- ទំព័រដើម /
- សេវាកម្មអន្តរជាតិ
ស្វែងរកសេវាអុីនធឺណិតរ៉ូមីងក្រៅប្រទេសរបស់យើង
កញ្ចប់រ៉ូមីងជ្រើសរើសសម្រាប់អ្នក
របៀបក្នុងការប្រើប្រាស់សេវា Data Roaming
ប្រព័ន្ធ iOS៖
- សូមចូលទៅកាន់ Setting > ចុច Cellular
- ចុច ON Cellular Data > ចុចលើ Cellular Data Options
- ចុចយក On សម្រាប់ Data roaming
- បំពេញពាក្យ cellcard នៅលើ APN
ប្រព័ន្ធ ANDROID៖
- សូមចូលទៅកាន់ Settings
- ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
- បំពេញពាក្យ cellcard នៅលើ APN
លក្ខខណ្ឌ៖
- ការចាប់ផ្តើមប្រើសេវា៖ ដើម្បីប្រើប្រាស់ទិន្នន័យអុីនធឺណិតនៅបរទេស ត្រូវបើកដំណើរការសេវារ៉ូមីង ដោយចុចលេខ កូដ *1206# ឬ បញ្ចូលលេខកូដកញ្ចប់ខាងលើ ឬភ្ជាប់តាមរយៈ សែលកាត អេប។
- ប្រសិនបើមិនបានភ្ជាប់កញ្ចប់អុីនធឺណិតរ៉ូមីងជាមុនទេ ការប្រើប្រាស់នឹងគិតតាមតម្លៃ Pay-Go។
- គោលការណ៍បន្តកញ្ចប់អុីនធឺណិតរ៉ូមីងដោយស្វ័យប្រវត្តិ៖ កញ្ចប់រ៉ូមីងនឹងបន្តដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកប្រើប្រាស់ទិន្នន័យអុីនធឺណិតអស់មុនពេលគម្រោងផុតសុពលភាព និងមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីគោល។ ប្រសិនបើអ្នកមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីគោល ការប្រើប្រាស់របស់អ្នកនឹងត្រូវគិតតាមតម្លៃ Pay-Go។
- កញ្ចប់គម្រោងអុីនធឺណិត Roaming នេះនឹងមិនភ្ជាប់ឡើងវិញដោយស័្វយប្រវត្តិទេ នៅពេលអ្នកប្រើប្រាស់មកដល់ប្រទេសកម្ពុជាវិញ ឬនៅពេលកញ្ចប់ Roaming ផុតសុពលភាពអំឡុងពេលនៅប្រទេសក្រៅ។
- ការភ្ជាប់កញ្ចប់គម្រោងលើសពីមួយឡើងទៅ ទិន្នន័យអ៊ីនធឺណិត ត្រូវបូកយោងបន្ត ហើយសុពលភាព គិតតាមកញ្ចប់ដែលភ្ជាប់ចុងក្រោយគេ។

