1. ទំព័រដើម
  2. /
  3. ការផ្ដល់ជូន
  4. /
  5. ទទួលបាន cellcard eSIM ថ្មីឥឡូវនេះដោយឥតគិតថ្លៃ!
Promotion Image

ទទួលបាន cellcard eSIM ថ្មីឥឡូវនេះដោយឥតគិតថ្លៃ!

គ្រាន់តែទិញលេខថ្មីជាប្រភេទ eSIM នៅលើ សែលកាត អេប និងភ្ជាប់គម្រោងសេរី+ $1.5 ដើម្បីទទួលបានប្រូម៉ូសិននេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ធ្នូ 2025។​

​​

👉 ទិញ eSIM ថ្មីក្នុង សែលកាត អេប ឥឡូវនេះ៖ ចុចទីនេះ​​

 

ស្វែងយល់បន្ថែម៖​

🌐​ អំពីគម្រោងសេរី+៖ ចុចទីនេះ

🔍 ស្វែងយល់បន្ថែមអំពី eSIM៖ ចុចទីនេះ​

📲 មើលតារាងទូរស័ព្ទ ដែលអាចប្រើប្រាស់ជាមួយ eSIM បាន៖ ចុចទីនេះ

លក្ខខណ្ឌ៖​

  • រាល់ការទិញស៊ីមអេឡិចត្រូនិក (eSIM) ឬផ្លាស់ប្តូរពីស៊ីមកាតធម្មតាទៅស៊ីមអេឡិចត្រូនិក (eSIM) តាមរយៈមធ្យោបាយណាមួយក៏ដោយ អតិថិជនត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលកំពុងមានសុពលភាព សម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនភ្ជាប់ដោយទិដ្ឋការស្នាក់នៅមាន សុពលភាព សម្រាប់ជនបរទេស ក្នុងការចុះឈ្មោះ និងបើកដំណើរការស៊ីមកាតដែលបានទិញ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ​ ​
  • ក្នុងអំឡុងពេលទិញស៊ីមអេឡិចត្រូនិក(eSIM) ប្រសិនបើប្រព័ន្ធរបស់សែលកាតពិនិត្យឃើញថាអតិថិជនបានចុះឈ្មោះប្រើប្រាស់ស៊ីមកាតចំនួន 5 លេខរួចហើយ នោះប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យបន្តទិញនោះទេ។  ​
  • បន្ទាប់ពីទិញស៊ីមអេឡិចត្រូនិក (eSIM) ឬផ្លាស់ប្តូរពីស៊ីមកាតធម្មតានៅស៊ីមអេឡិចត្រូនិក (eSIM) បានជោគជ័យ អតិថិជននឹងទទួលបាន QR Code នៅក្នុងអ៊ីម៉ែល តេឡេក្រាម និង សែលកាត អេប របស់អតិថិជន។ ​ ​
  • អតិថិជនអាចប្រើប្រាស់ QR Code ដែលទទួលបាន សម្រាប់បើកដំណើរការស៊ីមអេឡិចត្រូនិក (eSIM) បានច្រើនដង ដែលអនុញ្ញាតឱ្យអតិថិជនអាចផ្លាស់ប្តូរស៊ីមអេឡិចត្រូនិក (eSIM) នេះ ទៅពីទូរស័ព្ទ ឬឧបករណ៍ទូរគមនាគមន៍មួយទៅមួយផ្សេងទៀតបាន ដោយតម្រូវឱ្យលុបស៊ីមអេឡិចត្រូនិក (eSIM) នៅក្នុងទូរស័ព្ទចាស់ជាមុនសិន។

ប្រូម៉ូសិនផ្សេងទៀត

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?