សែលកាត នាំមកជូននូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យឥតកំណត់សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាអាចមានឱកាសចូលរួមការប្រកួតយកឈ្នះបានកាន់តែច្រើន។
អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនផងដែរ។
គម្រោង PlayGame Unlimited ថ្មីផ្តល់ជូនអតិថិជននូវទិន្នន័យឥតកំណត់ដោយចំណាយត្រឹមតែ $1 ក្នុងមួយសប្តាហ៍។ បណ្តាអ្នកចូលចិត្តលេងហ្គេមអាចទទួលបានភាពសប្បាយរីករាយក្នុងការលេងហ្គេមឥតកំណត់ដូចជា PUBG Mobile, MLBB, RoS និង FREE FIRE។
លើសពីនេះទៅទៀត អ្នកចូលចិត្តលេងហ្គេមអាចកើនពិន្ទុនៅក្នុងតារាងពិន្ទុបន្ថែមទៀត ពីគម្រោង PlayGame Unlimited ដែលផ្តល់នូវទិន្នន័យបន្ថែមសម្រាប់ការប្រើប្រាស់អ៊ីធើណិត និងអាចបញ្ចូលលុយទិញ PlayCoins ដើម្បីទិញរូបិយប័ណ្ណសម្រាប់លេងហ្គេម ហើយក៏អាចទិញ របស់ផ្សេងទៀតនៅក្នុងPlayGame Store ។
សែលកាត ធ្វើការផ្តល់នូវ វេទិការដែលជូយឲ្យបណ្តាអ្នកលេងហ្គេមនៅកម្ពុជា កាន់តែមានការរីកចម្រើន ហើយសែលកាតក៏កំពុងរៀបចំណែនាំមុខងារបន្ថែមទៀតដែលជាជំនួយដល់Gamer សម្រាប់ការលេងហ្គេមដល់ពួកគេផងដែរ។ ដែលនេះក៏រួមបញ្ចូលទាំងការផ្តល់ជូននូវការលេងហ្គេមដោយឥតគិតថ្លៃ និងការប្រកួតកម្រិតពិសេសសម្រាប់អ្នកលេងហ្គេមរបស់សែលកាតផងដែរ។
គម្រោងនេះជាការផ្តល់ជូនថ្មីចុងក្រោយបំផុតពី សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវ វេទិកាសម្រាប់កីឡាករអេឡិចត្រូនិចដែលកំពុងរីកចម្រើននៅក្នុងប្រទេសអាចបញ្ចេញសមត្ថភាពក៏ដូចជាការរីកលូតលាស់បន្ថែមទៀតនៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុកផងដែរ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន ក្នុងនាមជាអ្នកផ្តល់ជូនសេវាសំរាប់អ្នកលេងហ្គេមទូរស័ព្ទឈានមុខគេរបស់កម្ពុជា ក្នុងការកសាងកីឡាអេឡិចត្រូនិច និងប្រព័ន្ធអេកូឡូស៊ីនៃកីឡាអេឡិចត្រូនិចដ៏រឹងមាំ។
សែលកាត ដែលយល់យ៉ាងច្បាស់ពីតំរូវការនៃអតិថិជនរបស់ខ្លួន ដូច្នេះយើងទទួលស្តាប់និងព្យាយាមបំពេញនូវរាល់តម្រូវការអតិថិជន។ ដោយសារកីឡាអេឡិកត្រូនិកមានការកើនឡើងនៅទូទាំងពិភពលោក យើងចង់ផ្តល់ជូនឱកាសដល់ប្រជាជនកម្ពុជាក្នុងការបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ។
លោក Simon មានប្រសាសន៍បន្ថែមថា “តាមរយៈការពង្រឹងភាពជាដៃគូ និងការសហការគ្នាដ៏មោះមុតនេះ ក្នុងការរៀបចំការប្រកួតថ្នាក់ជាតិ និងការបង្កើតសហគមន៍ដ៏រឹងមាំមួយ ដែលនេះជាភាពជោគជ័យដែលយើងសម្រេចបាន ហើយនេះគ្រាន់តែជាការចាប់ផ្តើមនៃកីឡាអេឡិចត្រូនិកដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា”។
លោកក៏បានបន្ថែមទៀតផងដែរថា សែលកាត បានបង្កើតសហគមន៍កីឡាអេឡិត្រូនិច ដ៏រឹងមាំមួយនៅទូទាំងប្រទេស ដោយជោគជ័យ តាមរយៈការងាររួមគ្នាជាច្រើន។ ទាំងនេះរួមបញ្ចូលការធ្វើការងារជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចនៅកម្ពុជា ដើម្បីបង្កើតការប្រកួតជាបន្តបន្ទាប់ ក៏ដូចជាការសហការជាមួយក្រុមហ៊ុនបង្កើតហ្គេម Moonton ក្រុមហ៊ុនNetEase ក្រុមហ៊ុនTencent ប្រចាំការនៅប្រទេសថៃ និងអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិចឈានមុខគេ។
សែលកាតក៏បានធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកលេងកីឡាអេឡិចត្រូនិច ក្នុងការប្រកួតប្រជែងដោយផ្តល់លទ្ធភាពប្រើប្រាស់រូបិយប័ណ្ណឌីជីថលក្នុងទម្រង់ PlayCoins ដែលអាចចំណាយក្នុង PlayGame Unlimited Store។
លោក Simon បានមានប្រសាសន៍ថា “សែលកាតបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាស្វែងរកចំណង់ចំណូលចិត្តសម្រាប់កីឡាអេឡិចត្រូនិច និងបង្កើតសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយយើងនឹងបន្តផ្តល់ជូនទាំងអ្នកលេងកីឡាអេឡិចត្រូនិចទាំងឡាយ ដែលទើបចាប់ផ្តើមលេង និងអ្នកកម្រិតខ្ពស់ នូវអ្វីដែលល្អបំផុតដែលឧស្សាហកម្មនេះផ្តល់ជូន”។
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាត់គេហទំព័រ Playgame https://play.com.kh/