យើងកំពុងតែកសាងបណ្តាញសេវានៅប្រទេសកម្ពុជា

សែលកាតបានតំឡើងអង់តែន 4G កើនឡើងពី 300 អង់តែនកាលពីខែធ្នូ ឆ្នាំ​​ 2016 រហូតដល់ 3100 អង់តែន បើគិតមកដល់ពេលបច្ចុប្បន្ន។ យើងបានតំឡើងអង់តែនជាច្រើនដែលគ្របដណ្តប់លើសពី 90 ភាគរយនៃផ្ទៃប្រទេសដើម្បីឲ្យសេវារបស់យើង កាន់តែទូលំទូលាយ ល្បឿនអុីនធឺណិតកាន់តែលឿន ប្រកបដោយគុណភាព​ទាំងនៅទីតាំងធម្មតា និងក្នុងអគារនានា។

យើងកំពុងតែធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាចាស់របស់យើង និងបំពាក់បច្ចេកវិទ្យាថ្មី។ នៅទីតាំងមួយចំនួន យើងបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាមួយបច្ចេកវិទ្យាថ្មី។​​ ​រីឯនៅទីតាំងមួយចំនួន ទៀត​ មានទាំងបច្ចេកវិទ្យាចាស់ និងបច្ចេកវិទ្យាថ្មីដែលកំពុងដំណើរការ។

ការកសាង បណ្តាញសេវាទូលំទូលាយ គឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន ។

ជាមួយការផ្តល់ជូននូវទន្និន័យអុីនធឺណិតល្អយើងអាចសម្រេចបានតាមការសន្យារបស់យើងដែលផ្តល់នូវការប្រើប្រាស់ទិន្នន័យតាមទូរស័ព្ទក្នុងអត្រាតម្លៃសមរម្យ​សម្រាប់ប្រជាជនកម្ពុជា។​

 

ផែនទីបណ្តាញសេវា ដឹងពីទីតាំងបណ្តាញសេវា ដែលមានក្នុងតំបន់ដែលអ្នករស់នៅ​ តំបន់ដែលអ្នកធ្វើការ និងទីតាំងដែលអ្នកត្រូវការទំនាក់ទំនង ឬប្រើអុីនធឺណិត

Select Network

Loading...

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?