Published Date: February, 18 Tuesday, 2025

របាយការណ៍របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានបង្ហាញពីកំណើន នៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ cellcard Home WiFi ដែលការកើនឡើងនេះ សបញ្ជាក់ពីអនាគតឌីជីថលរបស់កម្ពុជា មានការរីកចម្រើនក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ

របាយការណ៍របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានបង្ហាញពីកំណើន នៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ cellcard Home WiFi ដែលការកើនឡើងនេះ សបញ្ជាក់ពីអនាគតឌីជីថលរបស់កម្ពុជា មានការរីកចម្រើនក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥]- ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជា បានប្រកាសលទ្ធផលត្រីមាសទី ៤ ឆ្នាំ ២០២៤ របស់ខ្លួននៅថ្ងៃនេះ។ ក្រុមហ៊ុនបានលើកឡើងពីកំណើននៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ មានការកើនឡើង។ ការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះនេះ សបញ្ជាក់ពីអនាគតឌីជីថលរបស់កម្ពុជាមានការរីកចម្រើន។

ទោះបីជាមានការប្រកួតប្រជែងនៅក្នុងទីផ្សារទូរគមនាគមន៍ និងចំណូលរបស់ក្រុមហ៊ុន មានការប្រែប្រួលនៅក្នុងត្រីមាសនេះក៏ដោយ ក៏ក្រុមហ៊ុនសែលកាត នៅតែមានភាពធន់ និងមានភាពរីកចម្រើនទៅមុខជាបន្តបន្ទាប់។ របាយការណ៍របស់ក្រុមហ៊ុន បានបង្ហាញពីកំណើននៃអតិថិជនប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ មានការកើនឡើងចំនួន ៣២% ពីត្រីមាសមួយទៅត្រីមាសមួយ។ ការកើនឡើង នៃអតិថិជនប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ នេះធ្វើឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលបានកើនឡើងចំនួន ៤៨% ផងដែរ។ ភាពជោគជ័យនេះ បញ្ជាក់ពីប្រសិទ្ធភាព នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលបានដាក់ចេញឲ្យអនុវត្តលក់កញ្ចប់ អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ គួបផ្សំនឹងសេវាអ៊ីនធឺណិតតាមផ្ទះមានខ្សែ Fiber-to-the-Home (FTTH)នៅក្នុងទីផ្សារកម្ពុជា ។

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា “លទ្ធផលត្រីមាសទី ៤ នេះ បានបង្ហាញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ មានកើនឡើងនៅក្នុងប្រទេសកម្ពុជា។ តម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ សែលកាតហូមវ៉ាយហ្វាយ នេះ ជាការកំណត់ អំពីការចំណាប់អារម្មណ៍​របស់អតិថិជនលើបច្ចេកវិទ្យាចុងក្រោយផងដែរ”។

ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនសែលកាត បានកើនឡើងដល់ ២.៦៥៧ ពាន់លានរៀល ការកើនឡើងនេះឆ្លុះបញ្ចាំងពីការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងការពង្រីកសេវាកម្ម បានកើនឡើងជាបន្តបន្ទាប់។ ភាគហ៊ុន របស់ភាគហ៊ុនិក ក៏បានកើនឡើងពី ៨% ស្មើនឹង ១.១៨៨ ពាន់លានរៀលផងដែរ នេះជាការបង្ហាញពីភាពរឹងមាំរបស់ក្រុមហ៊ុន។

លោក Simon Perkins ក៏បានបន្តទៀតថា “យើងមិនគ្រាន់តែខ្នះខ្នែងផ្តល់នូវបណ្តាញតភ្ជាប់សេវាកម្មទំនាក់ទំនង ពីតំបន់មួយ ទៅតំបន់មួយ ក្នុងពេលបច្ចុប្បន្ននោះទេ យើងក៏មានយុទ្ទសាស្រ្តក្នុងការពង្រីក បណ្តាញឌីជីថល នៅក្នុងប្រទេសកម្ពុជាផងដែរ។ យុទ្ធសាស្រ្តនេះជាបេសកកម្ម របស់ក្រុមហ៊ុន ក្នុងការវ៉ាដាច់គេនៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា”។

នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន សែលកាត បានបើកដំណើរការមជ្ឈមណ្ឌលបទពិសោធអតិថិជនដែលមានរូបរាងថ្មី  នៅការិយាល័យកណ្តាល ក្នុងរាជធានីភ្នំពេញរបស់យើង។ ការបើកដំណើរការមជ្ឈមណ្ឌល ដែលមានបំពាក់ គ្រឿងបរិក្ខារទំនើបនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការផ្តល់នូវសេវាកម្ម និងការគាំទ្រ ជួយជំរុញអនាគតឌីជីថលរបស់កម្ពុជា។ នៅថ្ងៃសម្ពោធនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់ ពីនិយ័តករទូរគមនាគមន៍កម្ពុជា និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា  ដៃគូអាជីវកម្មសំខាន់ៗ និងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ។ ការមានមជ្ឈមណ្ឌលនេះ នឹងងាយស្រួល ឲ្យយើងបម្រើអតិថិជនរបស់យើង បានកាន់តែប្រសើរឡើង និងផ្តល់នូវបទពិសោធចងចាំ ជូនអតិថិជនដោយរលូន ឈានទៅជាអ្នកនាំមុខ លើនវានុវត្តន៍ឌីជីថលនៅកម្ពុជា។

នៅថ្ងៃខាងមុខ ក្រុមហ៊ុនសែលកាត នឹងផ្តោតលើការបង្កើនបទពិសោធ នៃការចងចាំជូនអតិថិជន លើការពង្រីកសេវាកម្មឌីជីថលប្រកបដោយនវានុវត្តន៍ ការមានយុទ្ធសាស្រ្តត្រៀមជាមុនរបស់ក្រុមហ៊ុន ក្រុមហ៊ុនមានទំនុកចិត្តក្នុងការជំរុញកំណើន និងទទួលប្រាក់ចំណេញ ដើម្បីពង្រឹង ភាពធន់ និងជំហរជាអ្នកដឹកនាំនៅក្នុងវិស័យទូរគមនាគមន៍ ប្រកបដោយថាមពលខ្លាំងក្លាសម្រាប់កម្ពុជា។

ក្រុមហ៊ុនសែលកាត សូមថ្លែងអំណរគុណដ៏ស្មោះចំពោះបុគ្គលិក អតិថិជន និងដៃគូអាជីវកម្ម ដែលតែងតែគាំទ្រក្រុមហ៊ុន។ ក្រុមហ៊ុនមានទំនុកចិត្តថា ត្រីមាសខាងមុខនេះ នឹងនាំមកនូវភាពជោគជ័យកាន់តែខ្លាំងឡើង ស្របតាមចក្ខុវិស័យ និងមហិច្ឆតារបស់ខ្លួន ក្នុងការលើកកម្ពស់ឌីជីថល សម្រាប់ប្រទេសកម្ពុជា។

 

ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៖ http://csx.com.kh/

អានអត្ថបទផ្សេងទៀត

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?