តើអ្នកណាខ្លះអាចក្លាយជាសមាជិកចែករំលែកនាទីសម្រាប់គម្រោងតាមចិត្តរបស់ខ្ញុំ?
គ្រប់អតិថិជនសែលកាតសេវាបង់ប្រាក់ជាមុនទាំងអស់ លើកលែងតែ គម្រោងទូរស័ព្ទលើតុ។
តើខ្ញុំអាចក្លាយជាសមាជិកចែករំលែកនាទីបានទេ ប្រសិនបើខ្ញុំជាអតិថិជនភ្ជាប់គម្រោងតាមចិត្ត?
សូមអធ្យាស្រ័យមិនបានទេ
តើបុគ្គលម្នាក់អាចចែករំលែកចំនួននាទីពីគម្រោងតាមចិត្តលើសពីមួយគម្រោងបានទេ?
មិនបានទេ សមាជិកចែករំលែកនាទី រាប់បញ្ចូលក្នុងបញ្ជីចែករំលែកចំនួននាទីរបស់អតិថិជនគម្រោងតាមចិត្តតែមួយប៉ុណ្ណោះ។
តើខុសគ្នាដូចម្ដេចរវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ខ្លួនឯង?
ការជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់គម្រោងតាមចិត្ត មានន័យថាក្រោយពីគម្រោងតាមចិត្ត លោកអ្នកផុតសុពលភាព សែលកាតនឹងភ្ជាប់គម្រោងតាមចិត្ត ជាថ្មីជូនលោកអ្នកដោយស្វ័យប្រវត្តិ។ ធ្វើរបៀបនេះអាចជួយលោកអ្នកកុំឲ្យពិបាកចុចលេខកូដភ្ជាប់គម្រោងឡើងវិញរាល់ពេល។
ការភ្ជាប់គម្រោងឡើងវិញដោយខ្លួនឯង មានន័យថា អ្នកជ្រើសរើសការភ្ជាប់គម្រោង រៀងរាល់ពេលដែលអ្នកត្រូវការ ។ បន្ទាប់ពីគម្រោងដែលអ្នកបានភ្ជាប់ ផុតសុពលភាព សែលកាតនឹងមិនភ្ជាប់គម្រោងដោយស្វ័យប្រវត្តិជូនអ្នកឡើយ។ អ្នកចាំបាច់ត្រូវភ្ជាប់គម្រោង ឡើងវិញដោយខ្លួនឯងផ្ទាល់។