News

ព័ត៌មានចុងក្រោយ

ព័ត៌មានទាំងអស់

កំណត់

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ភ្នំពេញ៖ ព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 មានការប្រកាសជាផ្លូវការសេវាទូរស័ព្ទចល័តជំនាន់ទី 5 ដែលគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅខែមករា ឆ្នាំ 2026 ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ 2025 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

Norote_Media dsc05693-min


ប្រព័ន្ធ 5Gx នេះនឹងផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាដោយផ្ដល់ជូនអ៊ីនធឺណិតលឿនជាងប្រព័ន្ធ 4G។ 5Gx ត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនខ្មែរ ដោយអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធទំនាក់ទំនងយុគសម័យថ្មីមិនធ្លាប់មានពីមុនចាប់តាំងពីការងារ ការសិក្សា អាជីវកម្ម ការកម្សាន្ត និងទំនាក់ទំនងប្រចាំថ្ងៃ។


ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា បានដាក់ឱ្យដំណើរការធ្វើតេស្តសាកល្បងនូវប្រព័ន្ធ 5Gx នៅស្តង់របស់ខ្លួន ដើម្បីត្រៀមខ្លួនផ្ដល់ជូនប្រជាជនខ្មែរនូវយុគសម័យថ្មីនៃភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងបែបឌីជីថលល្អប្រសើរជាងមុននៅកម្ពុជា។

 

Norote_Media dsc05040-min


អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតបើកប្រកាសប្រព័ន្ធ 5Gx  និងបានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាត ប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធានាថាប្រជាជនខ្មែរទទួលបានបច្ចេកវិទ្យាទំនាក់ទំនងថ្មីយ៉ាងរលូន និងជាទីពេញចិត្តទៅកាន់សកលលោក។ ការដាក់ដំណើរការប្រព័ន្ធ 5Gx នេះ មិនត្រឹមតែជាជំហានបន្ទាប់ទៅលើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់កម្ពុជាទេ ប៉ុន្តែជំហានថ្មីនេះក៏ជាការប្ដេជ្ញាចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមក្នុងការនាំយកឯករាជ្យឌីជីថលយ៉ាងពិតប្រាកដមកកាន់ប្រទេសកម្ពុជា»។


ជំហាននៃការដាក់ដំណើរការប្រព័ន្ធ 5Gx នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តសក្ដានុពលមួយចំនួនជាមុន ជាមួយនឹងផែនការពង្រីកតំបន់សេវាគ្របដណ្ដប់នេះទៅកាន់បណ្ដាខេត្តផ្សេងៗស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធបណ្ដាញសេវាកំពុងអភិវឌ្ឍបន្ថែមទៀត។ ការពង្រីកប្រព័ន្ធ 5Gx ទៅកាន់តំបន់ជាច្រើននេះ នឹងធ្វើឱ្យកម្ពុជាពង្រឹងសក្ដានុពលបន្ថែមទៅលើនវានុវត្តន៍ឌីជីថលឱ្យកាន់តែលេចធ្លោមួយកម្រិតទៀត។


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានបន្ថែមទៀតថា៖ «ជាមួយប្រព័ន្ធ 5Gx នេះ ប្រជាជនខ្មែរនឹងប្រកបការងារ សិក្សា ប្រកបអាជីវកម្ម និងប្រើប្រាស់សេវាផ្សេងៗបានលឿនប្រសើរជាងមុន។ ការអភិវឌ្ឍនេះនឹងជំរុញឱ្យប្រទេសជាតិយើងបោះជំហានទៅកាន់យុគសម័យថ្មីនៃឌីជីថល។ »។


អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ សែលកាតមានអតិថិជនជាង 4 លាននាក់ ដោយក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តផ្ដល់ជូនអតិថិជននូវបទពិសោធប្រើប្រាស់ និងភ្ជាប់ទំនាក់ទំនងតាមឌីជីថលដ៏ល្អប្រសើរ។ ជាមួយជំហានបន្ទាប់គឺយុគសម័យថ្មីនៃឌីជីថល 5Gx ក្រុមហ៊ុនសែលកាត នឹងនាំយកការតភ្ជាប់ដែលលឿនជាងមុន និងជាទីទុកចិត្តសម្រាប់ប្រជាជនខ្មែរ។
Digital Life. Connected.
 

5 Dec 2025

Press release

អានបន្ថែម
ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា និង WOWNOW ដែលជាកម្មវិធីទូរស័ព្ទកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផ្ដល់ជូនសេវាកម្មកម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ សេវាកម្មកក់កន្លែង និងសេវាកម្មជាច្រើនទៀត បានប្រកាសពីដៃគូយុទ្ធសាស្ត្រក្រោមប្រធានបទ កាន់តែប្រសើរជាមួយគ្នា - Better Together” ក្នុងគោលបំណងផ្ដល់ជូនសេវាកម្មឌីជីថលដ៏សម្បូរបែបជូនដល់អតិថិជន និងភ្ញៀវទេសចរទូទាំងប្រទេសកម្ពុជា។

 

កិច្ចសហការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិសម្រាប់ការមកទស្សនានៅប្រទេសកម្ពុជាជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗបែបឌីជីថល។ ក្រុមហ៊ុនសែលកាត និង WOWNOW ប្តេជ្ញាផ្ដល់ជូនភ្ញៀវទេសចរទាំងអស់នូវទំនាក់ទំនង និងសេវាកម្មឌីជីថលផ្សេងៗដោយគ្មានភាពរអាក់រអួល ចាប់តាំងពីឈានជើងចូលប្រទេសកម្ពុជាភ្លាមៗ។

 

IMG_2004

 

បន្ថែមពីនេះ ភាពជាដៃគូក្រោមប្រធានបទ “Better Together” មិនត្រឹមតែផ្ដល់ជូនអត្ថប្រយោជន៍ទៅកាន់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ក្រុមហ៊ុនសែលកាត និង WOWNOW ក៏បានបង្កើតអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងអ្នកបើកបរ ដើម្បីពង្រឹងចំណងរវាងក្រុមហ៊ុនឌីជីថលទាំងពីរ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីធានាថាអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ព្រមទាំងសេវាកម្មឌីជីថលដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

 

អំពីក្រុមហ៊ុនសែលកាត

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។

 

អំពី WOWNOW

WOWNOW គឺជាកម្មវិធីផ្តល់សេវាកម្មដំបូងគេដែលមានមុខងារដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ សេវាកម្មទាំងអស់នោះមានដូចជា កម៉្មង់អាហារ សេវាកម្ម​មធ្យោបាយធ្វើដំណើរ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ លើសពីនេះទៅទៀត ក៏មាននូវសេវាកម្មផ្សេងៗបន្ថែមទៀតដូចជាបញ្ចូលទឹកប្រាក់ក្នុងហ្គេមតាមអេប សេវាកម្មទេសចរណ៏ និងបញ្ចូលកាតទូរស័ព្ទផងដែរ។ បច្ចុប្បន្នមានដៃគូរសហការណ៍ដែលជាហាងទំនិញនិងអាហារជាង ៣ម៉ឺនហាង​ និងអ្នកបើកបរជាច្រើនដែលកំពុងបម្រើការដើម្បីផ្ដល់សេវាកម្មទៅកាន់អតិថិជនក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុន WOWNOW បានពង្រីកនិងបម្រើសេវាកម្មនៅក្នុង៧ខេត្តក្រុងនៃប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរូសម្ព័ន្ធឌីជីថលឈានមុខគេ ដើម្បីកែប្រែរចនាបថជីវិតឲ្យកាន់តែងាយស្រួល ទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ សូមសាកល្បងទទួលយកអត្ថប្រយោជន៍ពីជីវិតក្នុងសម័យអនឡាញ, អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុង WOWNOW SUPER APP

