1. ទំព័រដើម
  2. /
  3. ការផ្ដល់ជូន
  4. /
  5. កក់ iPhone 18 Pro ឥឡូវនេះ បានអត្ថប្រយោជន៍ជាច្រើនពី cellcard!
Promotion Image

កក់ iPhone 18 Pro ឥឡូវនេះ បានអត្ថប្រយោជន៍ជាច្រើនពី cellcard!

កំពូលទូរស័ព្ទដៃ iPhone 18 Pro បំពាក់ដោយឈីប A20 Pro ជំនាន់ថ្មី ផ្តល់នូវដំណើរការលឿន កាម៉េរ៉ាថ្មី និងបទពិសោធន៍ឆ្លាតវៃកាន់តែប្រសើរ។

 

iphone 18 pro_ Pro Max

 

CCxApple Offer
Icon Button_buy now_KH (1)

 

👉 រួសរាន់ឡើង! កក់ថ្ងៃនេះ ដើម្បីទទួលបានស្តុកមុនគេ និងអត្ថប្រយោជន៍ជាច្រើនពី cellcard!

ការផ្តល់ជូនបន្ថែមនេះសម្រាប់តែការទិញនៅលើ cellcard web ប៉ុណ្ណោះ!
 

លក្ខខណ្ឌ៖

  1. ស្តុកមានកំណត់ទៅតាមម៉ូដែល ពណ៌ និងទំហំផ្ទុក
  2. សម្រាប់ការកក់ប្រាក់ $100 អតិថិជននឹងទទួលបានស្តុកមុនដែលមានកំណត់
  3. អតិថិជនដែលបានចុះឈ្មោះរង់ចាំ ក្រុមការងារនឹងទាក់ទងទៅពេលស្តុកបន្ទាប់មកដល់
  4. ការបញ្ចុះតម្លៃ $120 ក្នុងករណីអតិថិជន ព្រមភ្ជាប់គម្រោង cellcard AO MOBILE 5G $10 ចំនួន 12 ដង
  5. អតិថិជនតម្រូវអោយដំណើរការទូរស័ព្ទ ចន្លោះថ្ងៃទី 25-27 កញ្ញា ដើម្បីទទួលបាន ដុំសាក 20W (Original) និង ធានារយៈពេល 2 ឆ្នាំ ពី FalconTrust+

លក្ខខណ្ឌ

  1. តម្លៃឧបករណ៍ទាំងអស់ រួមបញ្ចូលអាករលើតម្លៃបន្ថែម (VAT) រួចជាស្រេច។​
  2. អតិថិជនត្រូវបង់ ប្រាក់កក់ចំនួន $100ដើម្បីបញ្ជាក់ការកក់ទុកជាមុន (Pre-order)។​
  3. អតិថិជនដែលបានកក់ទុកជាមុន ត្រូវមកទទួលឧបករណ៍ក្នុងរយៈពេលយូរបំផុត 30 ថ្ងៃ បន្ទាប់ពីទទួលបានការអញ្ជើញឱ្យមកទទួលឧបករណ៍។ ប្រសិនបើ​ អតិថិជនមិនមកទទួលឧបករណ៍ក្នុងរយៈពេលកំណត់ខាងលើ ការកក់ទុកជាមុននឹងត្រូវចាត់ទុកថា ផុតសុពលភាព ហើយប្រាក់កក់នឹងត្រូវបាត់បង់ ហើយ ក្រុមហ៊ុន សែលកាត រក្សាសិទ្ធិក្នុងការលក់ឧបករណ៍នោះទៅឱ្យអតិថិជនផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ប្រសិនបើឧបករណ៍ដែលបានរក្សាទុកនោះ មិនទាន់ត្រូវបានលក់ អតិថិជននៅតែអាចមកទទួលឧបករណ៍បាន។​
  4. អតិថិជនត្រូវពិនិត្យមើលឧបករណ៍អេឡិចត្រូនិកដែលបានទិញឱ្យបានច្បាស់លាស់ មុនពេលចាកចេញពី cellcard store។​​
  5. អតិថិជនត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលកំពុងមានសុពលភាព ដើម្បីចុះឈ្មោះ និងបើកដំណើរការស៊ីម និងលេខទូរស័ព្ទដែលផ្តល់ជូន។​​
  6. គូប៉ុងទស្សនាមាតិកាលើ iQIYI មានសុពលភាព 15 ថ្ងៃបន្ទាប់ពីទទួលបាន។​​
  7. តម្រូវឱ្យអតិថិជនបង់ប្រាក់ជាមុន សម្រាប់គម្រោង cellcard AO Mobile 5G $10 ដែលអតិថិជនយល់ព្រមភ្ជាប់ ដោយត្រូវគណនាតាមមូលដ្ឋានតម្លៃនៃគម្រោង គុណនឹងចំនួនដងដែលអតិថិជនយល់ព្រមភ្ជាប់ (តម្លៃសរុបនៃកញ្ចប់គម្រោង)។ អត្ថប្រយោជន៍នៃគម្រោង cellcard AO Mobile 5G $10 នឹងត្រូវផ្តល់ជូនតាមលក្ខខណ្ឌ ដូចខាងក្រោម៖ ​
    • គម្រោងដំបូង នឹងផ្តល់ជូនបន្ទាប់ពីតម្លៃសរុបនៃកញ្ចប់គម្រោងត្រូវបានបង់រួចរាល់
    • គម្រោងបន្ទាប់នីមួយៗ នឹងត្រូវផ្តល់ជូនក្នុងរយៈពេល 30 ថ្ងៃម្តង (គណនាតាមមូលដ្ឋាន 24ម៉ោង) ភ្លាមៗ ក្រោយគម្រោងចាស់ផុតសុពលភាព ដោយអត្ថប្រយោជន៍នៃគម្រោងចាស់ដែលនៅសល់នឹងបូកបន្តទៅគម្រោងបន្ទាប់ ហើយសុពលភាព ស្របតាមគម្រោងបន្ទាប់។​
  8. ការបញ្ចុះតម្លៃ$72 ក្នុងករណីអតិថិជនព្រមភ្ជាប់គម្រោង AO MOBILE 5G $10 ចំនួន 12 ដង

ប្រូម៉ូសិនផ្សេងទៀត

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?