Published Date: November, 20 Wednesday, 2024

ក្រុមហ៊ុនសែលកាត បង្ហាញពីភាពធន់ និងសម្របខ្លួនជាយុទ្ធសាស្រ្តក្នុងត្រីមាសទី 3 ឆ្នាំ 2024

ក្រុមហ៊ុនសែលកាត បង្ហាញពីភាពធន់ និងសម្របខ្លួនជាយុទ្ធសាស្រ្តក្នុងត្រីមាសទី 3 ឆ្នាំ 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ជា​​ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាក្នុងស្រុកនៅថ្ងៃនេះបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024។ ទោះបីជាទីផ្សារទូរគមនាគមន៍ប្រែប្រួលយ៉ាងឆាប់រហ័សក៏ដោយក៏ក្រុមហ៊ុននៅតែបង្ហាញពីភាពធន់ និងសម្របខ្លួនជាយុទ្ធសាស្រ្តឲ្យតាមទាន់ទីផ្សារ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗមួយចំនួនដូចជាការកំណត់នូវមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ និងសម្រាប់ការរីកចម្រើននាៗនៅពេលអនាគត។

 

ការខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសែលកាត បានស្តែងចេញជាលទ្ធផលល្អៗមួយចំនួនដូចជាការពង្រីកខ្លួនចូលទៅក្នុងទីផ្សារអ៊ីនធឺណិតតាមផ្ទះ និងយុទ្ធនាការទីផ្សារប្រកបដោយភាពច្នៃប្រឌិត។ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុនបានកើនឡើងដល់ 2,727 ប៊ីលានរៀលដែលការកើនឡើងនេះ ដោយសារមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញកើនឡើង។ មូលធនភាគហ៊ុនិក ក៏បានកើនឡើងចំនួន 7% ស្មើនឹង 1,183 ប៊ីលានរៀលផងដែរដែលការកើនឡើងនេះសបញ្ជាក់ពីស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពរបស់ក្រុមហ៊ុន។

 

ខណៈដែលប្រាក់ចំណូលត្រូវបានកែសម្រួលបន្តិចបន្តួចនៅត្រីមាសនេះ ក្រុមហ៊ុនសែលកាតក៏មានយុទ្ធសាស្រ្តកែសម្រួលលើទីផ្សារឡើងវិញ ដើម្បីជាការសម្របខ្លួនទៅបរិបទទីផ្សារ និងដើម្បីធ្វើឲ្យមាននិរន្តរភាពរយៈពេលវែងក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ខ្លួន។

 

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនសែលកាតបានផ្តោតលើគុណតម្លៃជូនអតិថិជនតាមរយៈការពង្រីកបណ្តាញ ពង្រីកសេវាកម្មឌីជីថល និង​ការផ្តល់បទពិសោធអតិថិជនកាន់តែប្រណិតភាព។

 

តួយ៉ាងដូចជាក្រុមហ៊ុនបានបើកដំណើរការមជ្ឈមណ្ឌលបទពិសោធអតិថិជនដ៏ទំនើបមួយកន្លែងនៅក្នុងអគារ រ៉ូយ៉ាល់ រេលវេ ដែលជាអគារប្រវត្តិសាស្ត្រ។ មជ្ឈមណ្ឌលដ៏ទំនើបនេះ មានលក្ខណៈបែបប្រពៃណីលាយឡំជាមួយនឹងបច្ចេកវិទ្យាទំនើប ហើយនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបនេះក៏មាន ផ្តល់សេវាកម្មផ្សេងៗ និងលក់ទូរស័ព្ទជូនអតិថិជនផងដែរ។ នេះជាទីតាំងមួយក្នុងចំណោមអគារនៃគម្រោងអចលនទ្រព្យ ការិយាល័យ ហាងលក់រាយជាច្រើន និងលំនៅដ្ឋាននៅតំបន់ជុំវិញនោះផងដែរ។

 

ក្រុមហ៊ុនក៏បានដាក់តាំងបង្ហាញ និងលក់ទូរស័ព្ទ iPhone​ 16 ជំនាន់ថ្មីចុងក្រោយ និងផលិតផល Apple ផ្សេងទៀតនៅទីនោះផងដែរ។ នៅក្នុងមជ្ឈមណ្ឌលដ៏ទំនើប និងជាប្រវត្តិសាស្ត្រនេះ មានផ្តល់សេវា ជូនអតិថិជនទាំងចាស់ និងថ្មីទាំងអាហារសម្រន់ និងកាហ្វេពី Coffee Hub សំបុត្ររទេះភ្លើង សេវាកម្មធនាគាររបស់ធនាគារវីង ព្រមទាំងផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុនសែលកាតផងដែរ។

