូរស័ព្ទ | ពណ៌ | ទំហំផ្ទុក | ការបញ្ចុះតម្លៃ |
| 1 | Apple | គ្រប់ពណ៌ | គ្រប់ទំហំផ្ទុកទិន្នន័យ | $25 |
| 2 | Samsung | គ្រប់ពណ៌ | គ្រប់ទំហំផ្ទុកទិន្នន័យ | $20 |
| 3 | HUAWEI | គ្រប់ពណ៌ | គ្រប់ទំហំផ្ទុកទិន្នន័យ | $15 |
| 4 | vivo | គ្រប់ពណ៌ | គ្រប់ទំហំផ្ទុកទិន្នន័យ | $10 |
- ករណីជាគូប៉ុងបញ្ចុះតម្លៃលើការទិញលេខទូរស័ព្ទពិសេស៖ អតិថិជនដែលបានឈ្នះរង្វាន់នឹងទទួលបានសារបញ្ជាក់អំពីការឈ្នះរង្វាន់។ ការបញ្ចុះតម្លៃអាស្រ័យលើការទិញលេខទូរស័ព្ទពិសេស តាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ | ប្រភេទលេខទូរស័ព្ទពិសេស | ការបញ្ចុះតម្លៃ (%) |
| 1 | Standard | 25% |
| 2 | Nice | 35% |
| 3 | Silver | 45% |
| 4 | Gold | 50% |
| 5 | Premium | 50% |
- តម្រូវឱ្យអតិថិជនដែលបានឈ្នះរង្វាន់អញ្ជើញមកទិញដោយផ្ទាល់នៅតាមបណ្តា cellcard store និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើមភ្ជាប់ដោយទិដ្ឋាការស្នាក់នៅមានសុពលភាព (សម្រាប់ជនបរទេស) និងបង្ហាញលេខទូរស័ព្ទដែលឈ្នះរង្វាន់ទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ cellcard មុនពេលទូទាត់ប្រាក់ និងបញ្ជាទិញ។
- ក្នុងអំឡុងពេលទិញលេខទូរស័ព្ទ ប្រសិនបើប្រព័ន្ធរបស់ក្រុមហ៊ុនពិនិត្យឃើញថាអតិថិជនបានចុះឈ្មោះប្រើប្រាស់ស៊ីមចំនួន 5 លេខរួចហើយ ប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យបន្តទិញនោះទេ។
- គូប៉ុងបញ្ចុះតម្លៃលើការទិញលេខទូរស័ព្ទពិសេសមានសុពលភាព 30 ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលសារបញ្ជាក់អំពីការឈ្នះរង្វាន់។
ចំពោះរង្វាន់គូប៉ុងពីដៃគូសហការ៖ - ដើម្បីអាចប្រើប្រាស់គូប៉ុងបញ្ចុះតម្លៃ តម្រូវឱ្យអតិថិជនដែលបានឈ្នះរង្វាន់អញ្ជើញដល់ហាង និងបង្ហាញលេខទូរស័ព្ទដែលឈ្នះរង្វាន់ ទៅកាន់ក្រុមការងារដៃគូសហការ ដែលបានកំណត់ខាងលើ មុនពេលទូទាត់ប្រាក់ និងបញ្ជាទិញ។
- ករណីជាគូប៉ុងបញ្ចុះតម្លៃពីហាង MINISO ការបញ្ចុះតម្លៃអាស្រ័យលើការទិញទំនិញពីដៃគូសហការតាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ. | មុខទំនិញ | ដៃគូសហការ | ការបញ្ចុះតម្លៃ |
| 1 | Sanrio character Head-Shape Pillow (Hello Kitty) | MINISO | 50% |
| 2 | Kuromi Series Purple Head-Shape Pillow (Kuromi) | 50% | |
| 3 | Sanrio character Head-Shape Pillow (My Melody) | 50% | |
| 4 | Disney Pixar Lotso Collection Lotso Head Pillow | 50% | |
| 5 | Dundun Series Chubby Chicken Plush Toy | 50% | |
| 6 | Zanmang Loopy Collection 8in. Animal Cloak Plush Toy (Capybara) | 50% | |
| 7 | Piglet Plush Toy (Bee Hoodie) | 50% | |
| 8 | Care Bears Collection 12in. Plush Toy (Cheer) | 50% | |
| 9 | Care Bears Collection 12in. Plush Toy (Share) | 50% | |
| 10 | Care Bears Collection 12in. Plush Toy (Grumpy) | 50% | |
| 11 | Care Bears Collection 12in. Plush Toy (Goodluck) | 50% | |
| 12 | Care Bears Collection 12in. Plush Toy (Funshine) | 50% |
- ករណីជាគូប៉ុងបញ្ចុះតម្លៃពីហាង Coffee Corner ការបញ្ចុះតម្លៃអាស្រ័យលើការទិញទំនិញពីដៃគូសហការតាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ. | មុខទំនិញ | ដៃគូសហការ | ការបញ្ចុះតម្លៃ |
| 1 | All Drinks on the Menu | Coffee Corner | 30% |
- ករណីជាគូប៉ុងបញ្ចុះតម្លៃពីហាង Varman Watches ការបញ្ចុះតម្លៃអាស្រ័យលើការទិញទំនិញពីដៃគូសហការតាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ. | មុខទំនិញ | ដៃគូសហការ | ការបញ្ចុះតម្លៃ |
| 1 | The Aircross Spider | Varman Watches | 30% |
| 2 | The Milkyway | 25% | |
| 3 | The Elite | 20% | |
| 4 | The Emperor Lady | 35% | |
| 5 | The Noble | 15% | |
| 6 | Bame3 Lady | 35% | |
| 7 | The Star Premium | 10% |
- ករណីជាគូប៉ុងបញ្ចុះតម្លៃពីហាង KFC ការបញ្ចុះតម្លៃអាស្រ័យលើការទិញទំនិញពីដៃគូសហការតាមលក្ខខណ្ឌដូចខាងក្រោម៖
| ល.រ. | មុខទំនិញ | ដៃគូសហការ | ការបញ្ចុះតម្លៃ |
| 1 | Fried Chicken | KFC | 50% |
- គូប៉ុងពីដៃគូសហការមានសុពលភាព 30 ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលសារបញ្ជាក់អំពីការឈ្នះ។
- រង្វាន់ដែលឈ្នះមិនអាចផ្ទេរទៅឱ្យអ្នកដទៃ ឬប្តូរទៅជាសាច់ប្រាក់បានទេ។
- អតិថិជនដែលបញ្ចូលលុយចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2026 ដល់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2027 នឹងទទួលបានឱកាសចាប់រង្វាន់ និងឱកាសបង្វិលកងសំណាង ស្របតាមខ្លឹមសារដូចមានកំណត់ខាងលើ នៅកាលបរិច្ឆេទចាប់ផ្តើមកម្មវិធី។







_KH.png&w=3840&q=75)
_kh.png&w=3840&q=75)
%201440%20x%20610%20V4_eng.jpg&w=3840&q=75)
.png&w=3840&q=75)
