Published Date: August, 26 Monday, 2024

ក្រុមហ៊ុនសែលកាត បង្ហាញពីការបញ្ចូលគ្នារវាងរចនាបទបែបប្រពៃណី ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ក្នុងមជ្ឈមណ្ឌល នៅរាជធានីភ្នំពេញ

ក្រុមហ៊ុនសែលកាត បង្ហាញពីការបញ្ចូលគ្នារវាងរចនាបទបែបប្រពៃណី ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ក្នុងមជ្ឈមណ្ឌល នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 25 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍របស់កម្ពុជា នៅថ្ងៃនេះបានប្រកាសបើកសម្ពោធ មជ្ឈមណ្ឌលបទពិសោធអតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺសម្រាប់បម្រើសេវាកម្ម ជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

 

 

01-min

 

មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

 

02-min

 

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនសែលកាត ដែលកំពុងបន្តជំរុញនវានុវត្តន៍ និងលើកកម្ពស់បទពិសោធរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា”។ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការចូលរួមជាដៃគូរវាងក្រុមហ៊ុនសែលកាត ជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដោយរួមបញ្ចូលអគារបេតិកភណ្ឌដ៏ល្បីល្បាញនេះ ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន ឆ្ពោះទៅអនាគត។ យើងខ្ញុំ មានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធដ៏នៃសេវាកម្មពិសេស ដែលមានផាសុខភាពបំផុត”។

 

មជ្ឈមណ្ឌលទំនើបនេះ មានបរិយាកាសសមសួន ដែលត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់តាមជម្រើសរបស់ខ្លួនតាមបែបឌីជីថលយ៉ាងរលូន និងមានប្រសិទ្ធភាព។

 

03-min

 

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា សូមចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជា ឲ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងក៏សូមស្នើដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ​ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើតប្រសិទ្ធភាពដឹកជញ្ជូន​ ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក​ ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា»។

 

អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្ថែមប្រសាសន៍ថា “នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។

 

ការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រេលវេ គឺជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនសែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។

 

04

 

05

 

06

 

07

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?