Published Date: March, 20 Thursday, 2025

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!
[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្គេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។
ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។
កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ មានការរីកចម្រើន លើសពីការកម្សាន្តទៅទៀត កំណើនយ៉ាងឆាប់រហ័ស នៃអ្នកលេងហ្គេមឌីជីថលទាំងនេះ មានការកើនឡើងជាង ៣,១ លាននាក់ ចាប់តាំងពីមានសង្វៀន សម្រាប់ការប្រកួតប្រជែង ដែលបានធ្វើឲ្យកីឡាអេឡិចត្រូនិកនៅកម្ពុជានេះ កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុន សែលកាត ក៏រួមចំណែកនៃការវិវត្តនេះផងដែរ។
លោក Daniel Chew ប្រធានគ្រប់គ្រង ផ្នែកកីឡាអេឡិចត្រូនិកនៅកម្ពុជា នៃក្រុមហ៊ុន មូនតុនហ្គេម បានបញ្ជាក់ថា “យើងខ្ញុំមានចក្ខុវិស័យដូចគ្នា ជាមួយក្រុមហ៊ុន សែលកាត ដែលថាកត្តាសំខាន់ នៃការលេងហ្គេម និងអ្នកទស្សនាហ្គេម ត្រូវពឹងផ្អែកលើការផ្តល់ថ្នាលសេវាអ៊ីនធឺណិតល្បឿនលឿន។ ដោយមានការសហការណ៍ជាមួយក្រុមហ៊ុន សែលកាត អ្នកគាំទ្រហ្គេមផ្ទាល់ និងអ្នកទស្សនាហ្គេមដោយប្រយោល នឹងទទួលបាននូវការភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់ អ្នកលេងហ្គេមនៅកម្ពុជា ក្នុងរដូវកាលខាងមុខ ក្នុងពេលដ៏ឆាប់ៗនេះ។
ភាពជាដៃគូនេះ គឺជាការផ្តល់ជំនួយធនធាន និងការលើកទឹកចិត្ត អ្នកលេងហ្គេម ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អជោគជ័យ។
ការប្រកួតកីឡាអេឡិចត្រូនិករបស់កម្ពុជា ស៊ីហ្គេមឆ្នាំ ២០២៥ នឹងខិតជិតមកដល់ហើយ ដូច្នេះភាពជាដៃគូនេះ នឹងមិនត្រឹមតែ ពង្រីកវិសាលភាពលើការលេងជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែយើងក៏ផ្តោតលើ ការលើកកម្ពស់លើសមត្ថភាពកីឡាអេឡិចត្រូនិកទូទៅ របស់កម្ពុជាផងដែរ។ កន្លងមកក្រុមកីឡាជម្រើសជាតិកម្ពុជា MLBB ទទួលបានជ័យជំនះមេដាយសំរឹទ្ធ នៅស៊ីហ្គេមឆ្នាំ ២០២៣ និងចំណាត់ថ្នាក់ Top ៤ នៅ MLBB Southeast Asia Cup MSC ២០២៣ (បច្ចុប្បន្នហៅថា MLBB Mid-Season Cup ២០២៥ នៅ Esports World Championship នៅទីក្រុងរីយ៉ាត Riyadh) ជ័យជំនះទាំងនេះបានបង្ហាញយ៉ាងច្បាស់ពី សក្តានុពល របស់ជាតិយើងផងដែរ។ នៅពេលព្រឹត្តិការណ៍ នៃការប្រកួតដណ្តើមយកមេដាយ MLBB ជាផ្លូវការ ត្រលប់មកវិញ នៅក្នុងស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជាសង្ឃឹមថា នឹងទទួលជោគជ័យបន្ថែមទៀត។
ដោយមានការពង្រីកបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្ត ជូនអ្នកលេងហ្គេមឌីជីថល និងការចូលរួមពីសហគមន៍ អ្នកលេងហ្គេមឌីជីថលនៅកម្ពុជា ព្រមទាំងមាន ការហ្វឹកហាត់បានល្អ ពួកគេនឹងសម្រេចលទ្ធផលជាទីគាប់ចិត្តនៅលើឆាកអន្តរជាតិនាពេលខាងមុខ។
