Published Date: November, 11 Monday, 2024

ភាពជាដៃគូរវាងក្រុមហ៊ុនសែលកាត និងអង្គការ អ៊ីប៊ីស៊ី ដើម្បីលើកកម្ពស់សមត្ថភាពសិស្សតាមរយៈការអប់រំឌីជីថល

ភាពជាដៃគូរវាងក្រុមហ៊ុនសែលកាត និងអង្គការ អ៊ីប៊ីស៊ី ដើម្បីលើកកម្ពស់សមត្ថភាពសិស្សតាមរយៈការអប់រំឌីជីថល

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 11​ ខែ​ វិច្ឆិកា ឆ្នាំ 2024] - ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលហៅជាពាណិជ្ជកម្ម ថាក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នៅកម្ពុជា និងអង្គការ អ៊ីប៊ីស៊ី (ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា) មានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ដល់ការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះ នឹងលើកកម្ពស់ដល់សិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឲ្យការសិក្សារៀនសូត្រ អាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈប្រព័ន្ធ អ៊ីប៊ីស៊ី ឲ្យកាន់តែប្រសើរឡើង។

 

003-DSC06901

 

ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើង​នាថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2024 វេលាម៉ោង 2 ដល់ 4 រសៀល នៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ។​ កម្មវិធីនេះ មានកិត្តិយសបានចូលរួម ក្រោមវត្តមានដ៏ខ្ពង់ខ្អស់ ពីគណៈអធិបតី៖

  • ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
  • លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ចេង ស្រីតំ នាយិកានៃអង្គការ អ៊ីប៊ីស៊ី និងលោកស្រី Marina Pykhteeva នាយិកា នាយកដ្ឋានប្រតិបត្តិការនៃ ក្រុមហ៊ុនសែលកាត។

 

Picture8-min

 

កិច្ចសហការនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់ដល់សិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឲ្យការសិក្សារៀនសូត្រ អាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈការពង្រឹងប្រព័ន្ធ អ៊ីប៊ីស៊ី ។ គំនិតផ្តួចផ្តើមនេះស្របជាមួយនឹង គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាឆ្នាំ 2022-2035 ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំឌីជីថល ក្នុងការអនុញ្ញាតឲ្យសិស្សានុសិស្ស អាចរៀនដោយខ្លួនឯង និងអនុវត្តការសិក្សា​បានល្អជាងការសិក្សាក្នុងថ្នាក់រៀន។

 

002-Picture7-1-min

 

លោកស្រី Marina Pykhteeva មានប្រសាសន៍ថា៖

“ក្នុងនាមជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ក្រុមហ៊ុនសែលកាត ប្តេជ្ញា ត្រូវតែផ្តល់ត្រឡប់ជូនសហគមន៍វិញ ក៏ដូចជាជួយជំរុញវិស័យឌីជីថល ជូនយុវជនជំនាន់ក្រោយ ។ ភាពជាដៃគូរបស់យើងជាមួយអង្គការ អ៊ីប៊ីស៊ី បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គម និងចក្ខុវិស័យរួមគ្នារបស់យើង ដើម្បីលើកកម្ពស់វិស័យឌីជីថល​នាពេលអនាគត​ សម្រាប់យុវជនកម្ពុជា​ »។

 

DSC06967

 

លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (អង្គការ អ៊ីប៊ីស៊ី)ក៏បានលើកឡើងថា៖

"ក្នុងនាមជាស្ថាប័នផលិត និងផ្សព្វផ្សាយមាតិកាអប់រំឈានមុខមួយនៅកម្ពុជា  អង្គការ អ៊ីប៊ីស៊ី មានការប្តេជ្ញាចិត្តក្នុងការជំរុញ និងអភិវឌ្ឍស្តង់ដារអប់រំ និងជំរុញជំនាញឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុនសែលកាត នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកឱកាសសិក្សា និងពង្រីកវិសាលភាពនៃការអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍ទូទាំងប្រទេសកម្ពុជា។ យើងរួមគ្នាកសាងមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងនៅកម្ពុជា"។

 

DSC09207

 

តាងនាមដ៏ខ្ពង់ខ្ពស់ពីវិស័យអប់រំ​ នៃក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា៖

“ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរំភើប​ ដែលបានឃើញការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុនសែលកាត និង​អង្គការ អ៊ីប៊ីស៊ី (​ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា)។ កិច្ចសហប្រតិបត្តិការនេះ ជាជំហានឆ្ពោះទៅមុខ​ សម្រាប់ការលើកកម្ពស់ការអប់រំឌីជីថល ធ្វើឲ្យការសិក្សាអាចចូលប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែងសម្រាប់សិស្ស និងគ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា។ យើងទាំងអស់ រួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលឆ្នាំ 2022-2035 របស់យើង។

 

DSC09242

 

ទន្ទឹមនឹង មតិលើកឡើងក្នុងសុន្ទរកថារបស់​ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថា៖

“តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការគាំទ្រពីក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ជាក់ស្តែង ការចុះអនុស្សរណៈយោគយល់រវាងអង្គការអ៊ី ប៊ី ស៊ី និងក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក នាពេលនេះ បាននឹងកំពុងធ្វើឱ្យបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ។ ទាំងនេះគឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមដូចជា គម្លាតនៃការសិក្សារវាងទីក្រុង និងជនបទ និងការសិក្សាពេញមួយជីវិតរបស់ប្រជាពលរដ្ឋ។”

 

DSC09299

 

កិច្ចសហប្រតិបត្តិការនេះបានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសង្កត់ធ្ងន់លើបច្ចេកវិទ្យាជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវគោលដៅចក្ខុវិស័យឆ្នាំ 2050 របស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

 

DSC07158

 

ភាពជាដៃគូនេះ នឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងនៃការអប់រំឌីជីថលសម្រាប់និស្សានុសិស្សកម្ពុជា ដោយផ្តល់ឲ្យពួកគេនូវឧបករណ៍ និងធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យក្នុងសតវត្សទី 21​ នេះ។
 

Picture6-min

 

Picture9-min

 

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក​ (ក្រុមហ៊ុនសែលកាត) 

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករក្នុងស្រុក ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង 4 លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

 

អំពីស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បង្កើតឡើងក្នុងចក្ខុវិស័យដើម្បីអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា ក្រោមការសហការពីអ្នកជំនាញបច្ចេកទេសក្នុងនិងក្រៅប្រទេស រួមគ្នាដើម្បីពង្រឹងវិស័យអប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់សិក្សា។ បេសកកម្មរបស់យើងគឺផ្តល់មាតិកាអប់រំដែលមានគុណភាព សម្ភារៈសិក្សា និងប្រព័ន្ធសិក្សាតាមបែបឌីជីថល ជាពិសេសឥតគិតថ្លៃដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។ យើងជឿជាក់ថា ការអប់រំគឺជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប និងជាឧបករណ៍សំខាន់មួយក្នុងការកសាងអនាគតភ្លឺស្វាងសម្រាប់យើងទាំងអស់គ្នា។

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?