STARTUP ក្នុងវគ្គផ្តល់សិទ្ធិអំណាចដល់ស្ត្រី | សែលកាត

STARTUP ក្នុងវគ្គផ្តល់សិទ្ធិអំណាចដល់ស្ត្រី

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

ព្រឹត្តិការណ៍ startup ដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជាសម្រាប់ស្ត្រី ផ្ដោតសំខាន់ទៅលើគំនិត ទេពកោសល្យខ្ពស់ និងការជំរុញបំផុសស្មារតី

ភ្នំពេញ ថ្ងៃទី27 ឧសភា៖ Startup Weekend និង សែលកាត កំពុងរៀបចំវគ្គ Startup Weekend ដំបូងបំផុតមិនធ្លាប់មានសម្រាប់ស្ត្រី ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់ស្ត្រីកាន់តែច្រើនឲ្យចូលរួមព្រឹត្តិការណ៍ Startup នៅក្នុងស្រុក ។

ព្រឹត្តិការណ៍ដែលគ្រោងរៀបចំពីថ្ងៃទី27-29 ឧសភា ផ្ដោតគោលដៅចំពោះសហគ្រិន អ្នករចនា អ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យា និងមនុស្សគ្រប់គ្នាមកវិស័យចម្រុះផ្សេងៗជាច្រើនទៀតដែលប្រាថ្នាស្វែងយល់ពីវគ្គនេះ បង្កើនទំនាក់ទំនងក្នុងសហគមន៍ និងបង្កើតឥទ្ធិពលដោយគំនិតរបស់ពួកគាត់។ ការរៀបចំកម្មវិធីសម្រាប់ស្ត្រីនេះ អនុវត្តតាមគំរូ Startup Weekend ទាំងអស់ ដែលសិក្ខាកាមត្រូវបានផ្ដល់រយៈពេល1នាទីដើម្បីបញ្ចេញគំនិតប្រកួតប្រជែងរបស់ខ្លួនទៅលើផលិតផល និងសេវាកម្ម។ គំនិតនានាបន្ទាប់ពីទទួលបានព័ត៌មានត្រឡប់ពីសិក្ខាកាមដទៃទៀត និងពីក្រុមផ្សេង នឹងត្រូវរៀបចំចាត់បញ្ចូលជាគំនិតសំខាន់ៗលំដាប់កំពូល ដែលត្រូវបានកំណត់តាមរយៈការបោះឆ្នោតគាំទ្រប្រជាប្រិយភាព។

សិក្ខាកាមត្រូវបានផ្ដល់រយៈពេល 54ម៉ោងដើម្បីនាំយកគំនិតរបស់ខ្លួនទៅអនុវត្តជាក់ស្ដែង  ដាក់បង្ហាញជូនក្នុងវេទិកា ដែលក្នុងនោះរួមមានការបង្កើតថ្មី ការរចនា និងប្រពលភាពទីផ្សារ។ Startup Weekend រួមបញ្ចូលនូវការធ្វើបទបង្ហាញនៅមុនពេលដែលគណៈកម្មការធ្វើការវាយតម្លៃ និងសម្រេចផ្ដល់រង្វាន់ចំពោះគំនិតដែលល្អដាច់គេ។

ក្រៅពីឱកាសបង្កើនបណ្ដាញការងារ និងលើកទឹកចិត្តខ្លួន អ្នកចូលរួមក៏នឹងទទួលបានការណែនាំ និងការបណ្ដុះបណ្ដាលដោយអ្នកជំនាញមានបទពិសោធនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា “វាជាគំនិតដ៏ល្អមួយដែលយើងមានកម្មវិធី Startup Weekend ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ស្ត្រី។ ជាសាកលមានស្ត្រីកាន់តែច្រើនឡើងៗត្រូវបានទទួលស្គាល់លើសមត្ថភាពទេពកោសល្យរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម និងការច្នៃប្រឌិត។ ក្រុមហ៊ុនធំៗដូចជា IBM, Facebook, Yahoo, Hewlett Packard គឺជាឧទាហរណ៍ស្រាប់ ដែលនៅទីនោះមានស្ត្រីភាគច្រើនកំពុងកាន់មុខតំណែងធំៗជាថ្នាក់ដឹកនាំ។ ស្ត្រីជាទូទៅមិនសូវបានដើរតួនាទីសំខាន់ក្នុងសង្គមទេ ប៉ុន្តែពួកគាត់មានសក្ដានុពលខ្លាំងក្នុងតួនាទីពាណិជ្ជកម្ម និងការច្នៃប្រឌិត។ ការរៀបចំកម្មវិធី Start Up Weekend សម្រាប់ស្ត្រី មានបំណងដើម្បីលើកកម្ពស់ស្ត្រីកម្ពុជាដោយផ្ដល់ជូនពួកគាត់នូវទីតាំងជាក់លាក់មួយផ្ទាល់ ដើម្បីលើកទឹកចិត្ត ចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង បង្ហាញពីគំនិតផ្សេងៗក្នុងបរិយាកាសនៃកម្មវិធី Startup  ហើយសែលកាតនៅតែបន្តឧបត្ថម្ភគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ។” លោកបានថ្លែងបន្តទៀតថា “យើងជឿថាភាពប៉ិនប្រសប់របស់ខ្មែរប្រុសស្រីគឺមានដូចគ្នា។ ក្នុងនាមជាក្រុមហ៊ុនខ្មែរមួយ យើងគាំទ្រគំនិតផ្ដួចផ្ដើមបែបនេះ ដែលផ្ដល់ជូនបុគ្គលខ្មែរមានទេពកោសល្យម្នាក់ៗនូវឱកាសដើម្បីអភិវឌ្ឍខ្លួនឯងតាមរយៈការណែនាំ និងកិច្ចសហប្រតិបត្តិការជាដៃគូ។ ខ្មែរទាំងអស់អាចធ្វើបាន។”

កម្មវិធី Startup Weekend រយៈពេលបីថ្ងៃ ដែលជាវគ្គរៀបចំឡើងជាពិសេសសម្រាប់ស្ត្រីនេះ នឹងប្រព្រឹត្តទៅនៅសាលសហកិច្ចការ Emerald Hub ជាន់ទី11 អគារ PPIU ផ្លូវលេខ169 ពីម៉ោង8ព្រឹក-5ល្ងាច។ ការចុះឈ្មោះចូលរួមតម្លៃ15ដុល្លារ ខណៈនៅមានកន្លែងទំនេរ។ ថ្វីបើកម្មវិធីនេះរៀបចំតម្រូវជាពិសេសសម្រាប់ស្ត្រីក៏ដោយ ក៏នៅមានកៅអីកំណត់សម្រាប់បុរសចូលរួមផងដែរ។

ដើម្បីចុះឈ្មោះចូលរួម ឬស្វែងយល់ព័ត៌មានបន្ថែម សូមចូលទៅកាន់ facebook.com/startupweekendcambodia

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!