- ទំព័រដើម /
- ការផ្ដល់ជូន /
- ប្រូម៉ូសិនផ្តល់ជូនទិន្នន័យបន្ថែមរបស់ cellcard នាខែឧសភា

ប្រូម៉ូសិនផ្តល់ជូនទិន្នន័យបន្ថែមរបស់ cellcard នាខែឧសភា
រាល់ពេលបញ្ចូលលុយទូរស័ព្ទតាមគ្រប់មធ្យោបាយ អ្នកនឹងទទួលបានទិន្នន័យបន្ថែមសម្រាប់ប្រើប្រាស់ខ្លួនឯង ព្រមទាំងទិន្នន័យបន្ថែមទៀតសម្រាប់ចែករំលែកផ្ញើជាកាដូជូនមនុស្សជាទីស្រឡាញ់។
សម្រាប់ព័ត៌មានបន្ថែម៖ ចុចទីនេះ
លក្ខខណ្ឌ
- កម្មវិធីនេះគឺសម្រាប់អតិថិជនបង់ប្រាក់មុនទាំងអស់។
- សុពលភាពនៃទិន្នន័យបន្ថែម គឺគណនាតាមមូលដ្ឋាន 24 ម៉ោង គិតចាប់ពីពេលទទួលបាន។ ទិន្នន័យបន្ថែមនេះនឹងលុបចោលនៅពេលផុតសុពលភាព។
- ទិន្នន័យអ៊ុនធឺណិតបន្ថែមទាំងអស់ អាចប្រើប្រាស់សេវា 4G និងសេវា 5G
- ដើម្បីអាចប្រើប្រាស់សេវា 5G បាន ទូរស័ព្ទឬឧបករណ៍ទូរគមនាគមន៍របស់អតិថិជនត្រូវមាន មុខងារគាំទ្រសេវា 5G ហើយបានបើកដំណើរការមុខងារ 5G រួចរាល់ និងកំពុងប្រើប្រាស់គម្រោង ទូរស័ព្ទចល័តសម្រាប់សេវា 5G និងកំពុងស្ថិតនៅក្នុងតំបន់ ដែលមានសេវាគ្របដណ្តប់ 5G។
- ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមច្រើនដង ទិន្នន័យបន្ថែមដែលទទួលបានគឺមិនបូកបញ្ចូលគ្នាឡើយ។
- នៅពេលមានការប្រើប្រាស់ ប្រព័ន្ធនឹងកាត់ «ទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន» ណាដែលមានសុពលភាពខ្លីជាងគេជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ «ទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន» ប្រព័ន្ធនឹងកាត់ទិន្នន័យចេញពីគម្រោងទូរស័ព្ទចល័តដែលអតិថិជនបានភ្ជាប់។
- អតិថិជនអាចផ្ញើ «ទិន្នន័យបន្ថែមសម្រាប់ចែករំលែក» ទៅកាន់អតិថិជនបង់ប្រាក់ជាមុនដូចគ្នា ដោយចូលទៅកាន់ cellcard app រួចជ្រើសរើសកញ្ចប់ «ទិន្នន័យបន្ថែមសម្រាប់ចែករំលែក» បន្ទាប់មកបំពេញលេខទូរស័ព្ទអ្នកទទួល រួចចុចលើប៊ូតុង “«ផ្ញើឥឡូវនេះ» ជាការស្រេច។
- លក្ខខណ្ឌសម្រាប់អ្នកទទួលទិន្នន័យបន្ថែម
- ដើម្បីអាចប្រើប្រាស់ទិន្នន័យបន្ថែមដែលជាការចែករំលែកបាន លេខទូរស័ព្ទរបស់អ្នកទទួលត្រូវមានសុពលភាព។
- សុពលភាពនៃទិន្នន័យបន្ថែមដែលជាការចែករំលែកដូចមានកំណត់ខាងលើ។
- ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមដែលជាការចែករំលែកច្រើនដង ទិន្នន័យបន្ថែមដែលទទួលបានគឺមិនបូកបញ្ចូលគ្នាឡើយ។
- ករណីអតិថិជនបានទទួលទិន្នន័យបន្ថែមដែលជាការចែករំលែក ហើយក៏មានទិន្នន័យបន្ថែមសម្រាប់ប្រើផ្ទាល់ខ្លួន នៅពេលមានការប្រើប្រាស់ ប្រព័ន្ធនឹងកាត់ទិន្នន័យបន្ថែមណាដែលមានសុពលភាពខ្លីជាងគេជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ ទិន្នន័យបន្ថែមប្រព័ន្ធនឹងកាត់ទិន្នន័យចេញពីគម្រោងទូរស័ព្ទចល័ត ដែលអតិថិជនបានភ្ជាប់។
- កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់៖ ចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2026 ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026។
%20Kh.jpg&w=3840&q=75)

