ដំឡើងលឿន ស្រួលប្រើ អុីនធឺណិតលឿន
ធ្លាប់គិតថាពេលភ្ជាប់អុីនធឺណិតដាក់ផ្ទះទាមទារពេលវេលា ពេលខ្លះត្រូវស្វានដំទៀតទម្រាំបាន WiFi ប្រើ។ ស្មុគស្មាញធ្វើអីទៀត? cellcard AO WiFi Wireless នៅទីនេះជួយបំបាត់ភាពស្មុគស្មាញរបស់លោកអ្នក ដោយចំណាយពេលត្រឹមតែ 5 នាទី។ ដាក់ស៊ីម ដោតភ្លើង WiFi នឹងបំពេញតម្រូវការប្រើប្រាស់អ៊ីនធឺណិតរបស់លោកអ្នក។ រីករាយជាមួយបទពិសោធ 5G អុីនធឺណិតល្បឿនរហូតដល់ 100Mbps (ក្នុងស្រុក និងក្រៅស្រុក) ក្នុងតម្លៃត្រឹមតែ $15/ខែ!
បទពិសោធ 5G
ទទួលយកបទពិសោធសេវា 5G អុីនធឺណិតល្បឿនលឿន
មិនបាច់ចាំប្រើខ្សែ
មិនត្រូវការអ្នកជំនាញបច្ចេកទេស ឬ រត់ខ្សែកាប
ដំឡើងភ្លាម ប្រើអុីនធឺណិតបាន
អាចប្រើបានភ្លាមៗក្នុងរយៈពេល 5 នាទី
WiFi 6 ជំនាន់ចុងក្រោយ
ល្បឿនលឿន ផ្តល់កម្រិត Latency ទាប និងអាចភ្ជាប់ឧបករណ៍បានច្រើន
លក្ខខណ្ឌ៖
- តម្លៃគម្រោងអុីនធឺណិតត្រូវបានគិតរួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) 10%។
- គម្រោងនេះផ្តល់ជូនបានសម្រាប់អតិថិជនស្ថិតនៅតំបន់ដែលមានសេវា 4G។
- អតិថិជនអាចបង់ប្រាក់ថ្លៃភ្ជាប់គម្រោងសម្រាប់រយៈពេល 30 ថ្ងៃ (1 ខែ) ឬ 90 ថ្ងៃ (3 ខែ) ឬ 180 ថ្ងៃ (6 ខែ) ឬ 360 ថ្ងៃ (12 ខែ)។
- អតិថិជនអាចគ្រប់គ្រងការភ្ជាប់គម្រោង និងពិនិត្យសុពលភាពគម្រោងតាមរយៈ សែលកាត អេប។
- ការទូទាត់ថ្លៃគម្រោងនេះ បន្ទាប់ពីបានបង់រួចហើយមិនអាចប្តូរជាលុយវិញបានទេ។
- ឧបករណ៍រ៉ោតទ័រ៖
- អតិថិជនត្រូវទិញឧបករណ៍រ៉ោតទ័រពីក្រុមហ៊ុនតាមតម្លៃទីផ្សារជាក់ស្តែង។
- បញ្ចុះតម្លៃឧបករណ៍រ៉ោតទ័រចំនួន $30 សម្រាប់ការបង់ប្រាក់ថ្លៃគម្រោងជាមុនរយៈពេល 90 ថ្ងៃ (3 ខែ)។
- ផ្តល់ជូនឧបករណ៍រ៉ោតទ័រដោយឥតគិតថ្លៃ សម្រាប់ការបង់ប្រាក់ថ្លៃគម្រោងជាមុនរយៈពេល 180 ថ្ងៃ (6 ខែ) ឬ 360 ថ្ងៃ (12 ខែ)។
- ផ្តល់ជូនស៊ីមបន្ទះ (Physical SIM) រួមបញ្ចូលលេខទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ជាមួយឧបករណ៍រ៉ោតទ័ររបស់គម្រោង cellcard AO WiFi Wireless។ ស៊ីមដែលផ្តល់ជូននេះអាចប្រើប្រាស់អុីនធឺណិត និងទទួលសារ SMS ប៉ុណ្ណោះ មិនអាចហៅទូរស័ព្ទចេញ និងចូល មិនអាចភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត និងមិនអាចប្រើប្រាស់ជាមួយឧបករណ៍ទូរគមនាគមន៍ផ្សេងបានទេ។