12 Nov 2025

Press release

អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព

ការពង្រឹងបណ្តាញ  ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល ឲ្យបានប្រសើរឡើង និងបន្តផ្តល់ទំនុកចិត្តជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ឲ្យកាន់តែច្រើនថែមទៀត។

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក  ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កម្ពុជាដែលកាន់កាប់ដោយកូនខ្មែរសុទ្ធសាធ បានប្រកាសថ្ងៃនេះ នូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៥ របស់ខ្លួន ដោយបង្ហាញពីកំណើនវិជ្ជមាននៃចំនួនអតិថិជន កំណើននេះគឺជាលទ្ធផលផ្ទាល់ពីមូលដ្ឋានប្រតិបត្តិការដ៏រឹងមាំ ការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសន្ទុះនៃការផ្លាស់ប្តូរឌីជីថលជាបន្តបន្ទាប់របស់ សែលកាត។ ជាមួយគ្នានេះ គោលការណ៍គ្រឹះទាំងនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សែលកាត ក្នុងការផ្តល់នូវតម្លៃ និងកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

ក្រុមហ៊ុនបានកត់ត្រានូវកំណើន ៣% នៃចំនួនអតិថិជន ហើយចំនួននេះលើសពីត្រីមាសទី ៤ និងត្រីមាសទី ១ នៃឆ្នាំមុន ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោ និងសេវាកម្មរបស់ សែលកាត។ ដើម្បីគាំទ្រកំណើននេះ សែលកាត បានបន្តធ្វើការវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការពង្រីកបណ្តាញសេវាទូទាំងប្រទេស ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឱ្យប្រសើរឡើងនូវវេទិកាទំនាក់ទំនងជាមួយអតិថិជន។ គំនិតផ្តួចផ្តើមទាំងនេះ ជាយុទ្ធសាស្ត្រស្នូលរបស់ សែលកាត   ក្នុងការផ្តល់នូវសេវាកម្មដែលលឿនជាងមុន អាចទុកចិត្តបានជាងមុន និងធានាបាននូវកំណើនប្រកបដោយស្ថិរភាពយូរអង្វែងទៅអនាគត។

«នៅក្នុងឆ្នាំ២០២៥ នេះ យើងនៅតែបន្តផ្តោតសំខាន់លើការផ្តល់នូវតម្លៃពិតប្រាកដជូនដល់អតិថិជន ការពន្លឿននូវការច្នៃ ប្រឌិត និងការពង្រឹងគ្រប់ស្រទាប់នៃប្រតិបត្តិការ» នេះជាប្រសាសន៍របស់ លោក Simon Perkins អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ក្នុងវិស័យបច្ចេកវិទ្យា ទំនាក់ទំនង ឌីជីថល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ «លទ្ធផលត្រីមាសទី ១នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សែលកាត ក្នុងការកសាងគំរូអាជីវកម្មប្រកបដោយចីរភាពនាពេលអនាគត ខណៈពេលដែលបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនឌីជីថលរបស់កម្ពុជាផងដែរ»។

ដើម្បីពង្រឹងសន្តិសុខ និងដំណើរការរយៈពេលវែងសម្រាប់អតិថិជន សែលកាត បានរឹតបន្តឹងនូវប្រព័ន្ធការពារ (firewall protocols) និងបានធ្វើឱ្យប្រសើរឡើងទៅការតភ្ជាប់សកលដោយផ្ទាល់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះបណ្តោះអាសន្ននៃប្រាក់ចំណូលពីសេវាផ្ញើសារ A2P (Application-to-Person)។ ជំហាននេះធ្វើឱ្យសែលកាតបានក្លាយទៅជាដៃគូដ៏ទុកចិត្តសម្រាប់ក្រុមហ៊ុនសកលដូចជា Google និង Meta ដែលជាការបន្តពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងផ្នែកសុវត្ថិភាពអតិថិជន និងឧត្តមភាពនៃសេវាឌីជីថល ដើម្បីភាពរីកចម្រើនផ្នែកឌីជីថលរបស់កម្ពុជា។

បន្ថែមលើសពីនេះ តួលេខប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានរងផលប៉ះពាល់ដោយសារការកែសម្រួលរបាយការណ៍ហិរញ្ញវត្ថុតែម្តងគត់ក្នុងឆ្នាំ២០២៤ ដែលរួមបញ្ចូលទាំងការទទួលស្គាល់កាតព្វកិច្ចដែលបានដោះស្រាយរួច និងការទូទាត់ផ្អែកលើគុណសម្បត្តិ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិយ៉ាងពេញលេញ។ ការកែសម្រួលទាំងនេះបានបង្កើតមូលដ្ឋានហិរញ្ញវត្ថុច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការរីកចម្រើននាពេលអនាគត។ ជាមួយនឹងគ្រឹះដ៏រឹងមាំនេះ សែលកាត រំពឹងថានឹងមានការប្រសើរឡើងវិញនៅត្រីមាសទី២ និងបន្តទៅមុខទៀត។

ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុនរួមមានការពង្រីកបណ្តាញសេវាថ្មីចំនួន ៥០០ ទីតាំង ការបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឌីជីថលូបនីយកម្មនៃការធ្វើប្រតិបត្តិការ— ទាំងអស់នេះមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់អតិថិជន កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការធ្វើពិពិធកម្មលំហូរប្រាក់ចំណូល។

កាលពីខែកុម្ភៈ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត "អតិថិជនជាចម្បង" របស់ខ្លួន តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបទពិសោធន៍អតិថិជនដែលបានរៀបចំឡើងវិញថ្មី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ — ដែលត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលគំរូសម្រាប់ការគាំទ្រពហុឆានែល និងបរិយាកាសសេវាកម្មឌីជីថលជាចម្បង។

ពេញមួយត្រីមាសទី១នេះ សែលកាតបានពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមជាសកម្មក្នុងកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ជាលើកដំបូង និងជាដៃគូយុទ្ធសាស្ត្រផ្នែកព័ត៌មានវិទ្យា និងគមនាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍឌីជីថល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

នៅក្នុងចលនាដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន សែលកាត បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលបីឆ្នាំជាមួយ ក្រុមហ៊ុន MOONTON Games ដែលមានសិទ្ទិផ្តាច់មុខក្នងការផ្សព្ធផ្សាយហ្គេម Mobile Legends: Bang Bang (MLBB)។ ភាពជាដៃគូនេះផ្តល់ឱកាសដល់អ្នកលេងហ្គេមនៅកម្ពុជាក្នុងការហ្វឹកហាត់ និងអាចចូលរូមប្រកួតបាននៅលើឆាកអន្តរជាតិ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មក ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានបោះទុនវិនិយោគជាង ៥,២ ប៊ីលានដុល្លារអាមេរិក ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅកម្ពុជា ដែលរួមបញ្ចូលទាំងការចំណាយមូលធនចំនួន ៩៨០ លានដុល្លារអាមេរិក និងការរួមចំណែកផ្នែកនិយតកម្មចំនួន ៦៦០ លានដុល្លារអាមេរិក។ សម្រាប់ពេលអនាគត សែលកាត នឹងបន្តពង្រីកសមត្ថភាពឌីជីថលរបស់ខ្លួន ស្វែងរកឱកាសកំណើនយុទ្ធសាស្ត្រថ្មីៗ និងជំរុញគំនិតផ្តួចផ្តើមនិរន្តរភាពដែលស្របតាមអាទិភាពជាតិ និងតំបន់។

