ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺ Playgame។
នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិកនិងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។
ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នានៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញដំបូងគេបង្អស់របស់កម្ពុជា។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាពក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។
សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធី រួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញដែលកំពុងរីកចម្រើននៅកម្ពុជា។
Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើមដែលបានដាក់ដំណើរការកាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយកនិងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។
Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យពីគម្រោង Playgame Unlimited។
វេទិកា Playgame បម្រើតម្រូវការជារួមដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីប្រភេទស៊ីមកាតដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទងនឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេម Playcoins និងការចុះឈ្មោះចូលរួមការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។
ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយមដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free Fire Rules of Survival និង Bullet Angel ដែលមាននៅក្នុងគម្រោងទិន្នន័យឥតដែនកំណត់ 5-in-1។
ការអភិវឌ្ឍន៍បន្ថែមទៀតរួមមានកិច្ចសន្យាផ្តាច់មុខជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលនាំមកនូវការប្រកួតកីឡាអេឡិចត្រូនិកជាបន្តបន្ទាប់ ទាំងការជូបជុំដោយផ្ទាល់ និងតាមរៀបចំតាមប្រព័ន្ធអនឡាញ ថែមទាំងផ្តល់ឱកាសសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុកអាចចូលរួមការប្រកួត ជាតំណាងឲ្យប្រទេស និងបានការទទួលស្គាល់ទាំងក្នុងស្រុកនិងក្រៅស្រុក។ ភាពជាដៃគូសហការនេះបានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិករបស់កម្ពុជាទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការប្រកួតដែលរៀបចំជាប្រចាំ និងការប្រកួតរង្វាន់ជើងឯកដែលរៀបចំរួមគ្នាដោយ សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានបន្ថែមថា “សែលកាត ជឿជាក់លើការបង្កើតភាពជាដៃគូសហការដ៏រឹងមាំនេះ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានលក្ខណៈពិសេស និងគុណភាពមានកម្រិតខ្ពស់។ យើងមានមោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់នេះក្នុងការបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជាឱ្យកាត់តែប្រសើរឡើង។ នេះក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តបន្តរបស់យើងក្នុងការគាំទ្រដល់វិស័យឌីជីថលរូបនីយកម្មរបស់កម្ពុជា»។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកបានអបអរសាទរដល់ក្រុមហ៊ុន សែលកាត ចំពោះសមិទ្ធិផលនេះ និងសម្រាប់ការជួយគាំទ្រដល់ការរីកចម្រើនកីឡាអេឡិចត្រូនិករបស់កម្ពុជា។ “ពានរង្វាន់នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សែលកាត ដែលជោគជ័យក្នុងការប្រកួតប្រជែង និងបន្តគាំទ្រសហគមន៍ហ្គេមអនឡាញនៅកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ”។
អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិក គឺលោក Ream Angkor បានចូលរួមអបអរសាទរដល់សែលកាត ថា “នេះជាពានរង្វាន់ដ៏ស័ក្តិសមព្រោះថា សែលកាត បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់កីឡាអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។ អរគុណចំពោះការច្នៃប្រឌិតរបស់ សែលកាត ដែលសហគមន៍ហ្គេមអនឡាញរបស់យើងអាចពង្រីកបានយ៉ាងឆាប់រហ័ស និងទទួលបានឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។
នេះជាលើកទី៣ ហើយដែល សែលកាត បានឈ្នះពានរង្វាន់ពីទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ ។ សែលកាត បានឈ្នះរង្វាន់ បណ្តាញទូរស័ព្ទចល័តល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង ឆ្នាំ២០១៩ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ https://intlbm.com/award-winners-2022/#Asia2022