មានជំនួយការក្បែរខ្លួនដ៏អស្ចារ្យ និងងាយស្រួលប្រើប្រាស់!
សូមណែនាំគម្រោង cellcard AO AI !
មិនត្រឹមតែប្រើប្រាស់អ៊ីនធឺណិត ថែមទាំងមានជំនួយការតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង!
គម្រោង cellcard AO AI ផ្តល់ជូនបន្ថែមជំនួយការ AI ក្នុងទូរស័ព្ទរបស់លោកអ្នកជាមួយមុខងារសម្បូរបែបជាច្រើនសម្រាប់អាជីពការងារ ការសិក្សា និងដំណោះស្រាយប្រចាំថ្ងៃ។
កញ្ជប់គម្រោង cellcard AO AI សិស្ស
កញ្ជប់គម្រោង cellcard AO AI Pro
លក្ខខណ្ឌ៖
- សុពលភាពនៃកញ្ចប់គម្រោងទាំងអស់គឺគណនាតាមមូលដ្ឋាន 24 ម៉ោង។
- គម្រោង cellcard AO AI នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនបានប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតអស់មុនពេលកញ្ចប់គម្រោងផុតសុពលភាព ឬនៅពេលដែលកញ្ចប់គម្រោងផុតសុពលភាព ហើយនៅក្នុងគណនីគោលទូរស័ព្ទមានទឹកប្រាក់គ្រប់គ្រាន់។
- អតិថិជនអាចភ្ជាប់កញ្ចប់គម្រោងដូចគ្នាបានច្រើនដង។ សុពលភាពនៃកញ្ចប់គម្រោងនឹងស្របតាមសុពលភាពនៃកញ្ចប់គម្រោងចុងក្រោយដែលអតិថិជនបានភ្ជាប់។
- ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ពីកញ្ចប់គម្រោងចាស់នឹងបូកបន្ថែមទៅកញ្ចប់គម្រោងបន្ទាប់ សម្រាប់ការភ្ជាប់ឡើងវិញមុនពេលកញ្ចប់គម្រោងផុតសុពលភាព ឬការបន្តឡើងវិញដោយស្វ័យប្រវត្តិ ឬការភ្ជាប់ឡើងវិញក្នុងរយៈពេល 7 ថ្ងៃ បន្ទាប់ពីកញ្ចប់គម្រោងផុតសុពលភាព។ ទិន្នន័យអ៊ីនធឺណិតដែលនឹងបូកបន្ថែមទៅកញ្ចប់គម្រោងបន្ទាប់នេះកំណត់ត្រឹមតែ 15 GB ជាអតិបរមា ហើយអតិថិជននឹងឃើញចំនួនទិន្នន័យអ៊ីនធឺណិតនេះក្នុងរយៈពេល 15 នាទី បន្ទាប់ពីការភ្ជាប់កញ្ចប់គម្រោងឡើងវិញបានជោគជ័យ។
- ករណីអតិថិជនប្តូរពីកញ្ចប់គម្រោង cellcard AO AI PRO ទៅកញ្ចប់គម្រោង cellcard AO AI សិស្ស ឬគម្រោងទូរស័ព្ទចល័តណាមួយ ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ពីកញ្ចប់គម្រោង cellcard AO AI PRO និងការអនុញ្ញាតឱ្យចូលប្រើប្រាស់គេហទំព័រ cellcard AO AI PRO នឹងត្រូវលុបចោល។
- ករណីអតិថិជនប្តូរពីកញ្ចប់គម្រោង cellcard AO AI សិស្ស ទៅកញ្ចប់គម្រោង cellcard AO AI PRO ឬគម្រោងទូរស័ព្ទចល័តណាមួយ ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ពីកញ្ចប់គម្រោង cellcard AO AI សិស្ស និងការអនុញ្ញាតឱ្យចូលប្រើប្រាស់គេហទំព័រ cellcard AO AI សិស្ស នឹងត្រូវលុបចោល។
- ករណីអតិថិជនប្តូរពីគម្រោងទូរស័ព្ទចល័តណាមួយទៅកញ្ចប់គម្រោង cellcard AO AI PRO ឬកញ្ចប់គម្រោង cellcard AO AI សិស្ស ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ពីគម្រោងចាស់នឹងអនុញ្ញាតឱ្យបន្តប្រើប្រាស់រហូតដល់ផុតសុពលភាព។
- កញ្ចប់គម្រោងទាំងអស់ខាងលើនឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ ដោយពុំមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ឡើយ។
- អតិថិជនអាចផ្ញើគម្រោង cellcard AO AI ជាកាដូទៅលេខទូរស័ព្ទដែលកំពុងប្រើប្រាស់គម្រោង cellcard AO AI តែប៉ុណ្ណោះ តាមមធ្យោបាយដូចខាងក្រោម÷
- ចុច *1615*1*លេខទូរស័ព្ទ*1# សម្រាប់កញ្ចប់គម្រោង cellcard AO AI PRO
- ចុច *1615*1*លេខទូរស័ព្ទ*2 # សម្រាប់កញ្ចប់គម្រោង cellcard AO AI សិស្ស
- តាមរយៈ សែលកាត អេប៖ ជ្រើសរើសកញ្ចប់គម្រោង cellcard AO AI PRO ឬកញ្ចប់គម្រោង cellcard AO AI សិស្ស រួចចុចលើ “ផ្ញើកាដូ” បន្ទាប់មកបំពេញលេខទូរស័ព្ទរបស់អ្នកទទួល
- លេខទូរស័ព្ទអ្នកទទួលត្រូវមានសុពលភាព និងកំពុងប្រើប្រាស់គម្រោង cellcard AO AI។
- កញ្ចប់គម្រោង cellcard AO AI PRO និងកញ្ចប់គម្រោង cellcard AO AI សិស្ស ដែលជាកាដូនឹងមិនបន្តឡើងវិញដោយស្វ័យប្រវត្តិទេ។
- សុពលភាពនៃកញ្ចប់គម្រោង cellcard AO AI PRO និងកញ្ចប់គម្រោង cellcard AO AI សិស្ស ដែលជាកាដូគឺដូចគ្នានឹងកញ្ចប់គម្រោង cellcard AO AI PRO និងកញ្ចប់គម្រោង cellcard AO AI សិស្ស ខាងលើ។
- បន្ទាប់ពីភ្ជាប់គម្រោង cellcard AO AI ណាមួយ នោះអតិថិជនម្នាក់អាចមានសិទ្ធិប្រើប្រាស់គេហទំព័រ AI ខាងលើបានជាមួយឧបករណ៍ចំនួន 3 គ្រឿងក្នុងគេហទំព័រនីមួយៗ។
- សម្រាប់ការទិញស៊ីមអេឡិចត្រូនិក (eSIM) ថ្មី តាមរយៈកម្មវិធីទូរស័ព្ទ សែលកាត អេប ហើយ យល់ព្រមភ្ជាប់កញ្ចប់គម្រោង cellcard AO AI PRO ឬកញ្ចប់គម្រោង cellcard AO AI សិស្ស អតិថិជននឹងទទួលបានស៊ីមអេឡិចត្រូនិក (eSIM) ថ្មីនោះដោយឥតគិតថ្លៃ (មិនរាប់បញ្ចូលតម្លៃលេខទូរស័ព្ទ)។