លោក Perkins បានបន្ថែមថា “យើងមានទំនុកចិត្តលើយុទ្ធសាស្ត្ររបស់យើង ក្រុមការងាររបស់យើង និងភាពរឹងមាំនៃម៉ាកយីហោរបស់យើង”។ “សូចនាករសំខាន់ៗបង្ហាញយ៉ាងច្បាស់ថា — យើងកំពុងឈានចូលត្រីមាសទី២ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា និងគ្រឹះដ៏រឹងមាំមួយដើម្បីផ្តល់នូវតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន អតិថិជន និងប្រទេសជាតិ”។

 

ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​: http://csx.com.kh/

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់: investor_relations@cellcard.com.kh

19 May 2025

Press release

អានបន្ថែម
ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន សែលកាត ជាមួយយុគសម័យឌីជីថលថ្មី – ការបើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ ដោយ ឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ - ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល បានប្រកាសភាពជាដៃគូផ្តាច់មុខ ជាមួយ ក្រុមហ៊ុនហ្វេង ស៊ុយ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងជាមួយនឹង ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងក្រុមហ៊ុនទាំងពីរ ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។

 

01

 

នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល ក្រុមហ៊ុន សែលកាត យល់ច្បាស់អំពី ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) និងសក្តានុពលរបស់AI ក្នុងការបង្កើនភាពងាយស្រួល ក្នុងការប្រើប្រាស់តាមរយៈបណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត។ ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវបានផ្លាស់ប្តូរទៅជាឌីជីថល ហើយថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន សែលកាត ជឿជាក់យ៉ាងមុតមាំថា ហុងស៊ុយបែបវិទ្យាសាស្រ្ត គឺមិនអាចជំនួសបានដោយបញ្ញាសិប្បនិម្មិត ឬ ដោយការធ្វើដោយស្វ័យប្រវត្តិនោះឡើយ។

 

02

 

03

 

ចំណុចនេះហើយ ដែលឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី និងកម្មវិធី My Destiny វាសនាខ្ញុំ ដែលទើបនឹងសម្ពោធថ្មីៗ បានដើរតួនាទីសំខាន់។ ដោយយល់ឃើញថា ពេលបច្ចុប្បន្ននេះ មានបញ្ហាប្រឈមជាច្រើន ជាពិសេស សម្រាប់យុវជន ក្នុងកំឡុងយុគ៩ ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានចាប់ដៃគូ ជាយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវលេខហុងស៊ុយ ដែលបានរៀបចំយ៉ាងពិសេស សម្រាប់ផ្តល់នូវតុល្យភាព ភាពសុខដុមរមនា និងថាមពលវិជ្ជមានសម្រាប់ជីវិត រួមជាមួយនឹងកញ្ចប់យុគ៩ ដែលភ្ជាប់មកជាមួយជម្រើស កញ្ចប់ប្រចាំសប្តាហ៍ និង ប្រចាំខែ ព្រមទាំងការចូលប្រើក្នុងកម្មវិធី My Destiny វាសនាខ្ញុំបន្ថែមផងដែរ។

 

04

 

លោក Kok Leong Yap អគ្គនាយកប្រតិបត្តិរង នៃក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម បានមានប្រសាសន៍ថា “យើងខ្ញុំកំពុងប្រើប្រាស់បណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆែកមើលហុងស៊ុយផ្ទាល់ខ្លួនបាន។ ការសហការជាដៃគូផ្តាច់មុខ របស់ក្រុមហ៊ុនសែលកាត ជាមួយក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ បានបង្កើតចេញជាផលិតផលពិសេសមួយ ដែលរួមបញ្ចូលអានុភាពនៃបច្ចេកវិទ្យា ជាមួយនឹងវិទ្យាសាស្រ្តរបស់ហុងស៊ុយ។ ផលិតផលនោះ គឺស៊ីមកាតយុគ៩ និងកញ្ចប់យុគ​​៩”។

 

05

 

លោក Kok Leong Yap (KL) ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា លេខស៊ីមកាត យុគ៩ ត្រូវបានជ្រើសរើសដោយផ្ទាល់ ដោយឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ហើយកញ្ចប់ យុគ៩ នឹងផ្តល់ជូននូវជម្រើសប្រចាំសប្តាហ៍ (តម្លៃ 3.8 ដុល្លារក្នុងមួយសប្តាហ៍ ទទួលបានទិន្នន័យ 12GB រួមជាមួយនឹង 120 នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 120 សារក្នុងប្រព័ន្ធ) និងប្រចាំខែ (តម្លៃ 8.8 ដុល្លារក្នុងមួយខែ ទទួលបានទិន្នន័យ 38GB រួមជាមួយនឹង 380នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 380 សារក្នុងប្រព័ន្ធ) ព្រមទាំងការចូលប្រើកម្មវិធី My Destiny វាសនាខ្ញុំ បន្ថែមផងដែរ។

 

06

 

ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី បានសម្តែងនូវសេចក្តីរីករាយចំពោះភាពជាដៃគូនេះថា "ខ្ញុំពិតជាសប្បាយរីករាយក្រៃលែង ដែលបានចាប់ដៃគូ ដ៏មានអត្ថន័យនេះ ជាមួយក្រុមហ៊ុន សែលកាត។ យើងរួមគ្នា នឹងនាំយកគោលការណ៍ដ៏មានឥទ្ធិពល នៃហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលបានកែសម្រួល សម្រាប់បុគ្គលម្នាក់ៗ ទៅកាន់អ្នកប្រើប្រាស់ឌីជីថលកាន់តែច្រើន។ ស៊ីមយុគ៩ ត្រូវបានរចនាឡើង យ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចូលរូបមន្តហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏មង្គល និងចំណេះដឹងផ្នែកតារាសាស្ត្រ ដែលមានស្រាប់ក្នុងកម្មវិធី My Destiny វាសនាខ្ញុំ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃ សម្រាប់បុគ្គល ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាពស្មុគស្មាញ នៃជីវិតសម័យបច្ចុប្បន្ន។ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត យើងលើកកម្ពស់ដល់ បុគ្គលម្នាក់ៗ អាចរៀបចំជោគវាសនារបស់ខ្លួន ប្រកបដោយភាពសកម្ម ជំរុញឱ្យមានភាពសុខដុមរមនា និងសុខុមាលភាព កាន់តែប្រសើរឡើង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគេគ្រប់ពេលវេលា"។

ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្រ្តាចារ្យហុងស៊ុយ ឡុង ណាលី សូមអញ្ជើញ អ្នកទាំងអស់គ្នាមកទទួលយក បទពិសោធ នៃការមើលហុងស៊ុយ បែបវិទ្យាសាស្រ្តផ្ទាល់ខ្លួននេះ តាមរយៈបណ្តាញសេវាទំនើប របស់ក្រុមហ៊ុន សែលកាត។ ស៊ីមកាត សែលកាត យុគ៩ ឥឡូវនេះមានលក់នៅគ្រប់ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ហើយអតិថិជនអាចពិនិត្យលេខហុងស៊ុយនៅលើគេហទំព័រ cellcard.com.kh បានដោយមានភាពងាយស្រួល។

