ភ្ជាប់តែម្តង ប្រើបានគ្រប់ប្រទេសក្នុងតំបន់
ចំណាយតិច ទិន្នន័យច្រើន
គ្របដណ្តប់ប្រទេសជាច្រើន
ធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន ដោយប្រើកញ្ចប់អ៊ីនធឺណិត Roaming តែមួយ
តម្លៃសមរម្យ និងច្បាស់លាស់
ជ្រើសរើសកញ្ចប់អ៊ីនធឺណិត Roaming ចាប់ពី $2 ដោយគ្មានការគិតថ្លៃបន្ថែម
ប្រើអ៊ីនធឺណិតភ្លាមៗ
នៅពេលអ្នកទៅដល់គោលដៅ
ស្វែងរកកញ្ចប់អ៊ីនធឺណិត Roaming ដែលស័ក្ដិសមសម្រាប់ការធ្វើដំណើររបស់អ្នក
ពិនិត្យគោលដៅរបស់អ្នក
កញ្ចប់អ៊ីនធឺណិត Roaming
កញ្ចប់អ៊ីនធឺណិតប្រទេសឡាវ វៀតណាម $3
- 3GB
- $3.00
សុពលភាព 3 ថ្ងៃ
កញ្ចប់អ៊ីនធឺណិតប្រទេសឡាវ វៀតណាម $2
- 2GB
- $2.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិតប្រទេសឡាវ វៀតណាម $5
- 7GB
- $5.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming អាស៊ាន
- 3GB
- $6.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming អឺរ៉ុប
- 1GB
- $10.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming អាស៊ី
- 2GB
- $15.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming អូសេអានី
- 1GB
- $10.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming មជ្ឈឹមបូព៌ា
- 1GB
- $10.00
សុពលភាព 7 ថ្ងៃ
កញ្ចប់អ៊ីនធឺណិត Roaming តំបន់អាមេរិក
- 2GB
- $15.00
សុពលភាព 7 ថ្ងៃ
ហេតុអ្វីជ្រើសរើសកញ្ចប់អ៊ីនធឺណិត Roaming?

ភ្ជាប់តែម្តង មុនពេលធ្វើដំណើរ

តម្លៃចាប់ពី $2

ទិន្នន័យរហូតដល់ 7GB

មានសុពលភាព 3 ថ្ងៃ ឬ 7 ថ្ងៃ

មិនចាំបាច់ប្តូរស៊ីម

របៀបបើកដំណើរការសេវារ៉ូមីង
លក្ខខណ្ឌ
- តម្រូវឱ្យអតិថិជនបើកដំណើរការសេវារ៉ូមីងនៅលើទូរស័ព្ទជាមុនសិន មុននឹងអាចប្រើប្រាស់អ៊ីនធឺណិតនៅប្រទេស និងតំបន់ដូចបានរៀបរាប់ខាងលើ ដោយគ្រាន់តែចុច *1206# ឬលេខកូដកញ្ចប់គម្រោងនីមួយៗខាងលើ ឬកម្មវិធីទូរស័ព្ទ cellcard app។
- សុពលភាពនៃកញ្ចប់គម្រោងទាំងអស់ខាងលើ គឺគណនាតាមមូលដ្ឋាន 24 ម៉ោង គិតចាប់ពីពេលដែលអតិថិជនចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិត។ អតិថិជនមានរយៈពេល 30 ថ្ងៃ (រយៈពេលរក្សាទុក) គិតចាប់ពីពេលភ្ជាប់កញ្ចប់គម្រោងបានជោគជ័យ ក្នុងការចាប់ផ្តើមប្រើប្រាស់ទិន្នន័យដែលទទួលបាន។ ករណីអតិថិជនមិនបានចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតក្នុងរយៈពេលរក្សាទុកនេះទេ សុពលភាពនៃកញ្ចប់គម្រោងនឹងត្រូវលុបចោល។
- បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតដែលទទួលបាន អតិថិជនអាចភ្ជាប់កញ្ចប់គម្រោងនីមួយៗខាងលើបានច្រើនដង ដោយទិន្នន័យដែលទទួលបាននឹងបូកបញ្ចូលគ្នា ហើយសុពលភាពយកតាមកញ្ចប់គម្រោងចុងក្រោយដែលអតិថិជនបានភ្ជាប់។
- តម្រូវឱ្យអតិថិជនមានគណនីគោលនៅមានសុពលភាព នៅពេលចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតដែលទទួលបាន។
- ចុចលេខកូដ *1200# ឬ *1206*0# ដើម្បីផ្តាច់សេវារ៉ូមីង។
- កញ្ចប់គម្រោងទាំងអស់ខាងលើ នឹងមិនបន្តឡើងវិញដោយស្វ័យប្រវត្តិឡើយ។
- ទិន្នន័យដែលទទួលបានក្រោមកញ្ចប់គម្រោងណាមួយខាងលើ អាចប្រើប្រាស់បាននៅគ្រប់ប្រទេស និងតំបន់ដូចមានកំណត់ក្នុងកញ្ចប់គម្រោងនោះ ដោយមិនតម្រូវឱ្យភ្ជាប់សាជាថ្មី នៅពេលចាកចេញពីប្រទេសមួយទៅប្រទេសមួយទៀតដែលមានកំណត់ក្នុងកញ្ចប់គម្រោងដដែលនោះទេ ករណីកញ្ចប់គម្រោងនោះនៅមានសុពលភាព ហើយទិន្នន័យដែលទទួលបានមិនទាន់ប្រើប្រាស់អស់។
- ករណីអតិថិជនមិនភ្ជាប់កញ្ចប់គម្រោងឡើងវិញ បន្ទាប់ពីទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់អស់ ឬបន្ទាប់ពីកញ្ចប់គម្រោងផុតសុពលភាព នោះការប្រើប្រាស់បន្ទាប់នឹងត្រូវគិតថ្លៃតាមតម្លៃរ៉ូមីងស្តង់ដារបស់ ក្រុមហ៊ុនសែលកាត តាមការប្រើប្រាស់ជាក់ស្តែង។
- កញ្ចប់គម្រោងទាំងអស់ខាងលើ នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ ដោយពុំមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ឡើយ។
- ដើម្បីពិនិត្យមើលដៃគូ Roaming របស់យើងខ្ញុំ សូមចុចទីនេះ
%201440%20x%20610_kh.png&w=3840&q=85)
%20750%20x%20600_kh.png&w=1920&q=85)






