Published Date: August, 28 Wednesday, 2024

ក្រុមហ៊ុនសែលកាត ប្រកាសពីពីលទ្ធផលហិរញ្ញវត្ថុកើនឡើង និងផ្តល់រង្វាន់ជូនអតិថិជន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី 28 ខែសីហា ឆ្នាំ 2024] - ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត និងអ៊ីនធឺណិតរបស់កម្ពុជា ថ្មីៗនេះបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុកើនឡើងម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 រួមជាមួយនឹងដំណឹងថ្មីៗ ល្អៗ សម្រាប់អតិថិជនរបស់ខ្លួន។
ទោះបីជាមានបញ្ហាប្រឈមក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក្រុមហ៊ុនសែលកាត នៅតែមានភាពធន់ និងមានការសម្របខ្លួនតាមយុទ្ធសាស្ត្ររបស់ខ្លួនដែរ។ ក្រុមហ៊ុនបានពង្រីកខ្លួន ដោយមានការផ្តល់ជូនសេវាអ៊ីនធឺណិតតាមគេហដ្ឋានជាច្រើនជម្រើសសម្រាប់អតិថិជន។ ទន្ទឹមនឹងនេះទ្រព្យសកម្មសរុបក្រុមហ៊ុនបានកើនឡើងចំនួន 11% និងទ្រព្យភាគហ៊ុនិកបានកើនឡើងចំនួន 8%។ ការកើនឡើងនេះសបញ្ជាក់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន។
តែប្រាក់ចំណូលសរុបបានថយចុះ 4% ស្មើនឹង 7,343 លានរៀល បើប្រៀបធៀបទៅនឹងត្រីមាសទី 2 ឆ្នាំ 2023 ការថយចុះនេះបណ្តាលមកពី ការផ្សព្វផ្សាយ និងការផ្តល់កញ្ចប់សេវាទូរគមនាគមន៍ ជូនអតិថិជនបានថយចុះផងដែរ។ ការផ្សព្វផ្សាយ និងការផ្តល់កញ្ចប់សេវាទូរគមនាគមន៍ជូនអតិថិជន ដែលបានថយចុះនេះបើគិតជាទឹកប្រាក់មានចំនួន 6,394 លានរៀល ឬ 4% ចំណែកឯប្រាក់ចំណេញប្រតិបត្តិការមានការថយចុះបន្តិចបន្តួច ដែលគិតជាទឹកប្រាក់ចំនួនស្មើនឹង 0.32% ឬ 152 លានរៀល បើធៀបនឹងត្រីមាសទី 2 ឆ្នាំ 2023 ការថយចុះនៃប្រាក់ចំណូលនេះ ដោយសារមានការទូទាត់ជាមួយនឹងការថយចុះនៃការចំណាយប្រតិបត្តិការផ្សេងៗទៀត។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទថយចុះ 46% ដែលស្មើនឹង១៥.៣៦៨ លានរៀល ការថយចុះនេះ ដោយហេតុថាប្រាក់ចំណូលនៃការប្រាក់ទាបនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024។
ក្រុមហ៊ុនសែលកាត នៅតែបន្ត ពង្រីកបណ្តាញសេវាទូរស័ព្ទ សេវាកម្មឌីជីថល និងពង្រឹងសេវាឱ្យកាន់តែល្អជូនអតិថិជននាពេលអនាគត។
ក្រុមហ៊ុនសែលកាត បានបានបើកសម្ពោធមជ្ឈមណ្ឌលបទពិសោធអតិថិជនថ្មី របស់ខ្លួននៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2024។ មជ្ឈមណ្ឌលដ៏ទំនើបនេះ ស្ថិតនៅក្នុងអគារប្រវត្តិសាស្ត្រ រ៉ូយ៉ាល់ រេលវេ ដែលជាទីតាំងផ្តល់ជូន នូវសេវាទូរគមនាគមន៍ ធនាគារ ការធ្វើដំណើរ និងសេវាផ្សេងៗជាច្រើនទៀតក្នុងដំបូលតែមួយ។
លើសពីនេះទៀតក្រុមហ៊ុនសែលកាត មានក្តីរំភើបរីករាយក្នុងការណែនាំនូវសេវាកម្មថ្មីប្រកបដោយនវានុវត្តន៍ ដើម្បីផ្តល់ពិសោធ បែបឌីជីថលថ្មីជូនអតិថិជន។ ដើម្បីអបអរសាទរកញ្ចប់សេវាកម្មថ្មីនេះ ក្រុមហ៊ុនសែលកាតចាប់ផ្តើម ផ្តល់ជូនរង្វាន់របស់ខ្លួន ដែលមានឱកាសឈ្នះរង្វាន់ធំគឺ រថយន្ត Tesla និងរង្វាន់ជាច្រើនទៀតដូចជា ម៉ូតូ Honda GIORNO Plus, កុំព្យូទ័រយួរដៃ Apple MacBooks Pro M3, និង Huawei MatePad 11.5 Tablets! សម្រាប់អតិថិជនសែលកាត ដែលជាអតិថិជនថ្មីដែលប្រើសេវាកម្មកញ្ចប់ថ្មីនេះ ។ សូមចូលរួមជាមួយគ្រួសារសែលកាត ដោយចូលទៅកាន់កាន់វេបសាយ https://bit.ly/SMSubtoWinSereyPlans។ លើសពីនេះក្រុមហ៊ុនសែលកាត មានមោទកភាពក្នុងការណែនាំទូតសុច្ឆន្ទៈថ្មីរបស់សែលកាតគឺ៖ អ្នកនាង ពេជ្រ សូលីកា លោក ម៉ម ពេជ្ជរិទ្ធ និងលោក សុខ សម្បត្តិ។
ក្រុមហ៊ុនសែលកាត នៅតែផ្តល់តម្លៃជូនអតិថិជន បុគ្គលិក ភាគហ៊ុនិក និងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

