Published Date: April, 4 Friday, 2025

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីផែនការសំខាន់ៗ និងការពង្រីកតំបន់សេវាសម្រាប់ឆ្នាំ២០២៥

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីផែនការសំខាន់ៗ និងការពង្រីកតំបន់សេវាសម្រាប់ឆ្នាំ២០២៥

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ - ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថាសែលកាត គឺជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ ក្នុងស្រុក បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ របស់ខ្លួន ដោយរៀបរាប់លម្អិតអំពីសមិទ្ធិផលសំខាន់ៗ និងបង្ហាញពីទស្សនវិស័យជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ ។

របាយការណ៍ហិរញ្ញវត្ថុនេះ បានបង្ហាញពីកំណើនជាលំដាប់ និងការពង្រីកតំបន់សេវា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។ នៅឆ្នាំ ២០២៤​ ក្រុមហ៊ុន សែលកាត មានរបាយការណ៍ហិរញ្ញវត្ថុជាវិជ្ជមាន ដែលមានទ្រព្យសកម្មសរុបកើនឡើងដល់ ២,៦៥៤.៩៦២ ប៊ីលានរៀល នៅក្នុងឆ្នាំ ២០២៤ ដែលនៅក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់សរុបចំនួន ២,៥៦០.៩៩៦ ប៊ីលានរៀល ការកើនឡើងទ្រព្យសកម្មសរុបស្មើនឹង ៤% រីឯ មូលធនសរុប ក៏មានការកើនឡើងដល់ ១,១៩៧.៨៨១ ប៊ីលានរៀល ការកើននៃមូលធនសរុបស្មើនឹង៩% ដែលមូលធនសរុបកាលពីឆ្នាំមុនមានត្រឹម១,១០៣.៤៥៨  ប៊ីលានរៀលប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំ ២០២៤ រួមទាំង ការទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា OTT និងការបើកឱ្យដំណើរការ ផលិតផលសែលកាត ហូមវ៉ាយហ្វាយ និងការពង្រីក ការផ្តល់សេវាឌីជីថលរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្តោតទៅលើ ការពង្រីកតំបន់សេវា និងការផ្តល់បទពិសោធជូនអតិថិជន ដើម្បីទទួលបាននូវសេវាទូរស័ព្ទតាមរយៈ ការធ្វើទំនើបកម្មទីតាំងស្ថានីយ៍អង់តែនថ្មីៗទូទាំងប្រទេស។

ដោយមើលឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន លើអតិថិជនជាស្នូល និងមានប្រតិបត្តិការហិរញ្ញវត្ថុម៉ត់ចត់ ក្រុមហ៊ុន សែលកាត បានទទួលពានរង្វាន់ផ្នែកភាពជាអ្នកដឹកនាំ នៃការផ្តល់តម្លៃស្នូលជូនអតិថិជនពីក្រុមហ៊ុន Frost & Sullivan និងទទួលបានការទទួលស្គាល់ថា ជាភាគហ៊ុនដែលរកប្រាក់ចំណេញច្រើនជាងគេពី CSX ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតែជាចំណុចស្នូល ដូច្នេះក្រុមហ៊ុនបានកប់ខ្សែកាប្លិ៍អុបទិកបានប្រវែង ១០០ គីឡូម៉ែត្រ និងបិទបច្ចេកវិទ្យា ៣G បានសម្រេចជាង ៧០%។

ឆ្ពោះទៅឆ្នាំ២០២៥ ខាងមុខ​​​ ក្រុមហ៊ុន សែលកាត បានគូសបញ្ជាក់ពីមហិច្ឆតានៃ ផែនការពង្រីក និងធ្វើទំនើបកម្មស្ថានីយ៍អង់តែនបន្ថែមថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ដែលបានកំពុងកើនឡើងនៅកម្ពុជា។

លោក Simon Perkins អគ្គនាយកប្រតិបត្តិរបស់ ក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា "នៅពេលដែលតម្រូវការឌីជីថលរបស់កម្ពុជាកាន់តែរីកចម្រើន សែលកាតក៏ត្រូវតែត្រៀមខ្លួនដើម្បីផ្តល់សេវា និងដំណោះស្រាយទូរគមនាគមន៍ទាន់ចិត្តជូនអតិថិជន នាពេលអនាគតផងដែរ។ ដូច្នេះក្រុមហ៊ុន មានផែនការពង្រីកស្ថានីយ៍អង់តែនក្នុងឆ្នាំ២០២៥ នេះ ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់ៗរូប អាចទទួលបានតំបន់គ្របដណ្តប់នៃសេវាទូរស័ព្ទដែលមានគុណភាពខ្ពស់ និងដើម្បីគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ប្រទេសផងដែរ"។

 

ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​: http://csx.com.kh/

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់៖ investor_relations@cellcard.com.kh

អានអត្ថបទផ្សេងទៀត

Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

7 Mar 2025Press release
អានបន្ថែម
វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

6 Mar 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?