- ស៊ីមសែលកាតទូទៅដែលប្រើជាមួយគម្រោងទូរស័ព្ទចល័តមិនអាចភ្ជាប់គម្រោងនេះបានទេ។
- គម្រោងនេះនឹងបន្តឡើងវិញដោយស្វ័យប្រវត្តិ ក្រោយពេលផុតសុពលភាព ហើយអតិថិជនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីគោល។
- សុពលភាពនៃគម្រោងគឺគណនាតាមមូលដ្ឋាន 24 ម៉ោង គិតចាប់ពីពេលដែលអតិថិជនបានភ្ជាប់ដោយជោគជ័យ។
- រាល់ការភ្ជាប់គម្រោង cellcard AO WiFi Wireless តាមរយៈមធ្យោបាយណាមួយក៏ដោយ អតិថិជនត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលកំពុងមានសុពលភាពសម្រាប់ជនជាតិខ្មែរ ឬ លិខិតឆ្លងដែនភ្ជាប់ដោយទិដ្ឋាការស្នាក់នៅមានសុពលភាពសម្រាប់ជនបរទេស ក្នុងការចុះឈ្មោះ និងបើកដំណើរការស៊ីម ស្របតាមបទប្បញ្ញត្តិជាធរមាន។
- អតិថិជនត្រូវដាក់ឧបករណ៍រ៉ោតទ័រនៅកន្លែងបើកចំហដូចជាក្បែរទ្វារ ឬបង្អួចជាដើម ដើម្បីទទួលបានសេវាគ្របដណ្តប់ល្អប្រសើរ។
- ល្បឿនអុីនធឺណិតដែលបានផ្ដល់ឱ្យសម្រាប់ក្នុងស្រុក និងក្រៅស្រុក។
ការផ្តល់ជូនការប្រើប្រាស់សាកល្បងសេវា 5G៖
អតិថិជនភ្ជាប់គម្រោង cellcard AO WiFi Wireless នៅទីតាំងដែលមានសេវាគ្របដណ្តប់ 5G នឹងទទួលបានការប្រើប្រាស់សាកល្បងសេវា 5G ដូចខាងក្រោម៖
- គម្រោង cellcard AO WiFi Wireless $15 ទទួលបានទំហំល្បឿនអុីនធឺណិតអប្បបរមា 30Mbps និងអតិបរមា 100Mbps សម្រាប់ប្រើប្រាស់សាកល្បងសេវា 5G។
- គម្រោង cellcard AO WiFi Wireless $18 ទទួលបានទំហំល្បឿនអុីនធឺណិតអប្បបរមា 30Mbps និងអតិបរមា 200Mbps សម្រាប់ប្រើប្រាស់សាកល្បងសេវា 5G។
- ការផ្តល់ជូនប្រើប្រាស់សាកល្បងសេវា 5G នេះមានរយៈពេល 90 ថ្ងៃ គិតចាប់ពីពេលភ្ជាប់គម្រោងលើកដំបូងដោយជោគជ័យ។ បន្ទាប់ពីផុតសុពលភាពនៃការផ្តល់ជូននេះ ទំហំល្បឿនអុីនធឺណិតនឹងត្រឡប់ទៅកាន់ល្បឿន 4G វិញដូចតាមគម្រោងនីមួយៗដូចខាងក្រោម៖
- គម្រោង cellcard AO WiFi Wireless $15៖ ល្បឿនអប្បបរមា 3Mbps និងល្បឿនអតិបរមា 30Mbps។
- គម្រោង cellcard AO WiFi Wireless $18៖ ល្បឿនអប្បបរមា 3Mbps និងល្បឿនអតិបរមា 40Mbps។
ការផ្តល់ជូនសាកល្បងប្រើប្រាស់សេវា 5G នេះគឺសម្រាប់ការភ្ជាប់គម្រោងខាងលើចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026។