 

07

 

សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីស៊ីមកាត យុគ៩ និងកញ្ចប់ យុគ៩ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ឬទាញយក សែលកាត អេប​ ឬអញ្ជើញទៅកាន់មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ដែលនៅជិតលោកអ្នក។

 

អំពីក្រុមហ៊ុន​ ខេម ជ្ជីអេសអេម ម.ក​ (សែលកាត )

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកនៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។

ក្រុមហ៊ុនសែលកាតនៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកនិងពង្រឹងបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

 

អំពី ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក និង App My Destiny វាសនាខ្ញុំ

ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក Feng Shui Center (Cambodia) Co., Ltd. ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ដោយ ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី នៅចុង ឆ្នាំ២០២០នេះ ដែរ ក្រុមហ៊ុនបានសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលបច្ចេកវិទ្យាឌីជីថលមួយគឺ App My Destiny - វាសនាខ្ញុំ ជា App ហុងស៊ុយបែប វិទ្យាសាស្ត្រ ដែលបានផ្តល់ជាអត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស សម្រាប់ជួយសម្រួល និងកែប្រែវាសនា ដើម្បីទទួលបានការរស់នៅ ប្រកបដោយភាពសុខដុមរមនា សេចក្តីសុខ និង ភាពរីកចម្រើន។

App My Destiny - វាសនាខ្ញុំ បានប្រើប្រាស់ ក្បួនហុងស៊ុយជាច្រើន ដែលមានក្បួនច្បាប់ ត្រឹមត្រូវដូចជា ការគណនាតាមវិជ្ជា Bazi ដើម្បី មើលអំពីអតីតកាល និងអនាគត ដែលបម្រុង នឹងកើត ហើយក៏ជាវិជ្ជាមួយដែលអាច មើល ដឹងពីចំនុចខ្លាំង និងចំនុចខ្សោយរបស់រាសី យើងម្នាក់ៗ ពិសេសគឺ វីធីបង្ការគ្រោះភ័យ ក្បួន លេខសាស្ត្រ សម្រាប់គណនាលេខលេខទូរស័ព្ទ លេខផ្ទះ ស្លាកលេខយានយន្ត និងលេខធនាគារ និងវាស់ទិសឆុង ទិស ហេង ដែលអាចឲ្យយើងដឹងមុននូវទិសឆុង ទិស ហេងប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ហើយក៏មាន ក្បួនសំខាន់ៗផ្សេងទៀតដែរ សម្រាប់គណនា ។

 

 

 

10 May 2025

Press release

អានបន្ថែម
ក្រុមហ៊ុន សែលកាត ជាមួយយុគសម័យឌីជីថលថ្មី – ការបើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ ដោយ ឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី

ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម និងក្រុមហ៊ុន Nexusguard សហប្រតិបត្តិការ ក្នុងការពង្រឹងបរិបទសន្តិសុខសាយប័រនៅកម្ពុជា

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥]- ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះសន្តិសុខឌីជីថលជាតិ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលក្នុងស្រុករបស់កម្ពុជា បានប្រកាសអំពីសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Nexusguard ដែលជាក្រុមហ៊ុនអន្តរជាតិនាំមុខ ក្នុងការកាត់បន្ថយការវាយប្រហារ DDoS។ កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ នឹងផ្តល់នូវសេវាការពារការវាយប្រហារ Distributed Denial of Service (DDoS) កម្រិតសហគ្រាសដ៏រឹងមាំ ដល់វិស័យសំខាន់ៗរបស់កម្ពុជា រួមមានគ្រឹះស្ថានហិរញ្ញវត្ថុ និងទីភ្នាក់ងាររដ្ឋាភិបាល។

 

01

 

នៅក្នុងយុគសម័យ ដែលការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែកើនឡើងញឹកញាប់ និងកាន់តែស្មុគស្មាញ ស្ថាប័ននានានៅកម្ពុជា កំពុងក្លាយជាគោលដៅចម្បង សម្រាប់ការវាយប្រហារ DDoS ដែលរចនាឡើងដើម្បីព្យាបាទ រំខានដល់សេវាកម្មអនឡាញសំខាន់ៗ។ ដោយយល់ច្បាស់នូវតម្រូវការបន្ទាន់នេះ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម កំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីបញ្ចូលជំនាញក្នុងការកាត់បន្ថយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន Nexusguard។ ភាពស៊ីសង្វាក់គ្នានេះ ធានាបាននូវការការពារដ៏ទូលំទូលាយ ពីដើមដល់ចប់ ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ស្របតាមតម្រូវការពិសេស នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា។

 

02

 

03

 

ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ និងបរិបទសន្តិសុខសាយប័រ កាន់តែទូលំទូលាយ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម មានមោទកភាពក្នុងការគាំទ្រកិច្ចប្រជុំ ដ៏សំខាន់មួយ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នៅអគារ ម័រហ្គែន ថៅវ័រ ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាង ១៥០ រូប រួមមានមន្ត្រីរដ្ឋាភិបាលដែលមានឥទ្ធិពល ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ និងអ្នកជំនាញសន្តិសុខសាយប័រទាំងជាតិ និងអន្តរជាតិ។ សិក្ខាសាលានេះ លើកកម្ពស់កិច្ចសន្ទនាសំខាន់ស្តីពី ទិសដៅអនាគតនៃសន្តិសុខសាយប័រនៅកម្ពុជា ដោយស្វែងរកយុទ្ធសាស្ត្រសហប្រតិបត្តិការ រវាងវិស័យផ្សេងៗ ដើម្បីពង្រឹងប្រព័ន្ធការពារឌីជីថលជាតិ និងកសាងបរិយាកាសឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាតិ។

 

04

 

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ លើកកម្ពស់ដល់ស្ថាប័នធនាគារកម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ សហគ្រាស និងស្ថាប័នរដ្ឋនានានៅកម្ពុជា ទទួលបាននូវវេទិកាការពារ DDoS ដែលមានការគ្រប់គ្រងពេញលេញ និងមានពហុស្រទាប់។ ដំណោះស្រាយដ៏ទូលំទូលាយនេះ ផ្តល់នូវការការពារដ៏រឹងមាំ នៅគ្រប់ចំណុចចូល ដែលអាចរងការវាយប្រហារទាំងអស់ចាប់ពីស្រទាប់បណ្តាញសេវា រហូតដល់ DNS គេហទំព័រ និងកម្មវិធី App ដោយមានការគាំទ្រ ពីការត្រួតពិនិត្យជាប់លាប់រហូត ២៤ ម៉ោង ការរកឃើញការគំរាមកំហែងដោយស្វ័យប្រវត្តិ សមត្ថភាពឆ្លើយតបរហ័ស និងកិច្ចព្រមព្រៀងកម្រិតសេវាកម្ម (SLAs) យ៉ាងតឹងរ៉ឹង។

 

05

 

លោក ជា តុលា នាយកផ្នែកអាជីវកម្មសហគ្រាសនៃក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុនយើង ចំពោះនវានុវត្តន៍ និងភាពរឹងមាំនៃប្រព័ន្ធឌីជីថលរបស់ជាតិយើង។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាទំនើប ដែលត្រូវបានបង្ហាញរបស់ក្រុមហ៊ុន Nexusguard ទៅក្នុងផលប័ត្រសេវាកម្មរបស់យើងដោយរលូន យើងខ្ញុំកំពុងលើកកម្ពស់ ដល់អតិថិជនរបស់យើង ជាមួយនឹងកម្រិតការពារដែលមិនធ្លាប់មានពីមុនមក និងភាពទុកចិត្ដដ៏មានតម្លៃដែលភ្ជាប់មកជាមួយ”។

