Published Date: February, 13 Thursday, 2025

ក្រុមហ៊ុន សែលកាត បានបង្ហាញពីមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មី ដើម្បីពង្រឹងឌីជីថលកម្ពុជានាពេលអនាគត

ក្រុមហ៊ុន សែលកាត បានបង្ហាញពីមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មី ដើម្បីពង្រឹងឌីជីថលកម្ពុជានាពេលអនាគត

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥]– ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករសេវាទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជា ថ្ងៃនេះបានបង្ហាញពីមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មីរបស់ខ្លួន នៅទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្ម និងលក់ផលិតផលឌីជីថលជូនអតិថិជន។

ក្រោយពីបើកដំណើរការ មជ្ឈមណ្ឌល ដែលទើបតែកែប្រែរូបរាងថ្មីនេះរួចមក ធ្វើឲ្យក្រុមហ៊ុនមានភាពងាយស្រួលក្នុងការបម្រើសេវាកម្មជូនអតិថិជន កាន់តែប្រសើរឡើង។ មជ្ឈមណ្ឌលទំនើប និងធំទូលាយនេះ ត្រូវបានរចនាឡើងផ្តោតលើផាសុកភាព និងភាពងាយស្រួល។ ការតុបតែងរចនាមជ្ឈមណ្ឌលនេះ មានបំពាក់ទៅដោយអំពូលអគ្គីសនី ដែលសន្សំសំចៃភ្លើង និងមិនប៉ះពាល់ដល់បរិស្ថាន។ មជ្ឈមណ្ឌលនេះមានបំពាក់ទៅដោយប្រព័ន្ធ HVAC ការមានមជ្ឈមណ្ឌលនេះ គឺសបញ្ជាក់ពីនិរន្តរភាព ចំពោះក្រុមហ៊ុន សែលកាត ។

អតិថិជនអាចមកស្វែងរកជាវទិញផលិតផលទូរស័ព្ទស្មាតហ្វូន និង Tablets​ ម៉ូដែលចុងក្រោយ ឧបករណ៍ Home និងទទួលសេវាកម្មជាច្រើនប្រភេទនៅក្នុងមជ្ឈមណ្ឌលនេះតែមួយ។ មជ្ឈមណ្ឌលនេះ ក៏មានដាក់តាំងបង្ហាញពីឧបករណ៍ភ្ជាប់អ៊ីនធឺណិតតាមផ្ទះ រ៉ោតទ័រ និងប្រព័ន្ធ Mesh WiFi ដែលបំពាក់ទៅដោយបច្ចេកវិទ្យាផងដែរ។

ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលនេះ សង្កត់ធ្ងន់លើការចង់បាន ការទទួលការគាំទ្រពីអតិថិជន​ ដែលមកប្រើប្រាស់ ឧបករណ៍ និងសេវាកម្មឌីជីថលសាកល្បង ដែលបានដាក់តាំងបង្ហាញនៅទីនេះ​ ព្រមទាំងមានការណែនាំឲ្យអតិថិជន ចេះប្រើប្រាស់ឧបករណ៍ Apple ដែលមានបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់ផងដែរ។

នៅក្នុងមជ្ឈមណ្ឌលនេះ មានការប្រមូលផ្តុំដាក់តាំងលក់នូវផលិតផលដែលមានម៉ាកល្បីៗ មានទីធ្លាសម្រាប់ប្រារព្ធកម្មវិធី និងសិក្ខាសាលា ដោយផ្តោតលើចំណេះដឹងអក្ខរកម្មឌីជីថល សម្រាប់ជួយសម្រួលដល់អាជីវកម្ម និងរៀនថតរូបតាមទូរស័ព្ទ ដោយផ្តោតលើការបណ្តុះបណ្តាលផ្អែកលើផលិតផល Apple និងអ្វីៗជាច្រើនទៀតដែលត្រូវយល់ដឹងជាបន្តបន្ទាប់។ នៅក្នុងមជ្ឈមណ្ឌលនេះ មានក្រុមហ៊ុនជាដៃគូផ្តាច់មុខធំៗ មានដូចជាសាខាធនាគារ វីង ដែលអាចធ្វើប្រតិបត្តិការនៅក្រោមដំបូលតែមួយ នៅក្នុងមជ្ឈមណ្ឌលនេះ។ ការរួមបញ្ចូលផលិតផលបំពាក់នៅផ្ទះនាពេលខាងមុខ នឹងនាំឲ្យអតិថិជនចងចាំឈ្មោះផលិតផលនេះបន្ថែមទៀត។ នៅទីនេះមានបញ្ជរ Coffee Hub ដែលជួយជំរុញឲ្យមានបរិយាកាសរីករាយ ស្រស់ស្រាយ សម្រាប់អតិថិជន ក្នុងខណៈពេលដែលកំពុងរង់ចាំការផ្តល់សេវាកម្មពីសែលកាត។

ការបើកដំណើរការមជ្ឈមណ្ឌលនេះ​ គឺជាយុទ្ធសាស្រ្តក្នុងការពង្រីកទីតាំងលក់រាយបន្ថែមទៀត។ ក្រុមហ៊ុនកំពុងបន្ថែមទីតាំងថ្មី និងបញ្ជរថ្មីៗជាបន្តបន្ទាប់នៅសាខាធនាគារវីង និងភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួល ក្នុងការទទួលយកសេវាពីក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ ការបំពេញបន្ថែមទីតាំងលក់រាយទាំងនេះ គឺជាមហិច្ឆតារបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២៥ និងជាឧត្តមភាពរបស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់សេវាកម្មជូនអតិថិជននៅឆ្នាំបន្ទាប់ៗទៀត។

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “ការមានមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មី របស់ក្រុមហ៊ុន សែលកាតនេះ គឺក្នុងន័យយកចិត្តទុកដាក់លើអតិថិជនជាចំបង យើងខ្ញុំ បានរចនាតុបតែងទីតាំងនេះ គឺដើម្បីផ្តល់ទីកន្លែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទាន់សម័យ ទទួលបានដំបូន្មានពីអ្នកឯកទេស និងទទួលបានការចងចាំ ក្រោយពីការធ្វើតេស្តសាកល្បងផលិតផលរបស់ក្រុមហ៊ុនរួច។ ការកែប្រែមជ្ឈមណ្ឌលនេះឡើងវិញ គឺដើម្បីធ្វើជាទីតាំងទាក់ទាញលក់ផលិតផលឌីជីថលឲ្យកាន់ប្រសើរឡើង។

ការផ្តល់សេវាល្អជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost & Sullivan ដែលពានរង្វាន់នេះមានឈ្មោះថា "ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃការផ្តល់សេវាជូនអតិថិជនដ៏ល្អ ឆ្នាំ ២០២៤" ។ ពានរង្វាន់នេះបង្ហាញពីយុទ្ធសាស្ត្រដែលបានគិតទុកជាមុនលើគុណតម្លៃអតិថិជន ហើយនិង ការយកចិត្តទុកដាក់ផ្តល់សេវាជូនអតិថិជនរបស់ខ្លួន ​ និងគុណតម្លៃជូនអតិថិជននេះ ធ្វើឲ្យក្រុមហ៊ុនទទួលបានមកវិញ នូវប្រាក់ចំណូលកើនឡើង។

អានអត្ថបទផ្សេងទៀត

Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

Cambodia’s Mobile Operators cellcard, Metfone, and Smart Axiata Collaborate to Strengthen Digital Trust Through GSMA Open Gateway Initiative

7 Mar 2025Press release
អានបន្ថែម
វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

វត្តមានរបស់ ក្រុមហ៊ុនសែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

6 Mar 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?