Published Date: March, 23 Monday, 2026

ក្រុមហ៊ុនសែលកាត បើកសម្ពោធ WiFiX អ៊ីនធឺណិតសាធារណៈឥតគិតថ្លៃនៅទីក្រុងនរា ដើម្បីលើកកម្ពស់របៀបរស់នៅឌីជីថលទំនើប និងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ

ក្រុមហ៊ុនសែលកាត បើកសម្ពោធ WiFiX អ៊ីនធឺណិតសាធារណៈឥតគិតថ្លៃនៅទីក្រុងនរា ដើម្បីលើកកម្ពស់របៀបរស់នៅឌីជីថលទំនើប និងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ

ក្រុមហ៊ុនសែលកាត និងទីក្រុងនរា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ WiFiX ដែលជា WiFi សាធារណៈឥតគិតថ្លៃ នៅទីក្រុងនរា នៅថ្ងៃនេះ។ WiFiX ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់របៀបរស់នៅបែបឌីជីថលយ៉ាងពេញលេញ ដោយផ្តល់ជូនការតភ្ជាប់ដែលមានល្បឿនលឿន ជាទីទុកចិត្ត និងងាយស្រួលប្រើប្រាស់នៅតាមតំបន់សំខាន់ៗក្នុងគម្រោងអភិវឌ្ឍន៍នេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង មិនថាកំពុងធ្វើការ សិក្សា រស់នៅ ឬកម្សាន្តនោះទេ។

 

 

IMG_9982

 

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងខ្ញុំគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទំនាក់ទំនងបែបឌីជីថលរវាងគ្នាដោយក្ដីពេញចិត្ត។ តាមរយៈវត្តមាន WiFiX នៅទីក្រុងនរា ពួកយើងកំពុងកាត់បន្ថយការលំបាកលើការភ្ជាប់ទំនាក់ទំនង ដោយផ្តល់ជូន WiFi សាធារណៈដែលលឿន ឥតគិតថ្លៃ និងរលូន ដើម្បីគាំទ្រដល់ការរស់នៅរបស់មនុស្ស នាពេលបច្ចុប្បន្ន ចាប់តាំងពីការបង្កើនប្រសិទ្ធភាពការងារ និងការអប់រំ រហូតដល់ការកម្សាន្ត និងការទំនាក់ទំនងសង្គម។ នេះគឺជាការផ្តល់លទ្ធភាពដល់សហគមន៍ឱ្យរក្សាការតភ្ជាប់បានគ្រប់ពេលវេលា»។

 

IMG_9978

 

ការផ្ដល់ជូននេះគឺជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍរបស់ទីក្រុងនរា ដោយបញ្ជ្រាបការតភ្ជាប់ដ៏រលូនទៅក្នុងរចនាសម្ព័ន្ធក្រុង ដើម្បីគាំទ្រដល់បរិយាកាសរស់នៅ ធ្វើការ និងកម្សាន្ត។ លោក Lim Kean An ប្រធានផ្នែកពាណិជ្ជកម្មទីក្រុងនរាមានប្រសាសន៍ថា៖ «WiFi សាធារណៈនេះត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីសិស្ស និស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ។ តាមរយៈការផ្តល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងប្រើបាន 24 ម៉ោង នៅតាមតំបន់ក្នុងបរិវេណទីក្រុងនរា សហគមន៍របស់យើងខ្ញុំអាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីរឿងចំណាយ។»

 

IMG_9977

 

លក្ខណៈសម្បត្តិរបស់ WiFiX

  • ការប្រើប្រាស់ WiFi សាធារណៈឥតគិតថ្លៃ ជាមួយការតភ្ជាប់ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
  • សេវាគ្របដណ្តប់យ៉ាងទូលំទូលាយមាននៅតាមតំបន់សំខាន់ៗក្នុងបរិវេណទីក្រុងនរា។
  • ដំណើរការល្បឿនលឿន ជាមួយការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់ការទស្សនាវីដេអូ ការងារ និងការលេងហ្គេម។
  • ការផ្តល់ជូនតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ផ្តល់ជូននូវព័ត៌មាន និងកម្មវិធីថ្មីៗទៅតាមតម្រូវការរបស់អ្នកមកកម្សាន្តនៅទីក្រុងនរា។

 

IMG_9976

 

ការដាក់ឱ្យប្រើប្រាស់ WiFiX នៅទីក្រុងនរា គឺជាជំហានដ៏សំខាន់មួយក្នុងបេសកកម្មរបស់ក្រុមហ៊ុនសែលកាត ដើម្បីរួមចំណែកធ្វើឱ្យអនាគតឌីជីថលរបស់កម្ពុជាកាន់តែប្រសើរ ជាមួយនឹងសេវា WiFi សាធារណៈឥតគិតថ្លៃ ដើម្បីផ្តល់នូវបទពិសោធឌីជីថលដ៏រលូន។

 

អំពីក្រុមហ៊ុនសែលកាត  

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ មានសេវាគ្របដណ្តប់ និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។

 

អំពីទីក្រុងនរា

ទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC ដែលមានទុនវិនិយោគសរុបជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញលើផ្ទៃដីប្រមាណ ១២៥ ហិកតា ទីក្រុងនេះត្រូវបានរៀបចំឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតជាតិ និងអន្តរជាតិ។ ជាមួយចក្ខុវិស័យវែងឆ្ងាយ ទីក្រុងនរាមានគោលដៅអភិវឌ្ឍន៍អគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងជាអគារមួយក្នុងចំណោមអគារខ្ពស់បំផុតទាំង ៥ នៅក្នុងតំបន់អាស៊ី។ ក្រៅពីភាពទំនើបនៃសំណង់អគារ ទីក្រុងនេះក៏ផ្តល់ជូននូវរបៀបរស់នៅដ៏សម្បូរបែប តាមរយៈតំបន់កម្សាន្តល្បីៗដូចជា Norea Parkway, Coconut Park និងផ្សាររាត្រីដ៏មានប្រជាប្រិយភាព ដែលបង្កើនភាពទាក់ទាញនៃតំបន់មាត់ទន្លេសម្រាប់ក្រុមគ្រួសារ និងភ្ញៀវទេសចរមកសម្រាកលំហែកាយនៅចុងសប្តាហ៍។ តាមរយៈការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងហេដ្ឋារចនាសម្ព័ន្ធធុរកិច្ចទំនើប និងកន្លែងកម្សាន្តប្រកបដោយគុណភាព ទីក្រុងនរាកំពុងលេចរូបរាងឡើងជាគំរូនៃតំបន់ប្រជុំជនដ៏ឈានមុខគេសម្រាប់ប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។ 

អានអត្ថបទផ្សេងទៀត

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

27 Jun 2026Press release
អានបន្ថែម
cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

25 May 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?