- ទំព័រដើម /
- ការផ្ដល់ជូន /
- ទិញ HUAWEI Pura90s Series ឥឡូវនេះ បានអត្ថប្រយោជន៍ជាច្រើន!
%201440%20x%20610%20V4_kh.jpg&w=3840&q=75)
ទិញ HUAWEI Pura90s Series ឥឡូវនេះ បានអត្ថប្រយោជន៍ជាច្រើន!
Now Is Your Moment! ទូរស័ព្ទដៃ 5G ជំនាន់ថ្មី HUAWEI Pura90s Series ប្រើប្រាស់សេវាកម្ម Google បានពេញលេញ បទពិសោធកាមេរ៉ាជំនាន់ថ្មី XMAGE បំពាក់ 200MP Ultra Large Sensor Telephoto



👉 រួសរាន់ឡើង! កុម្ម៉ង់ទុកមុនថ្ងៃនេះ ដើម្បីទទួលបានការផ្តល់ជូនបន្ថែមនេះ!
📅 ការផ្តល់ជូនចាប់ពីថ្ងៃនេះដល់ថ្ងៃទី 11 កញ្ញា 2026 សម្រាប់តែការទិញនៅលើ cellcard web ឬ cellcard store ការិយាល័យកណ្តាល និងរ៉ូយ៉ាល់ រេលវេ ប៉ុណ្ណោះ!
លក្ខខណ្ឌ
- តម្លៃឧបករណ៍ទាំងអស់ រួមបញ្ចូលអាករលើតម្លៃបន្ថែម (VAT) រួចជាស្រេច។
- អតិថិជនត្រូវបង់ ប្រាក់កក់ចំនួន $50ដើម្បីបញ្ជាក់ការកក់ទុកជាមុន (Pre-order)។
- អតិថិជនដែលបានកក់ទុកជាមុន ត្រូវមកទទួលឧបករណ៍ក្នុងរយៈពេលយូរបំផុត 30 ថ្ងៃ បន្ទាប់ពីទទួលបានការអញ្ជើញឱ្យមកទទួលឧបករណ៍។ ប្រសិនបើ
- អតិថិជនមិនមកទទួលឧបករណ៍ក្នុងរយៈពេលកំណត់ខាងលើ ការកក់ទុកជាមុននឹងត្រូវចាត់ទុកថា ផុតសុពលភាព ហើយប្រាក់កក់នឹងត្រូវបាត់បង់ ហើយ ក្រុមហ៊ុន សែលកាត រក្សាសិទ្ធិក្នុងការលក់ឧបករណ៍នោះទៅឱ្យអតិថិជនផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ប្រសិនបើឧបករណ៍ដែលបានរក្សាទុកនោះ មិនទាន់ត្រូវបានលក់ អតិថិជននៅតែអាចមកទទួលឧបករណ៍បាន។
- អតិថិជនត្រូវពិនិត្យមើលឧបករណ៍អេឡិចត្រូនិកដែលបានទិញឱ្យបានច្បាស់លាស់ មុនពេលចាកចេញពី cellcard store។
- អតិថិជនត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលកំពុងមានសុពលភាព ដើម្បីចុះឈ្មោះ និងបើកដំណើរការស៊ីម និងលេខទូរស័ព្ទដែលផ្តល់ជូន។
- គូប៉ុងទស្សនាមាតិកាលើ iQIYI មានសុពលភាព 15 ថ្ងៃបន្ទាប់ពីទទួលបាន។
- តម្រូវឱ្យអតិថិជនបង់ប្រាក់ជាមុន សម្រាប់គម្រោង cellcard AO Mobile 5G $6 ដែលអតិថិជនយល់ព្រមភ្ជាប់ ដោយត្រូវគណនាតាមមូលដ្ឋានតម្លៃនៃគម្រោង គុណនឹងចំនួនដងដែលអតិថិជនយល់ព្រមភ្ជាប់ (តម្លៃសរុបនៃកញ្ចប់គម្រោង)។ អត្ថប្រយោជន៍នៃគម្រោង cellcard AO Mobile 5G $6 នឹងត្រូវផ្តល់ជូនតាមលក្ខខណ្ឌ ដូចខាងក្រោម៖
- គម្រោងដំបូង នឹងផ្តល់ជូនបន្ទាប់ពីតម្លៃសរុបនៃកញ្ចប់គម្រោងត្រូវបានបង់រួចរាល់
- គម្រោងបន្ទាប់នីមួយៗ នឹងត្រូវផ្តល់ជូនក្នុងរយៈពេល 30 ថ្ងៃម្តង (គណនាតាមមូលដ្ឋាន 24ម៉ោង) ភ្លាមៗ ក្រោយគម្រោងចាស់ផុតសុពលភាព ដោយអត្ថប្រយោជន៍នៃគម្រោងចាស់ដែលនៅសល់នឹងបូកបន្តទៅគម្រោងបន្ទាប់ ហើយសុពលភាព ស្របតាមគម្រោងបន្ទាប់។
- ការបញ្ចុះតម្លៃ$72 ក្នុងករណីអតិថិជនព្រមភ្ជាប់គម្រោង AO MOBILE 5G $6 ចំនួន 12 ដង