 

06

 

លោក Andy Ng នាយកប្រតិបត្តិក្រុមហ៊ុន Nexusguard បានមានប្រសាសន៍ថា “ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតកំពុងមានការវិវត្តយ៉ាងឆាប់រហ័សនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គោលដៅចំបងរបស់យើង គឺបំពាក់ស្ថាប័នរនានានៅកម្ពុជាជាមួយនឹងភាពធន់ ដែលផ្តល់ការការពារ DDoS កម្រិតអន្តរជាតិ។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម នេះតំណាងឱ្យជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័ររបស់កម្ពុជា និងពង្រីកវត្តមានរបស់ក្រុមហ៊ុន Nexusguard យ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលការការពារឌីជីថលដ៏រឹងមាំ មានសារៈសំខាន់ជាងពេលមុនៗទាំងអស់”។

ការដាក់ឱ្យដំណើរការសេវាការពារ DDoS កម្រិតខ្ពស់ទាំងនេះ ស្របគ្នាជាមួយនឹងរបៀបវារៈ នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា និងការផ្តោតសំខាន់លើជាតិ កាន់តែខ្លាំងឡើងក្នុងការត្រៀមខ្លួនផ្នែកសន្តិសុខសាយប័រ។ លើសពីនេះទៅទៀត ទាំងនេះឆ្លុះបញ្ចាំងពីតម្រូវការ ក្នុងតំបន់កាន់តែទូលំទូលាយ សម្រាប់ការសហការរវាងរដ្ឋ និងឯកជនដ៏រឹងមាំក្នុងការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងឧប្បត្តិហេតុតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងដំណោះស្រាយការពារ DDoS របស់ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម និងក្រុមហ៊ុន Nexusguard សូមទាក់ទងទៅកាន់ផ្នែកដំណោះស្រាយអាជីវកម្ម។

ទូរស័ព្ទ៖ +៨៥៥ ១២ ៩៩៩ ៧១២

អ៊ីមែល៖ business@cellcard.com.kh

 

07

 

08

 

09

 

10

 

11

 

12

 

អំពីក្រុមហ៊ុន​ សែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុក ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

អំពីក្រុមហ៊ុន​ Nexusguard

បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Nexusguard គឺជាក្រុមហ៊ុនដែលគួរឱ្យទុកចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយការពារការវាយប្រហារ DDoS ដោយមានគោលដៅសំខាន់ ក្នុងការការពារបណ្តាញសេវា គេហទំព័រ និងប្រព័ន្ធ DNS សម្រាប់សហគ្រាស និងក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនង (CSPs)។ ក្រុមហ៊ុននេះ ប្រើប្រាស់បច្ចេកវិទ្យាការពារ DDoS ហៅថា Bastions ដែលជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួន និងមានមជ្ឈមណ្ឌលកម្ចាត់ DDoS ជាង ៥០ កន្លែង ដើម្បីធានាសុវត្ថិភាពដល់ ASNs ជាង ៥០,០០០ និងសហការជាមួយ CSPs ជាង ១០០ នៅទូទាំងពិភពលោក។ តាមរយៈការជួយ CSPs ឱ្យអាចផ្តល់សេវាការពារ DDoS ជាសេវាកម្មមួយ ក្រុមហ៊ុន Nexusguard ជួយឱ្យអាជីវកម្មនានា អាចផ្តោតសំខាន់លើអាទិភាពរបស់ខ្លួន ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ពួកគេ នៅតែមានសុវត្ថិភាព។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nexusguard.com

 

30 Apr 2025

Press release

អានបន្ថែម
ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម និងក្រុមហ៊ុន Nexusguard សហប្រតិបត្តិការ ក្នុងការពង្រឹងបរិបទសន្តិសុខសាយប័រនៅកម្ពុជា

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីផែនការសំខាន់ៗ និងការពង្រីកតំបន់សេវាសម្រាប់ឆ្នាំ២០២៥

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ - ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថាសែលកាត គឺជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ ក្នុងស្រុក បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ របស់ខ្លួន ដោយរៀបរាប់លម្អិតអំពីសមិទ្ធិផលសំខាន់ៗ និងបង្ហាញពីទស្សនវិស័យជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ ។

របាយការណ៍ហិរញ្ញវត្ថុនេះ បានបង្ហាញពីកំណើនជាលំដាប់ និងការពង្រីកតំបន់សេវា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។ នៅឆ្នាំ ២០២៤​ ក្រុមហ៊ុន សែលកាត មានរបាយការណ៍ហិរញ្ញវត្ថុជាវិជ្ជមាន ដែលមានទ្រព្យសកម្មសរុបកើនឡើងដល់ ២,៦៥៤.៩៦២ ប៊ីលានរៀល នៅក្នុងឆ្នាំ ២០២៤ ដែលនៅក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់សរុបចំនួន ២,៥៦០.៩៩៦ ប៊ីលានរៀល ការកើនឡើងទ្រព្យសកម្មសរុបស្មើនឹង ៤% រីឯ មូលធនសរុប ក៏មានការកើនឡើងដល់ ១,១៩៧.៨៨១ ប៊ីលានរៀល ការកើននៃមូលធនសរុបស្មើនឹង៩% ដែលមូលធនសរុបកាលពីឆ្នាំមុនមានត្រឹម១,១០៣.៤៥៨  ប៊ីលានរៀលប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំ ២០២៤ រួមទាំង ការទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា OTT និងការបើកឱ្យដំណើរការ ផលិតផលសែលកាត ហូមវ៉ាយហ្វាយ និងការពង្រីក ការផ្តល់សេវាឌីជីថលរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្តោតទៅលើ ការពង្រីកតំបន់សេវា និងការផ្តល់បទពិសោធជូនអតិថិជន ដើម្បីទទួលបាននូវសេវាទូរស័ព្ទតាមរយៈ ការធ្វើទំនើបកម្មទីតាំងស្ថានីយ៍អង់តែនថ្មីៗទូទាំងប្រទេស។

ដោយមើលឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន លើអតិថិជនជាស្នូល និងមានប្រតិបត្តិការហិរញ្ញវត្ថុម៉ត់ចត់ ក្រុមហ៊ុន សែលកាត បានទទួលពានរង្វាន់ផ្នែកភាពជាអ្នកដឹកនាំ នៃការផ្តល់តម្លៃស្នូលជូនអតិថិជនពីក្រុមហ៊ុន Frost & Sullivan និងទទួលបានការទទួលស្គាល់ថា ជាភាគហ៊ុនដែលរកប្រាក់ចំណេញច្រើនជាងគេពី CSX ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតែជាចំណុចស្នូល ដូច្នេះក្រុមហ៊ុនបានកប់ខ្សែកាប្លិ៍អុបទិកបានប្រវែង ១០០ គីឡូម៉ែត្រ និងបិទបច្ចេកវិទ្យា ៣G បានសម្រេចជាង ៧០%។

ឆ្ពោះទៅឆ្នាំ២០២៥ ខាងមុខ​​​ ក្រុមហ៊ុន សែលកាត បានគូសបញ្ជាក់ពីមហិច្ឆតានៃ ផែនការពង្រីក និងធ្វើទំនើបកម្មស្ថានីយ៍អង់តែនបន្ថែមថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ដែលបានកំពុងកើនឡើងនៅកម្ពុជា។

