រីករាយជាមួយគម្រោងអ៊ីនធើណិត ROAMING ប្រចាំថ្ងៃ
ដើម្បីរីករាយជាមួយ គម្រោងអ៊ីនធើណិត Roaming Day Pass សូមជ្រើសរើសដៃគូរបស់យើង នៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស។
ដើម្បីភ្ជាប់គម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃ៖
1. សូមចុច *1785# បន្ទាប់មកចុចលេខ 1 ឬ 2 ឬ 3
2. Cellcard App៖ ចូលទៅកាន់ Cellcard Home Page ->Discover -> International Service -> Roaming Internet ហើយជ្រើសរើសគម្រោងសម្រាប់ភ្ជាប់។
ចុច *1785*1# ដើម្បីភ្ជាប់អ៊ីនធើណិត Roaming ប្រចាំថ្ងៃ 2 ដុល្លារទទួលបាន 700MB/មួយថ្ងៃ
ចុច*1785 *2# ដើម្បីភ្ជាប់អ៊ីនធើណិត Roaming ប្រចាំថ្ងៃ 5 ដុល្លារទទួលបាន 400MB/មួយថ្ងៃ
ចុច*1785*3# ដើម្បីភ្ជាប់អ៊ីនធើណិត Roaming ប្រចាំថ្ងៃ 7 ដុល្លារទទួលបាន 300MB/មួយថ្ងៃ
អ្នកនៅតែអាចរីករាយជាមួយការប្រើប្រាស់អ៊ីនធើណិតឥតកំណត់ បន្ទាប់ពីអ្នកប្រើប្រាស់អស់ទិន្នន័យប្រចាំថ្ងៃដែលបានកំណត់។ ល្បឿនអ៊ីនធឺណិតរបស់អ្នកនឹងត្រូវបានកាត់បន្ថយ។ ល្បឿនអ៊ីនធឺណិតរបស់អ្នកនឹងត្រូវបានផ្តល់ជូនឡើងវិញ នៅពេលដែលកញ្ចប់ Roaming របស់អ្នកបានភ្ជាប់ឡើងវិញ។
របៀបក្នុងការប្រើប្រាស់សេវា Data Roaming៖
1. ពិនិត្យមើលប្រទេសដែលអ្នកត្រូវធ្វើដំណើរទៅ ហើយភ្ជាប់កញ្ចប់ Data Roaming
2. ពិនិត្យមើល Setting
- ប្រព័ន្ធ iOS
- សូមចូលទៅកាន់ Setting
- ជ្រើសរើស Carrier
- ចុចយក ON សម្រាប់ Data Roaming
- ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
- ប្រព័ន្ធ Android៖
- សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
- ជ្រើសរើស Mobile Networks
- ចុចយក On សម្រាប់ Data Roamin
- ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
របៀបបញ្ចូលទឹកប្រាក់ ក្នុងពេល Roaming៖
- ជម្រើសទី 1៖ *1203* លេដកូដ 14ខ្ទង់# ហើយចុចបញ្ជូន។ ឧទាហរណ៍៖ *1203*23345678345678#
- ជម្រើសទី 2៖ បញ្ចូលទឹកប្រាក់តាមអនឡាញតាមរយៈ Cellcard App និងគេហទំព័ររបស់ Cellcard
(ជម្រើសទូទាត់ប្រាក់៖ Visa, Master Card, Union Pay, Wing, Alipay, Acleda, ABA Pay) - ជម្រើសទី 3៖ បញ្ចូលទឺកប្រាក់តាមរយៈគណនី Mobile Banking
(Wing, សេវាកម្មកាបូបលុយ, កម្មវិធីធនាគារ)
របៀបឆែកមើលទឹកប្រាក់៖ សូមចុច *1201#
លក្ខខណ្ឌនៃការប្រើប្រាស់
- សេវាអ៊ីនធើណិត Roaming ប្រចាំថ្ងៃមានសុពលភាពរយៈពេល 24 ម៉ោង និងបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ ដើម្បីផ្តាច់សេវានេះ អ្នកអាចចូលទៅកាន់ Cellcard App ឬចុច៖
- *1785*1*0# ដើម្បីផ្តាច់សេវាអ៊ីនធើណិត Roaming ប្រចាំថ្ងៃ $2
- *1785*2*0# ដើម្បីផ្តាច់សេវាអ៊ីនធើណិត Roaming ប្រចាំថ្ងៃ $5
