Published Date: September, 27 Friday, 2024

ក្រុមហ៊ុនសែលកាត បានបង្ហាញពីការចូលរួមលើការការពារសុវត្ថិភាពកុមារតាមបណ្តាញអ៊ីនធឺណិតនៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌

ក្រុមហ៊ុនសែលកាត បានបង្ហាញពីការចូលរួមលើការការពារសុវត្ថិភាពកុមារតាមបណ្តាញអ៊ីនធឺណិតនៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2024] - ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នៅកម្ពុជា បានបញ្ជាក់ជាថ្មីពីការចូលរួមលើ ការការពារសុវត្ថិភាពកុមារតាមបណ្តាញអ៊ីនធឺណិត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2024។ ក្រុមហ៊ុនសែលកាត បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើការការពារសុវត្ថិភាពសម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ កម្មវិធីនេះ​ ត្រូវបានរៀបចំដោយ អង្គភាពការពារកុមារ (CPU)​ នគរបាលជាតិកម្ពុជា​ និងក្រសួងយុត្តិធម៌។

 

វត្តមានដ៏ពិសេសក្នុងកម្មវិធីនេះមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលបន្ទុក នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​អ្នក​ចូល​រួមមក​ពី​គណៈ​បញ្ជាការ​នគរបាល​ជា​ច្រើន​រូបទៀត។

 

ដោយមានមូលនិធិលើកុមារកម្ពុជា(CCF) ពី អង្គភាពការពារកុមារ (CPU) និង នគរបាលជាតិកម្ពុជាបានផ្តួចផ្តើមរួមគ្នា  ក្នុងការ​ធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារកុមារដែលងាយរងគ្រោះ ដោយនាំយកជនល្មើស ដែលបំពានលើកុមារមករកយុត្តិធម៌តាមផ្លូវច្បាប់។

 

01-min

 

លោក James McCabe នាយកអង្គភាពការពារកុមារ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត លើការគាំទ្រជាបន្តបន្ទាប់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកានេះថា នេះជាការកសាងសមត្ថភាព របស់ភ្នាក់ងារអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ។ លោក​បាន​គូសបញ្ជាក់​ថាភាពចាំបាច់​របស់មន្ត្រី​នគរបាល គឺត្រូវមាន​​ចំណេះ​ជំនាញ​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនល្មើស ព្រម​ទាំង​ជួយផ្តល់​ជំនួយ​ចាំបាច់​​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដល់​ជនរងគ្រោះ។

 

02-min

 

ក្នុងនាម ជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវ ក្រុមហ៊ុនសែលកាត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវេទិកានេះ ដោយបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើផ្នែកសុវត្ថិភាពសម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ លោក តាំង លីម៉េង ប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យា និងអនុលោមភាព នៅក្រុមហ៊ុនសែលកាត និងអ៊ីហ្សីខម បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់លើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់ការការពារកុមារតាមបណ្តាញអ៊ីនធឺណិត ទន្ទឹមនឹងនេះលោកក៏បានទទួលស្គាល់អំពីបញ្ហាប្រឈមផ្នែកច្បាប់ដែលត្រូវការ ការចូលរួមពីរាជរដ្ឋាភិបាលផងដែរ។

 

03

 

ក្រុមហ៊ុនសែលកាត បានគិតគូរអំពីសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានសម្រាប់ការស៊ើបអង្កេត និងសម្រាប់ពន្លឿនដល់ដំណើរការនីតិវិធីនេះ។ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹង និងការអប់រំរបស់អាណាព្យាបាល ដើម្បីការពារកុមារ លើការចូលប្រើប្រាស់ខ្លឹមសារដែលបង្កគ្រោះថ្នាក់។ ការចូលរួមនេះ ​ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ចំពោះ​អ៊ីនធឺណិត​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ។ នៅក្នុងយុគសម័យឌីជីថល ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការធានាសុវត្ថិភាព និងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត បានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រុមហ៊ុនសែលកាត ទទួលស្គាល់ពីសក្តានុពល និងហានិភ័យដ៏ធំធេង ដែលអាចទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងចំណោមកុមារទាំងឡាយ។ ដូច្នេះយើងត្រូវមានការគាំទ្រលើគោលនយោបាយនេះ ដែលជាត្រីវិស័យការសម្រាប់តម្រង់ទិស លើការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។

 

04-min

 

លោក តាំង លីម៉េង ផ្តល់មតិថា “ចំពោះក្រុមហ៊ុនសែលកាត ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករ ផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវខ្ពស់នោះ យើងត្រូវបង្កើតទីធ្លាអនឡាញដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាពិសេសកុមារ។ យើងជឿជាក់ថា តាមរយៈការសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ និងសហការលើកកម្ពស់ដល់ការយល់ដឹង យើងនឹងអាចកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារតាមបណ្តាញអ៊ីនធឺណិតបានយ៉ាងច្រើន។"

 

ការចូលរួមរបស់ក្រុមហ៊ុនសែលកាត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌នេះ គឺបានសរបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងសង្គម ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួនជាបន្តបន្ទាប់ទៀតក្នុងកិច្ចការពារកុមារពីការគំរាមកំហែងតាមបណ្តាញអ៊ីនធឺណិត។

 

05-min

អានអត្ថបទផ្សេងទៀត

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

5 Dec 2025Press release
អានបន្ថែម
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

12 Nov 2025Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?