លោក Simon Perkins អគ្គនាយកប្រតិបត្តិរបស់ ក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា "នៅពេលដែលតម្រូវការឌីជីថលរបស់កម្ពុជាកាន់តែរីកចម្រើន សែលកាតក៏ត្រូវតែត្រៀមខ្លួនដើម្បីផ្តល់សេវា និងដំណោះស្រាយទូរគមនាគមន៍ទាន់ចិត្តជូនអតិថិជន នាពេលអនាគតផងដែរ។ ដូច្នេះក្រុមហ៊ុន មានផែនការពង្រីកស្ថានីយ៍អង់តែនក្នុងឆ្នាំ២០២៥ នេះ ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់ៗរូប អាចទទួលបានតំបន់គ្របដណ្តប់នៃសេវាទូរស័ព្ទដែលមានគុណភាពខ្ពស់ និងដើម្បីគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ប្រទេសផងដែរ"។

 

ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​: http://csx.com.kh/

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់៖ investor_relations@cellcard.com.kh

4 Apr 2025

Press release

អានបន្ថែម
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីផែនការសំខាន់ៗ និងការពង្រីកតំបន់សេវាសម្រាប់ឆ្នាំ២០២៥

IBC Seminar Showcases cellcard and the Ministry of Post and Telecommunications in a Collaborative Cybersecurity Initiative for Cambodian Businesses

cellcard was proud to be the Exclusive Platinum Annual Sponsor of the International Business Chamber of Cambodia (IBC) and a co-host of “Cyber Risks & Resilience: Safeguarding Cambodia’s Future,” bringing together public and private sector leaders to address the growing threat of cybercrime and explore collaborative solutions for national digital protection. The event was held on Thursday, 27th March 2025, at Rosewood Phnom Penh.

 

The event featured keynote presentations from Mr. Kim Ann, Deputy Director of the Department of ICT Security at the Ministry of Post and Telecommunications (MPTC), and Mr. Simon Perkins, ICT Division CEO at cellcard (CamGSM). Together, we outlined both regulatory frameworks and enterprise-level strategies to protect Cambodia’s digital infrastructure, businesses, and consumers.

02

cellcard Targets Business Risks with Practical, Scalable Solutions

In his presentation titled “How Telcos Help Fight Against Scammers”, Mr. Simon Perkins detailed a range of digital threats increasingly targeting Cambodia’s enterprise landscape, including fake base transceiver stations (BTS) popular social messenger account hijackings, AI-powered phishing attacks, and deepfake voice manipulation.

Mr. Simon emphasized that as cyber risks grow more sophisticated, so must business responses. “The private sector cannot afford to be reactive anymore. Our solutions are built to detect, prevent, and mitigate attacks before they disrupt business operations,” he said.

To support business customers, cellcard now offers a comprehensive cybersecurity suite including:

  • DDoS Protection: Local and global mitigation via low-latency scrubbing centers in Phnom Penh along with global scrubbing network.
  • Network & Endpoint Security: Tailored firewall systems, traffic segmentation, and AI-powered monitoring to ensure safe and efficient operations.
  • Scam & Fraud Detection: AI adoption to detect zero-day vulnerabilities, prevent unauthorized account access, and identify suspicious activity in real-time.
  • Business Continuity Infrastructure: Certified data center services and redundant networking to reduce downtime and support disaster recovery planning.
  • Staff Training & Awareness Programs: Internal education modules for teams to identify phishing attempts, malware, and impersonation attacks.

cellcard also highlighted its recent participation in the GSMA Open Gateway initiative, enhancing mobile security and digital ID authentication—key pillars for Cambodia’s growing fintech, e-commerce, and SME sectors.

“We are empowering businesses of all sizes to strengthen their digital foundations—whether through infrastructure upgrades, data protection or mobile-based security,” Simon added.

03

MPTC Reinforces National and Regional Cybersecurity Collaboration

The event also spotlighted Cambodia’s regulatory and regional cybersecurity efforts, with Mr. Kim Ann of the Ministry of Post and Telecommunications presenting the “ASEAN Cybersecurity Landscape.”

He noted that the average cost of a data breach in ASEAN rose to 3.23 million USD in 2024, with financial services and industrial sectors being prime targets. Common attack vectors included phishing, business email compromise, and zero-day exploits.

In response, the Ministry and ASEAN region has advanced several national and regional initiatives, including:

  • CAMCERT (Computer Emergency Response Team): Handling cybersecurity incidents nationwide.
  • Digital Security Committee: Coordinating inter-ministerial response to digital threats, with units across MPTC, the Ministry of Interior, Ministry of National Defense, and Ministry of Foreign Affairs.
  • ASEAN Frameworks: Supporting harmonized standards through the ASEAN Data Management Framework, AI Governance Guidelines, and the Anti-Online Scam Working Group (WG-AS).

“These partnerships are not only building our defensive capabilities, but ensuring Cambodia’s digital economy can integrate securely with regional and global systems,” Kim said.

04

A Clear Call for Public-Private Collaboration

The IBC-hosted seminar reinforced the urgency for collaboration between the private sector, telecommunications providers, and regulators. cellcard’s role in supporting digital resilience—from core infrastructure to frontline employee awareness—complements broader national efforts to position Cambodia as a secure and competitive digital hub in Southeast Asia.

With rising threats and increased regulatory attention, Cambodian businesses are encouraged to take proactive steps in strengthening their cybersecurity posture. cellcard’s enterprise team can offer tailored solutions across sectors.

For inquiries or enterprise consultations, please contact:
📞 012 999 712
📧 business@cellcard.com.kh

01
05

3 Apr 2025

Press release

អានបន្ថែម
IBC Seminar Showcases cellcard and the Ministry of Post and Telecommunications in a Collaborative Cybersecurity Initiative for Cambodian Businesses

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្គេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។​ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន​ សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។


ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក​ ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។

កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ មានការរីកចម្រើន លើសពីការកម្សាន្តទៅទៀត កំណើនយ៉ាងឆាប់រហ័ស នៃអ្នកលេងហ្គេមឌីជីថលទាំងនេះ មានការកើនឡើងជាង ៣,១ លាននាក់ ចាប់តាំងពីមានសង្វៀន សម្រាប់ការប្រកួតប្រជែង ដែលបានធ្វើឲ្យកីឡាអេឡិចត្រូនិកនៅកម្ពុជានេះ កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុន សែលកាត ក៏រួមចំណែកនៃការវិវត្តនេះផងដែរ។


លោក Daniel Chew ប្រធានគ្រប់គ្រង ផ្នែកកីឡាអេឡិចត្រូនិកនៅកម្ពុជា នៃក្រុមហ៊ុន​​ មូនតុនហ្គេម បានបញ្ជាក់ថា “យើងខ្ញុំមានចក្ខុវិស័យដូចគ្នា ជាមួយក្រុមហ៊ុន សែលកាត ដែលថាកត្តាសំខាន់ នៃការលេងហ្គេម និងអ្នកទស្សនាហ្គេម ត្រូវពឹងផ្អែកលើការផ្តល់ថ្នាលសេវាអ៊ីនធឺណិតល្បឿនលឿន។ ដោយមានការសហការណ៍ជាមួយក្រុមហ៊ុន សែលកាត អ្នកគាំទ្រហ្គេមផ្ទាល់ និងអ្នកទស្សនាហ្គេមដោយប្រយោល នឹងទទួលបាននូវការភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់ អ្នកលេងហ្គេមនៅកម្ពុជា​​ ក្នុងរដូវកាលខាងមុខ ក្នុងពេលដ៏ឆាប់ៗនេះ។

