Published Date: October, 14 Monday, 2024

ភាពជាដៃគូនៃក្រុមហ៊ុនសែលកាត និងអង្គការផេពភី លើកកម្ពស់យុវជន ដើម្បីជំរុញសហគ្រិនភាព និងនវានុវត្តន៍

ភាពជាដៃគូនៃក្រុមហ៊ុនសែលកាត និងអង្គការផេពភី លើកកម្ពស់យុវជន ដើម្បីជំរុញសហគ្រិនភាព និងនវានុវត្តន៍

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 13 ខែតុលា ឆ្នាំ 2024 - ក្រុមហ៊ុនសែលកាត ដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍នៅប្រទេសកម្ពុជា មានមោទកភាពក្នុងការប្រកាសភាពជាដៃគូជាមួយអង្គការផេពភី លើកកម្ពស់យុវជន និងជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជននៅកម្ពុជា។ ក្រុមហ៊ុនសែលកាត បានឧបត្ថម្ភលំដាប់ប្រាក់ សម្រាប់មហោស្រពសហគ្រិន 2024 និងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី 12 ខែ តុលា ឆ្នាំ 2024 នៅខេត្តសៀមរាប។

 

 

1

 

កម្មវិធី មហោស្រពសហគ្រិន 2024 នេះ គឺជាវេទិកាបង្កើតឡើង ដើម្បីជំរុញស្មារតីសហគ្រិន ដល់យុវជនកម្ពុជាទាំងអស់ ដោយធ្វើបទបង្ហាញ ពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុត្តន៍ និងទំនាក់ទំនងជាមួយភាគីសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តើមអាជីវកម្ម។ ការចូលរួមរបស់ក្រុមហ៊ុនសែលកាតនៅក្នុងព្រឹត្តិការណ៍នេះ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយលើកម្ពស់ ដល់ការអភិវឌ្ឍយុវជន និងគាំទ្រនវានុត្តន៍ឌីជីថល នៅកម្ពុជា។

 

2

 

នៅក្នុងកម្មវិធី មហោស្រពសហគ្រិននេះ ក្រុមហ៊ុនសែលកាត ក៏មានស្តង់មួយ ដែលអាចផ្តល់ជូនអ្នកចូលរួម រួមទាំងសិស្សានុសិស្ស គ្រូបង្រៀន សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនដែលទើបចាប់ផ្តើម អាចស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាត បានផងដែរ។ ក្រុមហ៊ុនបានផ្តល់ជូន និងការបញ្ចុះតម្លៃដល់អ្នកចូលរួម ដោយលើកទឹកចិត្តពួកគេឲ្យស្វែងយល់ សម្រាប់ឲ្យក្រុមហ៊ុនសែលកាត អាចគាំទ្រសហគ្រិនភាពរបស់ពួកគេ។

 

3-min

 

លោក Johnny Wong អគ្គនាយកប្រតិបត្តិ នាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា "យើងខ្ញុំ ពិតជារំភើបក្នុងការចាប់ដៃគូជាមួយ អង្គការផេពភី ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សហគ្រិនភាព គឺជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ហើយយើងជឿជាក់ថា យុវជនកម្ពុជាមានសក្តានុពលពេញលេញ និងជាកត្តាលិករក្នុងការធ្វើឲ្យមានបម្រែបម្រួលនេះ។ យើងខ្ញុំ មានមោទកភាពក្នុងការគាំទ្រ ការខិតខំប្រឹងប្រែងរបស់ពួកគាត់" ។

 

4

 

លោក មាន លុជ្យ នាយកគ្រប់គ្រងអង្គការផេពភី លើកកម្ពស់យុវជន បានមានប្រសាសន៍ថា “អង្គការផេពភី លើកកម្ពស់យុវជន មានមោទកភាព ដែលបានក្រុមហ៊ុនសែលកាត គាំទ្រកម្មវិធី មហោស្រព សហគ្រិន នៅឆ្នាំនេះ។ ទស្សនៈវិស័យ របស់យើងក្នុងការគាំទ្រយុវជន និងការអប់រំ គឺស្របគ្នាជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុម សែលកាត សម្រាប់នវានុវត្តន៍ឌីជីថលយុវជន ដែលគាត់ជាអនាគតនៃសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំរីករាយណាស់ ដែលអាចឲ្យការសហការនេះ ក្លាយជាចំណែកមួយ ស្ថិតក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។”

 

5

 

ការចូលរួមរបស់ក្រុមហ៊ុនសែលកាត នៅក្នុងកម្មវិធី មហោស្រពសហគ្រិន ជាមួយអង្គការផេពភី គ្រាន់តែជាឧទាហរណ៍មួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ក្នុងការគាំទ្រយុវជននៅកម្ពុជា។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមបែបនេះ ក្រុមហ៊ុនសែលកាត មានគោលបំណងបង្កើតឲ្យមានផលវិជ្ជមានជាច្រើន ដល់អនាគតរបស់ប្រទេសជាតិ។

 

6-min

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?