សៀមរាបក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Cellcard Super Data Race លើកទី2 | សែលកាត

សៀមរាបក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Cellcard Super Data Race លើកទី2

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​ច័ន្ទ 17, 2019

កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី2 នៅថ្ងៃអាទិត្យ ទី16​ ​ខែ​មិថុនា នៅឯវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។

ក្រុមការងារCellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរៀបចំកម្មវិធីប្រកួត ក៏ដូចជាជួយរៀបចំដំណើរ​ការចុះឈ្មោះការប្រកួតនេះផងដែរ។

នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើត​ភាព​រីករាយរ​វាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ បេក្ខជនរាប់ពាន់នាក់​ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតនៅចុងសប្តា​ហ៍​​នេះ ស្របពេលដែលចំនួននៃការទាញយកកម្មវិធីទូរស័ព្ទ (App) ក្នុងពេលនេះមានរហូតដល់ 2887 ដង និងចុះឈ្មោះចូលរួមលេងរហូតដល់ 2257 ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា៖ «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។

កម្មវិធី Super Data Race ធ្វើឱ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍និងមាតិកាអនឡាញដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ​។ ​​នេះបាន​រួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើន​បទពិសោធន៍​ដល់​អ្នកចួលរួមក្នុ​ង​ពិភពឌីជីថលក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឱ្យពួកគេស្វែងយល់ថា​ ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន​ ​Cellcard។

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award 3ឆ្នាំជាប់គ្នា ​បានប្តេជ្ញាក្នុងការផ្តល់​ជូនប្រជាជនកម្ពុជានូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថានឹងមាននៅលើ​ Cellcard នៅពេលអនាគត។

ការចុះឈ្មោះសម្រាប់កម្មវិធី Super Data Race នៅខេត្តសៀមរាប នឹងបន្តបើកការចុះឈ្មោះជាសាធារណៈសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីលើទូរស័ព្ទដៃ ចុះឈ្មោះលើកម្មវិធី ហើយចួលរួមការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប ដើម្បីទទួលបានកាបូប និងចូលរួមការប្រកួត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play៕

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!