Published Date: November, 18 Monday, 2024

ក្រុមហ៊ុនសែលកាតនឹងបង្ហាញស្នាដៃនៃការច្នៃប្រឌិត និងយុទ្ធសាស្រ្តកំណើននៅក្នុងកម្មវិធីពិព័រណ៍ ទូរគមនាគមន៍ពិភពលោកអាស៊ី 2024

ក្រុមហ៊ុនសែលកាតនឹងបង្ហាញស្នាដៃនៃការច្នៃប្រឌិត និងយុទ្ធសាស្រ្តកំណើននៅក្នុងកម្មវិធីពិព័រណ៍ ទូរគមនាគមន៍ពិភពលោកអាស៊ី 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 18 ខែ វិច្ឆិកា​ ឆ្នាំ 2024] – ក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាក្នុងស្រុកបានប្រកាសពីការចូលរួមរបស់ខ្លួនក្នុងកម្មវិធីពិព័រណ៍ទូរគមនាគមន៍ពិភពលោកអាស៊ីឆ្នាំ 2024 ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024 នៅសិនតារាគ្រេន និងមណ្ឌលសន្និបាត ពិព័រណ៍សិនត្រល់វើល (Centara Grand & Bangkok Convention Center Central World) ក្នុងទីក្រុងបាងកក។ កម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏សំខាន់នេះនឹងប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យទូរគមនាគមន៍ ដើម្បីពិភាក្សាអំពីនិន្នាការដែលកំពុងរីកចម្រើន ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។

 

កម្មវិធីពិព័រណ៍ទូរគមនាគមន៍ពិភពលោកអាស៊ីនឹងផ្តល់នូវវេទិកាដ៏ល្អមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន ថ្នាក់ដឹកនាំឧស្សាហកម្ម និងថ្នាក់ដឹកនាំពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត។ ក្រុមហ៊ុនសែលកាត នឹងប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួននៅក្នុងទីផ្សារដែលមានសក្តានុពលនៃកំណើន និងគោលជំហររបស់ក្រុមហ៊ុនសម្រាប់ការសម្រេចចិត្តជូនវិនិយោគិន។

លោក ជា តុលា នាយកសហគ្រាសក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា ក្រុមហ៊ុនសែលកាត រីករាយក្នុងចូលរួមជាផ្នែកមួយនៃកម្មវិធីពិព័រណ៍ទូរគមនាគមន៍ពិភពលោកអាស៊ី 2024។ កម្មវិធីពិព័រណ៍នេះនឹងផ្តល់នូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូឧស្សាហកម្ម បង្ហាញពីស្នាដៃនៃការច្នៃប្រឌិតចុងក្រោយរបស់ក្រុមហ៊ុន និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រដើម្បីឈានទៅរកការចុះបញ្ជីមូលបត្រ។

 

វត្តមានរបស់សែលកាតនៅ Telecoms World Asia នឹងរួមមាន៖

បញ្ជរ (Interactive Booth) សម្រាប់ដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម ដែលសម្តែងចេញពីស្នាដៃប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកនៅកម្ពុជាក្នុងការចាប់ដៃគូពីអន្តរជាតិ​ និងដើម្បីរួមគ្នានាំយកបច្ចេកវិទ្យាលំដាប់ពិភពលោកមកកាន់ទីផ្សារកម្ពុជា។

 

កិច្ចពិភាក្សាក្រុមអ្នកជំនាញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនសែលកាតនឹងចែករំលែកពីការយល់ដឹងលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖

ប្រធានបទ "Telco & Techo៖ គឺជាម៉ូដែលកូនកាត់​ (The Hybrid Model), លោក Asitha De Costa, Division CIO នឹងត្រូវធ្វើជាវាគ្មិន នៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2024
ប្រធានបទ "Data-Driven Decisions" នឹងត្រូវធ្វើបទបង្ហាញចែករំលែកដោយលោក Mr. Andrey Kuzin, CTO នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024
ឱកាសបង្កើតបណ្តាញទំនាក់ទំនង៖ ថ្នាក់ដឹកនាំកម្រិត នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាត នឹងស្វែងរកកិច្ចសហការជាមួយវិនិយោគិន និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធផ្សេងៗក្នុងឱកាសនោះ។

 

វត្តមានរបស់សែលកាតនៅ Telecoms World Asia បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត និងការបន្តឈរនៅជួរមុខនៃឧស្សាហកម្មទូរគមនាគមន៍។ ព្រឹត្តិការណ៍នេះផ្តោតលើប្រធានបទសំខាន់ៗ ដូចជាការផ្លាស់ប្តូរបណ្តាញ ការច្នៃប្រឌិតឌីជីថល និងដំណោះស្រាយដែលផ្តោតលើអតិថិជន តម្រឹមយ៉ាងល្អឥតខ្ចោះជាមួយនឹងអាទិភាពជាយុទ្ធសាស្រ្តរបស់សែលកាត។

 

TWA-We-Are-At-Event

 

sign-png-1

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?