 

ក្រុមហ៊ុនសែលកាតបន្តវិនិយោគលើការពង្រឹងបណ្តាញទំនាក់ទំនង និងពង្រីកសេវាកម្មឌីជីថលរបស់ខ្លួន ដើម្បីបំពេញតម្រូវការជូនអតិថិជន។ ការធ្វើនវានុវត្តន៍នេះគឺ ដើម្បីធានាថាអតិថិជនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត និងទទួលបានបទពិសោធពីផ្នែកសេវាកម្មទូរស័ព្ទចល័តកាន់តែប្រសើរឡើង។ លើសពីនេះទៀត ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនមានម៉ាកយីហោល្បីក៏នៅតែរក្សាថ្លៃសេវាទូរស័ព្ទសមរម្យដូចគ្នាទៅនឹងថ្លៃសេវាទូរស័ព្ទ​របស់ក្រុមហ៊ុនប្រតិបត្តិករផ្សេងទៀតផងដែរ។

 

ដោយក្រុមហ៊ុនសែលកាតយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មជូនអតិថិជនបានល្អ រយៈពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបានពានរង្វាន់ផ្នែក "ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃគុណតម្លៃជូនអតិថិជននៅកម្ពុជា សម្រាប់ឆ្នាំ 2024" ពីក្រុមហ៊ុន Frost & Sullivan ។ នេះជាពានរង្វាន់ដែលក្រុមហ៊ុនមិននឹកស្មានថាត្រូវទទួលបាន។

 

ក្រុមហ៊ុន Frost & Sullivan ផ្តល់ពានរង្វាន់ឈ្មោះថា Frost & Sullivan Best Practices ទៅឲ្យក្រុមហ៊ុននានានៅក្នុងតំបន់ និងសកលលោកណាដែលមានសមត្ថភាពទៅលើ សមិទ្ធផលឆ្នើម និងភាពជាអ្នកដឹកនាំពូកែខាងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាផ្តល់សេវាកម្មល្អជូនអតិថិជន និងការអភិវឌ្ឍផលិតផលជាយុទ្ធសាស្ត្រ។ Frost & Sullivan បានផ្តល់ "ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃគុណតម្លៃជូនអតិថិជន" ដល់ក្រុមហ៊ុនណា​ដែលមានយុទ្ធសាស្ត្រល្អ ក្នុងការផ្តល់គុណតម្លៃជូនតិថិជនរបស់ខ្លួន និងទទួលបានប្រាក់ចំណេញពីការវិនិយោគលើសេវាកម្ម ឬផលិតផលរបស់ខ្លួន។ ពានរង្វាន់នេះទទួលស្គាល់ផងដែរចំពោះក្រុមហ៊ុនណាដែលយកចិត្តទុក្ខដាក់លើគុណតម្លៃជូនអតិថិជន ថែរក្សាអតិថិជន និងការពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនផងដែរ។

 

លើសពីនេះ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនសែលកាត ចំពោះការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា ត្រូវបានទទួលស្គាល់នៅក្នុងពិព័រណ៍ទីផ្សារភាគហ៊ុនកម្ពុជាឆ្នាំ 2024 កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2024 ដែលក្រុមហ៊ុនបានទទួលពានរង្វាន់ អភិបាលកិច្ចសាជីវកម្មល្អបំផុតឆ្នាំ 2024 និងពានរង្វាន់ភាគហ៊ុនដែលរកប្រាក់ចំណេញច្រើនបំផុត។ ពានរង្វាន់ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ចំពោះតម្លាភាព គណនេយ្យភាព និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។

 

លោក Simon Perkins អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា ក្រុមហ៊ុនមានមោទកភាពយ៉ាងខ្លាំងចំពោះក្រុមការងាររបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាជូនអតិថិជនបានល្អ។ ផលិតផលសេវាអ៊ីនធឺណិតតាមផ្ទះបូកជាមួយយុទ្ធនាការទីផ្សារបង្កើតឡើងចំតម្រូវការអតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងមានផលិតផលសេវាផ្សេងៗទៀតស្របតាមបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដើម្បីបំពេញតម្រូវការជូនអតថិជន។

 

ក្រុមហ៊ុនសែលកាត នៅតែយកចិត្តទុកដាក់ក្នុងការផ្តល់នូវគុណតម្លៃដល់អតិថិជន បុគ្គលិក និងភាគហ៊ុនិករបស់ខ្លួន តាមរយៈបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

 

ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​៖ http://csx.com.kh/

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់៖ investor_relations@cellcard.com.kh

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?