ភាពជាដៃគូនេះ គឺជាការផ្តល់ជំនួយធនធាន និងការលើកទឹកចិត្ត អ្នកលេងហ្គេម ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អជោគជ័យ។

 

ការប្រកួតកីឡាអេឡិចត្រូនិករបស់កម្ពុជា ស៊ីហ្គេមឆ្នាំ ២០២៥ នឹងខិតជិតមកដល់ហើយ ដូច្នេះភាពជាដៃគូនេះ នឹងមិនត្រឹមតែ ពង្រីកវិសាលភាពលើការលេងជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែយើងក៏ផ្តោតលើ ការលើកកម្ពស់លើសមត្ថភាពកីឡាអេឡិចត្រូនិកទូទៅ របស់កម្ពុជាផងដែរ។ កន្លងមកក្រុមកីឡាជម្រើសជាតិកម្ពុជា MLBB ទទួលបានជ័យជំនះមេដាយសំរឹទ្ធ នៅស៊ីហ្គេមឆ្នាំ ២០២៣ និងចំណាត់ថ្នាក់ Top ៤ នៅ MLBB Southeast Asia Cup MSC ២០២៣ (បច្ចុប្បន្នហៅថា MLBB Mid-Season Cup ២០២៥ នៅ Esports World Championship នៅទីក្រុងរីយ៉ាត Riyadh) ជ័យជំនះទាំងនេះបានបង្ហាញយ៉ាងច្បាស់ពី សក្តានុពល របស់ជាតិយើងផងដែរ។ នៅពេលព្រឹត្តិការណ៍ នៃការប្រកួតដណ្តើមយកមេដាយ MLBB ជាផ្លូវការ  ត្រលប់មកវិញ ​ នៅក្នុងស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជាសង្ឃឹមថា នឹងទទួលជោគជ័យបន្ថែមទៀត។

ដោយមានការពង្រីកបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្ត ជូនអ្នកលេងហ្គេមឌីជីថល និងការចូលរួមពីសហគមន៍ អ្នកលេងហ្គេមឌីជីថលនៅកម្ពុជា ព្រមទាំងមាន ការហ្វឹកហាត់បានល្អ ពួកគេនឹងសម្រេចលទ្ធផលជាទីគាប់ចិត្តនៅលើឆាកអន្តរជាតិនាពេលខាងមុខ។


លោក Kok Leong Yap នាយកប្រតិបត្តិ នាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ នៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន សែលកាត នឹងផ្តល់នូវបទពិសោធ លេងកីឡាឌីជីថលទំនើប និងជំរុញសហគមន៍កីឡាអេឡិចត្រូនិកឱ្យកាន់តែរីកចំរើន។ ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន មូនតុនហ្គេម នេះនឹងលើកកម្ពស់ MLBB នៅកម្ពុជា និងគាំទ្រដល់ក្រុមកីឡាជាតិរបស់យើង ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៥ ។ ក្រុមហ៊ុនយើង​ មាន​មោទកភាព​ក្នុង​ការ​ចូល​រួម​ចំណែក ​អភិវឌ្ឍ​ន៍ប្រព័ន្ធ​អេកូ ​កីឡា​អេឡិចត្រូនិក លំដាប់​ពិភពលោក»។

ឆ្ពោះទៅកាន់យុគសម័យថ្មី នៃកីឡាអេឡិចត្រូនិក ដោយមានការរួមសហប្រតិបត្តិការគ្នានេះ ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន មូនតុនហ្គេម នឹងអភិវឌ្ឍអនាគតនៃកីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ជំរុញនវានុវត្តន៍ និងបង្កើតស្តង់ដារថ្មី សម្រាប់ឧត្តមភាពទូទាំងតំបន់។

ដោយមានបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្តពីក្រុមហ៊ុន សែលកាត អនាគតកីឡាអេឡិចត្រូនិក នឹងមានការអភិវឌ្ឍរីកចម្រើន។
 

អំពីក្រុមហ៊ុន សែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុក ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរ នៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។

អំពី Mobile Legends: Bang Bang Professional League (MPL)

Mobile Legends: Bang Bang Professional League (MPL) គឺជាការប្រកួត MOBA ESPORT ឈានមុខជាងគេ ដែលត្រូវបានរៀបចំនៅប្រាំពីរប្រទេស រួមមាន ឥណ្ឌូណេស៊ី, កម្ពុជា, ភីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី, មជ្ឈិមបូព៌ា, និងប្រេស៊ីល។

បង្កើតឡើងដោយ MLBB Esports, MPL ជាផ្លូវឆ្ពោះឲ្យកីឡាករគ្រប់រូប មានឱកាសសម្រេចក្តីស្រមៃក្នុងការជាកីឡាករជំនាញ។ លើសពីនេះ MPL ក៏ជួយជំរុញនិងអភិវឌ្ឍបរិស្ថាន ESPORT នៅក្នុងតំបន់នីមួយៗផងដែរ។

អំពី MOONTON Games

MOONTON Games ត្រូវបានបង្កើតនៅឆ្នាំ ២០១៤ ជាក្រុមហ៊ុនហ្គេមអន្តរជាតិដែលផ្តោតលើ ការអភិវឌ្ឍ, ការបោះពុម្ពផ្សាយ, និងការប្រកួត ESPORT។ ក្រុមហ៊ុននេះមានបុគ្គលិកជាង ១,៦០០ នាក់ នៅទូទាំងពិភពលោក និងមានការិយាល័យនៅ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ភីលីពីន, អាមេរិកឡាទីន, និងចិន។

MOONTON Games បានបញ្ចេញហ្គេមល្បីៗជាច្រើន និងបានចែករំលែកកិច្ចសហការយូរអង្វែងជាមួយ រដ្ឋាភិបាល និងអង្គការ ESPORT ក្នុងជាង ៣០ ប្រទេស។

ហ្គេមដ៏ល្បីបំផុតរបស់ក្រុមហ៊ុនគឺ Mobile Legends: Bang Bang ដែលជាហ្គេម MOBA លំដាប់កំពូលនៅលើទូរស័ព្ទដៃ។

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

3 March 2025, Barcelona: Cambodia’s Mobile Network Operators – cellcard, Metfone, and Smart Axiata – have signed a Memorandum of Understanding (MoU) at MWC25 Barcelona to collaborate on the deployment of federated CAMARA APIs, as part of the GSMA Open Gateway initiative.

This partnership aims to combat fraud, enhance identity verification, and foster a more secure and innovative digital ecosystem. Beyond developing technology and leveraging 5G network resources, the GSMA Open Gateway initiative focuses on creating a seamless ecosystem that connects enterprise developers, system integrators, and global network – delivering new value to both end customers and the businesses providing these services.

GSMA Open Gateway provides universal network Application Programmable Interfaces (APIs), giving enterprise developers direct access to operator networks and accelerating digital service innovation. CAMARA, an open-source project from the Linux Foundation in partnership with TM Forum and GSMA, standardises these APIs across networks, enabling easier and more scalable integration for businesses. Since its launch at MWC Barcelona in 2023, 72 mobile operator groups, representing 284 mobile networks and over 75% of global connections, have joined the GSMA Open Gateway initiative.

