Published Date: November, 12 Wednesday, 2025

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា និង WOWNOW ដែលជាកម្មវិធីទូរស័ព្ទកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផ្ដល់ជូនសេវាកម្មកម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ សេវាកម្មកក់កន្លែង និងសេវាកម្មជាច្រើនទៀត បានប្រកាសពីដៃគូយុទ្ធសាស្ត្រក្រោមប្រធានបទ កាន់តែប្រសើរជាមួយគ្នា - Better Together” ក្នុងគោលបំណងផ្ដល់ជូនសេវាកម្មឌីជីថលដ៏សម្បូរបែបជូនដល់អតិថិជន និងភ្ញៀវទេសចរទូទាំងប្រទេសកម្ពុជា។

 

កិច្ចសហការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិសម្រាប់ការមកទស្សនានៅប្រទេសកម្ពុជាជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗបែបឌីជីថល។ ក្រុមហ៊ុនសែលកាត និង WOWNOW ប្តេជ្ញាផ្ដល់ជូនភ្ញៀវទេសចរទាំងអស់នូវទំនាក់ទំនង និងសេវាកម្មឌីជីថលផ្សេងៗដោយគ្មានភាពរអាក់រអួល ចាប់តាំងពីឈានជើងចូលប្រទេសកម្ពុជាភ្លាមៗ។

 

IMG_2004

 

បន្ថែមពីនេះ ភាពជាដៃគូក្រោមប្រធានបទ “Better Together” មិនត្រឹមតែផ្ដល់ជូនអត្ថប្រយោជន៍ទៅកាន់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ក្រុមហ៊ុនសែលកាត និង WOWNOW ក៏បានបង្កើតអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងអ្នកបើកបរ ដើម្បីពង្រឹងចំណងរវាងក្រុមហ៊ុនឌីជីថលទាំងពីរ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីធានាថាអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ព្រមទាំងសេវាកម្មឌីជីថលដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

 

អំពីក្រុមហ៊ុនសែលកាត

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។

 

អំពី WOWNOW

WOWNOW គឺជាកម្មវិធីផ្តល់សេវាកម្មដំបូងគេដែលមានមុខងារដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ សេវាកម្មទាំងអស់នោះមានដូចជាកម៉្មង់អាហារ សេវាកម្ម​មធ្យោបាយធ្វើដំណើរ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ លើសពីនេះទៅទៀត ក៏មាននូវសេវាកម្មផ្សេងៗបន្ថែមទៀតដូចជាបញ្ចូលទឹកប្រាក់ក្នុងហ្គេមតាមអេប សេវាកម្មទេសចរណ៍ និងបញ្ចូលកាតទូរស័ព្ទផងដែរ។ បច្ចុប្បន្នមានដៃគូសហការដែលជាហាងទំនិញ និងអាហារជាង 3 ម៉ឺនហាង​ និងអ្នកបើកបរជាច្រើនដែលកំពុងបម្រើការ ដើម្បីផ្ដល់សេវាកម្មទៅកាន់អតិថិជនក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុន WOWNOW បានពង្រីក និងបម្រើសេវាកម្មនៅក្នុង 7 ខេត្តក្រុងនៃប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរូសម្ព័ន្ធឌីជីថលឈានមុខគេ ដើម្បីកែប្រែរចនាបថជីវិតឲ្យកាន់តែងាយស្រួលទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ សូមសាកល្បងទទួលយកអត្ថប្រយោជន៍ពីជីវិតក្នុងសម័យអនឡាញ អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុង WOWNOW SUPER APP

You maybe also read

cellcard and ZDG Drive Cambodia's Connected EV Future

cellcard and ZDG Drive Cambodia's Connected EV Future

27 Jun 2026Press release
Read More
cellcard Doubles 5G Footprint to over 500 Sites — Set to Double Again to More Than 1,000 Sites by End-July

cellcard Doubles 5G Footprint to over 500 Sites — Set to Double Again to More Than 1,000 Sites by End-July

25 May 2026Press release
Read More

How can we help?

Chat with us now so we can assist you.

How can we help?