លោក Kok Leong Yap នាយកប្រតិបត្តិ នាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ នៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន សែលកាត នឹងផ្តល់នូវបទពិសោធ លេងកីឡាឌីជីថលទំនើប និងជំរុញសហគមន៍កីឡាអេឡិចត្រូនិកឱ្យកាន់តែរីកចំរើន។ ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន មូនតុនហ្គេម នេះនឹងលើកកម្ពស់ MLBB នៅកម្ពុជា និងគាំទ្រដល់ក្រុមកីឡាជាតិរបស់យើង ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៥ ។ ក្រុមហ៊ុនយើង មានមោទកភាពក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រព័ន្ធអេកូ កីឡាអេឡិចត្រូនិក លំដាប់ពិភពលោក»។
ឆ្ពោះទៅកាន់យុគសម័យថ្មី នៃកីឡាអេឡិចត្រូនិក ដោយមានការរួមសហប្រតិបត្តិការគ្នានេះ ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន មូនតុនហ្គេម នឹងអភិវឌ្ឍអនាគតនៃកីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ជំរុញនវានុវត្តន៍ និងបង្កើតស្តង់ដារថ្មី សម្រាប់ឧត្តមភាពទូទាំងតំបន់។
ដោយមានបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្តពីក្រុមហ៊ុន សែលកាត អនាគតកីឡាអេឡិចត្រូនិក នឹងមានការអភិវឌ្ឍរីកចម្រើន។
អំពីក្រុមហ៊ុន សែលកាត
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុក ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរ នៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។
អំពី Mobile Legends: Bang Bang Professional League (MPL)
Mobile Legends: Bang Bang Professional League (MPL) គឺជាការប្រកួត MOBA ESPORT ឈានមុខជាងគេ ដែលត្រូវបានរៀបចំនៅប្រាំពីរប្រទេស រួមមាន ឥណ្ឌូណេស៊ី, កម្ពុជា, ភីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី, មជ្ឈិមបូព៌ា, និងប្រេស៊ីល។
បង្កើតឡើងដោយ MLBB Esports, MPL ជាផ្លូវឆ្ពោះឲ្យកីឡាករគ្រប់រូប មានឱកាសសម្រេចក្តីស្រមៃក្នុងការជាកីឡាករជំនាញ។ លើសពីនេះ MPL ក៏ជួយជំរុញនិងអភិវឌ្ឍបរិស្ថាន ESPORT នៅក្នុងតំបន់នីមួយៗផងដែរ។
អំពី MOONTON Games
MOONTON Games ត្រូវបានបង្កើតនៅឆ្នាំ ២០១៤ ជាក្រុមហ៊ុនហ្គេមអន្តរជាតិដែលផ្តោតលើ ការអភិវឌ្ឍ, ការបោះពុម្ពផ្សាយ, និងការប្រកួត ESPORT។ ក្រុមហ៊ុននេះមានបុគ្គលិកជាង ១,៦០០ នាក់ នៅទូទាំងពិភពលោក និងមានការិយាល័យនៅ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ភីលីពីន, អាមេរិកឡាទីន, និងចិន។
MOONTON Games បានបញ្ចេញហ្គេមល្បីៗជាច្រើន និងបានចែករំលែកកិច្ចសហការយូរអង្វែងជាមួយ រដ្ឋាភិបាល និងអង្គការ ESPORT ក្នុងជាង ៣០ ប្រទេស។
ហ្គេមដ៏ល្បីបំផុតរបស់ក្រុមហ៊ុនគឺ Mobile Legends: Bang Bang ដែលជាហ្គេម MOBA លំដាប់កំពូលនៅលើទូរស័ព្ទដៃ។