Unlocking New Opportunities Across the Digital Economy

By transforming Cambodia’s telecom networks into developer-ready platforms, the collaboration will support fintech, e-commerce, and digital services through innovative solutions. By federating these APIs across operators, businesses can deploy solutions more quickly and scale them across multiple networks, ensuring consistency and reach. This also opens the doors for countries to interwork with other global network operators.

Julian Gorman, Head of Asia Pacific at the GSMA, said: “We thank the Cambodian operators for their participation in the GSMA Open Gateway initiative and their commitment to tackling digital fraud through open network APIs. This new collaboration across the Cambodian mobile industry will help deliver better customer experiences and build digital trust for consumers and businesses, driving forward the country’s progress as a digital nation.”

“cellcard is committed to implementing Camara APIs in Cambodia, with an initial emphasis on identity verification, fraud alerts, and e-commerce. The GSMA Open Gateway Initiative provides the framework for operators in Cambodia to enable businesses and government to deploy solutions seamlessly in support of the Government’s Digital Cambodia objectives while also opening options on monetization of APIs through telcos. We look forward to working with our colleagues in Smart and Metfone on these initiatives” said Simon Perkins, CEO of cellcard.

This initiative reflects the shared commitment of Cambodia’s mobile operators to support the country’s digital transformation, reinforcing its position as a growing digital economy in Southeast Asia. The adoption of GSMA Open Gateway aligns with the country’s vision to becoming a leading digital economy in Southeast Asia and showcases the commitment of Cambodia’s MNOSs to embrace global standards.

MWC Barcelona 2025 is being held from 3-6 March at Fira Barcelona Gran Via.

About CAMGSM PLC. (cellcard)

Launched in 1997, cellcard is Cambodia’s homegrown operator. Considered one of the biggest telecommunication companies in Cambodia, cellcard services over four million customers with nationwide coverage and an expansive dealer and distribution network.

While maintaining an unwavering commitment to remain relevant in the market and provide telecommunication services and experience daily, cellcard keeps continuously expanding and optimizing its telecommunication network.

About GSMA

The GSMA is a global organization unifying the mobile ecosystem to discover, develop and deliver innovation foundational to positive business environments and societal change. Our vision is to unlock the full power of connectivity so that people, industry, and society thrive. Representing mobile operators and organizations across the mobile ecosystem and adjacent industries, the GSMA delivers for its members across three broad pillars: Connectivity for Good, Industry Services and Solutions, and Outreach. This activity includes advancing policy, tackling today’s biggest societal challenges, underpinning the technology and interoperability that make mobile work, and providing the world’s largest platform to convene the mobile ecosystem at the MWC and M360 series of events. We invite you to find out more at gsma.com.

7 Mar 2025

Press release

អានបន្ថែម
Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៦ មីនា ២០២៥]- ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជា មានមោទកភាពដែលបានក្លាយជាអ្នកឧបត្ថម្ភជាដៃគូយុទ្ធសាស្រ្ត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៥។ ក្រោមប្រធានបទ សំខាន់ៗចំនួន ៣ គឺ “ ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”  កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមដោយធុរជន អ្នកសរសេរគោលនយោបាយ និងអ្នកជំនាញនាៗ ដើម្បីរៀបផែនការយុទ្ធសាស្ត្រ ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចឲ្យបានជោគជ័យ តាមរយៈការពង្រឹងការតភ្ជាប់ នវានុវត្តន៍បច្ចេកវិទ្យា និងកំណើនរួមនៅក្នុងតំបន់។

កិច្ចប្រជុំកំពូល ដែលជាវេទិកាដ៏សំខាន់សម្រាប់ការជំរុញ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានមួយនេះ មានការចូលរួមជាកិត្តិយស ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្តេចមហាបវរធិបតី បានផ្តល់ទស្សនៈដ៏មានតម្លៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជម្រុញធុរកិច្ចអាស៊ាន ឲ្យមានវិបុលភាពរួមគ្នា នៅទូទាំងតំបន់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ធុរកិច្ចអាស៊ាន-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូល និងជំរុញគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះ។

ក្រុមហ៊ុនសែលកាត ក្នុងនាមជាអ្នកឧបត្ថម្ភកំរិត Diamond បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួន ដែលជាដៃគូអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ក្នុងការជួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយមានការសហការ និងការអភិវឌ្ឍសេដ្ឋកិច្ចជាយុទ្ធសាស្រ្ត ដើម្បីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លើការពន្លឿនការតភ្ជាប់អាស៊ាន ” បានបង្ហាញឲ្យឃើញ នៅក្នុងសសរស្តម្ភនៃផលិតផលមួយចំនួនដូចខាងក្រោម៖

បណ្តាញទំនាក់ទំនង៖ ផ្តល់នូវដំណោះស្រាយបណ្តាញទំនាក់ទំនងដ៏ទាន់ពេលវេលា និងជាទីទុកចិត្ត។
ប្រព័ន្ធ និងសុវត្ថិភាព៖ ធានានូវការការពារទិន្នន័យ និងភាពធន់នៃអាជីវកម្ម។
សេវាកម្មក្លោដ៖ អាចពង្រីកសេវាកម្មតាមតម្រូវការ និងបរិវត្តកម្មឌីជីថលយ៉ាងមានប្រសិទ្ធភាព។
ដំណោះស្រាយអាជីវកម្ម៖ អាចផ្តល់ដំណោះស្រាយអាជីវកម្ម ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន តាមតម្រូវការរបស់់ MSMEs និងសហគ្រាសធំៗ។
ក្រុមហ៊ុនសែលកាត បានកំពុងបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការលើកកម្ពស់អាជីវកម្ម ដោយផ្តល់នូវ ការអនុវត្តសាកល្បង (POCs) រួមទាំងការធ្វើការសាកល្បងលើសេវាកម្មដំណោះស្រាយ ការពារ DDoS។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងអាជីវកម្ម ប្រឆាំងនឹងការវាយប្រហារដោយ DDoS ចុះខ្សោយ ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពដ៏ទូលំទូលាយ។ ផ្នែកលក់ របស់ក្រុមហ៊ុនសែលកាត បានចែករំលែកចំណេះដឹង អំពីផលិតផលក្នុងបរិវត្តកម្មឌីជីថលទាំងនេះ យ៉ាងស៊ីជម្រៅ តាមរយៈការធ្វើបទបង្ហាញក្នុងកិច្ចប្រជុំនេះ។

លោក Kok Leong YAP នាយកគ្រប់គ្រងកំណែទម្រង់តាមឌីជីថល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជានាយកប្រតិបត្តិនាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ របស់ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “ក្រុមហ៊ុន សែលកាត មានមោទកភាពក្នុងការរួមចំណែកក្នុងការជំរុញការតភ្ជាប់អាស៊ាននេះ យើងខ្ញុំជឿជាក់ថា ដោយមានការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏រឹងមាំ នវានុវត្តន៍បច្ចេកវិទ្យា និងភាពជាដៃគូយុទ្ធសាស្រ្ត ក្រុមហ៊ុនយើងខ្ញុំនឹងអាចពង្រីកឱកាស សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាស៊ាន ដើម្បីជំរុញទំនាក់ទំនងផ្នែកធុរកិច្ចរវាងប្រទេស និងប្រជាជន សម្រាប់អនាគតឲ្យកាន់តែរីកចម្រើន។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សហគមន៍អាស៊ាន អាចមានទំនាក់ទំនងគ្នាដោយសុខដុមរមនា។

6 Mar 2025

Press release

អានបន្ថែម
វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

12

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?