កាលពីថ្ងៃទី3-4 តុលា សហគមន៍អ្នកអភិវឌ្ឍបច្ចេកវិទ្យាកម្ពុជា អ្នកយល់ដឹងពីបច្ចេកវិទ្យា អ្នកចូលចិត្តបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកសរសេរកម្មវិធី និងអ្នកជំនាញសរសេរកូដ បានបន្តបង្ហាញនូវភាពស្វាហាប់ក្នុងការប្រមូលផ្ដុំជួបជុំគ្នាក្នុង ព្រឹតិ្តការណ៍ Google Dev Fest លើកទី3 នៅកម្ពុជា។ ព្រឹតិ្តការណ៍នេះ មានលក្ខណៈជាការបង្ហាញកម្មវិធី App Software ក្នុងស្រុក ដូចជា ក្ដារចុចឆ្លាតវៃ ហ្គេមយក្សអរ និងមួយចំនួនទៀត ក៏ដូចជាមានការណែនាំបង្រៀនពី Google Translate and Coding Gateផងដែរ។
អ្នករៀបចំកម្មវិធីបានថ្លែងថា អ្វីដែលលើសពីការណែនាំបង្រៀនយ៉ាងច្បាស់លាស់ នោះ គឺភាពខុសគ្នាមួយដែលជាគន្លឹះសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ គប្បីផ្ដោតឲ្យកាន់តែស៊ីជម្រៅទៅលើសមាជិកចូលរួម និងចំណុចពាក់ព័ន្ធរបស់ពួកគេ។ ការចែកតំបន់សម្រាប់ព្រឹត្តិការណ៍ផ្ទាល់នេះ បានបែងចែកចំនួនសមាជិកចូលរួមដ៏ច្រើនទៅជាក្រុមតូចៗ ដើម្បីជួយសម្របសម្រួលភាគីពាក់ព័ន្ធដែលបានកើនចំនួនឡើង។ ក្រុមផ្សេងៗត្រូវបានកំណត់ដូចជាក្រុមអ្នកសរសេរកូដកម្មវិធី ក្រុមស្ត្រីបច្ចេកវិទ្យា ក្រុម Android និងក្រុម Hackathon។
សែលកាត និង DevFest មានចំណាប់អារម្មណ៍រួមគ្នាក្នុងការលើកកម្ពស់បច្ចេកវិទ្យា និងការបង្កើតថ្មីក្នុងស្រុក និងពន្លឿនវឌ្ឍនភាពរបស់ខ្លួនឲ្យដូចបណ្ដាប្រទេសអភិវឌ្ឍនានា។
យោងតាមប្រសាសន៍លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន សែលកាត បានឲ្យដឹងថា៖ “តាមរយៈការផ្ដល់ទីកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ និងឱកាសសិក្សាពីអ្នកជំនាញឯកទេសវិស័យបច្ចេកវិទ្យាទាំងក្នុងតំបន់ និងអន្តរជាតិបែបនេះ យើងកំពុងអប់រំសហគមន៍អ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាស្រាប់ លើកទឹកចិត្តយុវជនឲ្យចូលរួម និងជំរុញចលនាលូតលាស់របស់សហគមន៍ឲ្យកាន់តែខ្លាំងក្លា និងធានាថាសហគមន៍អាចអភិវឌ្ឍគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលអាចជួយជំរុញប្រទេសជាតិ និងសេដ្ឋកិច្ចឲ្យលូតលាស់ទៅមុខ។”
លោក គ្រុយ វណ្ណា អ្នករៀបចំកម្មវិធី Google DevFest Cambodia បានឲ្យដឹងថា៖ “យើងរំភើបយ៉ាងខ្លាំងដោយមាន សែលកាត ជាអ្នកឧបត្ថម្ភដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។ សែលកាត គឺជាក្រុមហ៊ុនល្បីឈ្មោះមួយ ហើយកិច្ចសហការជាដៃគូនេះជាមធ្យោបាយជួយបង្កើតឲ្យមានការយល់ដឹង និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈលទ្ធផលជាវិជ្ជមាននៃចំនួន អ្នកចូលរួម។ យើងមានទស្សនវិស័យដូចគ្នា ហើយតែងតែល្អដែលមានដៃគូសំខាន់មួយដែលមិនត្រឹមតែគាំទ្រគំនិត ផ្ដួចផ្ដើមប៉ុណ្ណោះទេ ថែមទាំងជឿជាក់លើអ្វីដែលការផ្ដួចផ្ដើមចង់ឲ្យសម្រេចបានផងដែរ។ យើងសង្ឃឹមថាមានសែលកាតចូលរួមជាមួយយើងម្ដងទៀតនៅឆ្នាំ2016ខាងមុខ នេះ។”
ព្រឹត្តិការណ៍ Google DevFest Cambodia 2015 ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញពីថ្ងៃទី3 ដល់ថ្ងៃទី4 ខែតុលា។