1. ទំព័រដើម
  2. /
  3. ការផ្ដល់ជូន
  4. /
  5. ប្រូម៉ូសិនផ្តល់ជូនទិន្នន័យបន្ថែមនារដូវចូលឆ្នាំខ្មែរ
Promotion Image

ប្រូម៉ូសិនផ្តល់ជូនទិន្នន័យបន្ថែមនារដូវចូលឆ្នាំខ្មែរ

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិឱ្យកាន់តែស្និទ្ធស្នាល។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ cellcard សូមផ្តល់ជូនអ្នកទាំងអស់គ្នានូវភាពសប្បាយរីករាយបន្ថែមទៀត។ រាល់ពេលបញ្ចូលលុយទូរស័ព្ទតាមគ្រប់មធ្យោបាយ អ្នកនឹងទទួលបានទិន្នន័យបន្ថែមសម្រាប់ប្រើប្រាស់ខ្លួនឯង ព្រមទាំងទិន្នន័យបន្ថែមទៀតសម្រាប់ចែករំលែកផ្ញើជាកាដូឆ្នាំថ្មីជូនដល់មនុស្សជាទីស្រឡាញ់។​

 

រាល់ការបញ្ចូលលុយតាមគ្រប់មធ្យោបាយចាប់ពី $2 ឡើងទៅ លោកអ្នកនឹងទទួលបានការផ្តល់ជូនបន្ថែមនេះ មិនថាអ្នកកំពុងធ្វើដំណើរទៅស្រុកកំណើត លេងល្បែងប្រជាប្រិយកម្សាន្ត ឬផ្ញើសារសួរសុខទុក្ខពីចម្ងាយទេ យើងចង់ធានាថាអ្នកមានទិន្នន័យគ្រប់គ្រាន់ ដើម្បីចែករំលែករាល់ពេលវេលាដ៏រីករាយជាមួយគ្នា។ 

លក្ខខណ្ឌ ​

  • ការបញ្ចូលលុយចាប់ពី $2 ដល់ក្រោម $6 អតិថិជននឹងទទួលបានទិន្នន័យ 5GB សុពលភាព 1 ថ្ងៃ សម្រាប់ប្រើផ្ទាល់ខ្លួន និង5GB សុពលភាព 1 ថ្ងៃ សម្រាប់ចែករំលែក
  • ការបញ្ចូលលុយចាប់ពី $6 ឡើងទៅ អតិថិជននឹងទទួលបានទិន្នន័យ 20GB សុពលភាព 3 ថ្ងៃ សម្រាប់ប្រើផ្ទាល់ខ្លួន និង20GB សុពលភាព 3 ថ្ងៃ សម្រាប់ចែករំលែក
  • កម្មវិធីនេះគឺសម្រាប់អតិថិជនបង់ប្រាក់មុនទាំងអស់។ ​
  • សុពលភាពនៃទិន្នន័យបន្ថែម គឺគណនាតាមមូលដ្ឋាន 24 ម៉ោង គិតចាប់ពីពេលទទួលបាន។ ទិន្នន័យបន្ថែមនេះនឹងលុបចោលនៅពេលផុតសុពលភាព។ ​
  • ទិន្នន័យបន្ថែមទាំងអស់ អាចប្រើប្រាស់សេវា 5G ហើយក៏អាចប្រើប្រាស់សេវា 4G បានដែរ ករណីអតិថិជនកំពុងស្ថិតនៅទីតាំងដែលមិនទាន់មានសេវាគ្របដណ្តប់ 5G។ ​
  • ដើម្បីអាចប្រើប្រាស់សេវា 5G បាន ទូរស័ព្ទ ឬឧបករណ៍ទូរគមនាគមន៍របស់អតិថិជនត្រូវមានមុខងារគាំទ្រសេវា 5G ហើយបានបើកដំណើរការមុខងារ 5G រួចរាល់ និងកំពុងស្ថិតនៅក្នុងតំបន់ដែលមានសេវាគ្របដណ្តប់ 5G។ ​
  • ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមច្រើនដង ទិន្នន័យបន្ថែមដែលទទួលបានគឺមិនបូកបញ្ចូលគ្នាឡើយ។
  • នៅពេលមានការប្រើប្រាស់ ប្រព័ន្ធនឹងកាត់ «ទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន» ណាដែលមានសុពលភាពខ្លីជាងគេជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ «ទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន» ប្រព័ន្ធនឹងកាត់ទិន្នន័យចេញពីគម្រោងទូរស័ព្ទចល័តដែលអតិថិជនបានភ្ជាប់។
  • អតិថិជនអាចផ្ញើ «ទិន្នន័យបន្ថែមសម្រាប់ចែករំលែក» ទៅកាន់អតិថិជនបង់ប្រាក់ជាមុនដូចគ្នា ដោយចូលទៅកាន់កម្មវិធីទូរស័ព្ទ cellcard app រួចជ្រើសរើសកញ្ចប់ «ទិន្នន័យបន្ថែមសម្រាប់ចែករំលែក» បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួល រួចចុចលើប៊ូតុង “«ផ្ញើឥឡូវនេះ» ជាការស្រេច ។​
  • លក្ខខណ្ឌសម្រាប់អ្នកទទួលទិន្នន័យបន្ថែម​
    • ដើម្បីអាចប្រើប្រាស់ទិន្នន័យបន្ថែមដែលជាការចែករំលែកបាន លេខទូរស័ព្ទរបស់អ្នកទទួលត្រូវមានសុពលភាព។
    • សុពលភាពនៃទិន្នន័យបន្ថែមដែលជាការចែករំលែកដូចមានកំណត់ខាងលើ។
    • ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមដែលជាការចែករំលែកច្រើនដង ទិន្នន័យបន្ថែមដែលទទួលបានគឺមិនបូកបញ្ចូលគ្នាឡើយ។
    • ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមដែលជាការចែករំលែក ហើយក៏មានទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន នៅពេលមានការប្រើប្រាស់ ប្រព័ន្ធនឹងកាត់ទិន្នន័យបន្ថែមណាដែលមានសុពលភាពខ្លីជាងគេជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ ទិន្នន័យបន្ថែម ប្រព័ន្ធនឹងកាត់ទិន្នន័យចេញពីគម្រោងទូរស័ព្ទចល័ត ដែលអតិថិជនបានភ្ជាប់។
    • •    អតិថិជនអាចផ្ញើ «ទិន្នន័យបន្ថែមសម្រាប់ចែករំលែក» ទៅកាន់អតិថិជនបង់ប្រាក់ជាមុនដូចគ្នា ដោយចូលទៅកាន់កម្មវិធីទូរស័ព្ទ cellcard app រួចជ្រើសរើស «ផ្ញើទិន្នន័យបន្ថែម» បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួល រួចចុចលើប៊ូតុង «ផ្ញើឥឡូវនេះ» ជាការស្រេច ។
  • កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់៖ ចាប់ពីថ្ងៃទី 2 ខែមេសា ឆ្នាំ 2026 ដល់ថ្ងៃទី 16 ខែមេសា ឆ្នាំ 2026។​

ប្រូម៉ូសិនផ្សេងទៀត

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?