- *1785*3*0# ដើម្បីផ្តាច់សេវាអ៊ីនធើណិត Roaming ប្រចាំថ្ងៃ $7
- អ្នកនឹងទទួលបានសារបញ្ជាក់នៅពេលដែលសេវាអ៊ីនធើណិត Roaming ប្រចាំថ្ងៃរបស់បានភ្ជាប់ ឬបន្តភ្ជាប់ឡើងវិញដោយជោគជ័យ។ ប្រសិនបើការភ្ជាប់របស់អ្នកពុំជោគជ័យទេ នោះអ្នកនឹងមិនទទួលបានសារបញ្ជាក់ណាមួយឡើយ។
- សេវានេះប្រើបានសម្រាប់តែអតិថិជនបង់ប្រាក់ជាមុនតែប៉ុណ្ណោះ។
- គោលការណ៍ប្រើប្រាសត្រឹមត្រូវ ត្រូវបានអនុវត្ត។
តើគោលការណ៍ប្រើប្រាស់ត្រឹមត្រូវ គឺជាអ្វី?
គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារសិទ្ធិស្មើៗគ្នារបស់អតិថិជនក្នុងការទទួលបានសេវាអ៊ីនធើណិតរបស់សែលកាត។ ជាមួយគោលបំណងនេះ គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ នឹងដើរតួជាអ្នកតាមដានមើលការប្រើប្រាស់ទិន្នន័យដែលមិនសមរម្យនិងមិនសមហេតុផល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងបទពិសោធន៍របស់អតិថិជនផ្សេងៗទៀត។ ឧទាហរណ៍សម្រាប់ការបំពានគោលការណ៍ប្រើប្រាស់ត្រឹមត្រូវដោយអតិថិជនមានដូចជា អតិថិជនប្រើប្រាស់អ៊ីនធើណិតសែលកាតសម្រាប់ហាងកាហ្វេ អ៊ីនធើណិតប្រអប់ស៊ីមកាត ឬអតិថិជនដែលលក់សេវាអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំណេញជាដើម។ នៅពេលអតិថិជនឈានដល់ការប្រើប្រាស់ទិន្នន័យដោយមិនសមរម្យ ឬដោយរំលោភបំពាន នោះក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការកាត់បន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងៗទៀត អាចបញ្ឈប់សេវាកម្មដើម្បីការពារអតិថិជនភាគច្រើនទៀតដែលកំពុងប្រើប្រាស់សេវាកម្ម។
តើខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យ ដោយរបៀបណា?
អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងដោយជោគជ័យ។
តើការតេ និងការផ្ញើសារ ត្រូវបានបញ្ចូលនៅក្នុងគម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃដែរឬទេ?
មិនត្រូវបានបញ្ចូលទេ! ការតេចេញ ការតេចូល និងការផ្ញើសារ នឹងត្រូវគិតថ្លៃទៅតាមអត្រា Roaming របស់យើង៖ សូមចុចមើលទីនេះ ដើម្បីឆែកមើលព័ត៌មានលម្អិតបន្ថែម។
ប្រសិនបើខ្ញុំប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើប្រាស់គម្រោង អ៊ីនធើណិត Roaming ប្រចាំថ្ងៃ បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ នោះអ្នកនឹងត្រូវបានគិតថ្លៃជាមួយអត្រាតម្លៃបង់ប្រាក់ជាមុន (Pay-as-you-go)។ គម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃ គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករដែលជាដៃគូរបស់យើងប៉ុណ្ណោះ។ សូមចុចទីនេះ
តើខ្ញុំអាចប្រើគម្រោងតែមួយ នៅក្នុងប្រទេសផ្សេងៗគ្នាបានដែរឬទេ?
ពិតជាបាន។ អ្នកអាចប្រើប្រាស់គម្រោងតែមួយនៅក្នុងប្រទេសផ្សេងៗគ្នា ប្រសិនបើប្រទេសទាំងនេះមានប្រភេទគម្រោងដូចគ្នា។