SIP Trunk & Cloud PBX | សែលកាត

សូមប្រាប់អំពីអាជីវកម្មរបស់អ្នក ដើម្បីទទួលបានព័ត៌មានលម្អិត!

ដាក់ពាក្យទីនេះ

 

ទោះបីជាអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ឬខ្នាតធំក៏ដោយ ការធ្វើឱ្យប្រព័ន្ធទំនាក់ទនងអាជីវកម្មរបស់អ្នកជាមួយនឹងអតិថិជនកាន់តែទំនើបជាងមុន គឺជាកត្តាចាំបាច់បំផុត ព្រោះថាវាអាចឱ្យអ្នកផ្តល់ជូននូវសេវាបម្រើអតិថិជនបានកាន់តែល្អ ហើយទំនាក់ទំនងរវាងបុគ្គលិករបស់អ្នកក៏កាន់តែប្រសើរដូចគ្នា។ ការពង្រឹងស្តង់ដាសេវាកម្មទូរស័ព្ទ ជាមួយមុខងារ VoIP ពិសេសៗ អាចជួយបង្កើននូវប្រសិទ្ធភាពការងារ និងធានាបានថា អតិថិជនរបស់អ្នកនៅតែអាចទាក់ទងជាមួយក្រុមហ៊ុនអ្នក ហើយបុគ្គលិករបស់អ្នកក៏អាចនៅតែរក្សាទំនាក់ទនងបានគ្រប់ពេលវេលាដូចគ្នា។

បច្ចុប្បន្ននេះ សែលកាតបានកំពុងតែផ្តល់ជូននូវដំណោះស្រាយចំនួនពីរ គឺ Cloud PBX (ជាប្រព័ន្ធទូរស័ព្ទតាមអ៊ីនធើណិតសម្រាប់អាជីវកម្ម ជាមួយមុខងារដ៏សម្បូរបែប និងពេញលេញ ដែលដំណើរការនៅលើ Cloud) និង SIP Trunk (ដំណោះស្រាយបន្ថែមពីលើប្រព័ន្ធ PBX ដែលអ្នកកំពុងតែមានស្រាប់ ក្នុងការជួយភ្ជាប់ឧបករណ៍ PBX ទៅកាន់ប្រព័ន្ធអ៊ីនធើណិត)។

CLOUD PBX

ជាប្រព័ន្ធទូរស័ព្ទតាមអ៊ីនធើណិតសម្រាប់អាជីវកម្ម ជាមួយមុខងារដ៏សម្បូរបែប និងពេញលេញ ដែលដំណើរការនៅលើ Cloud ហើយត្រូវបានគ្រប់គ្រងដោយសែលកាត ដើម្បីឱ្យបុគ្គលិក និងអតិថិជនរបស់អ្នក អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានគ្រប់ពេលវេលា។

លក្ខណៈ​ពិសេស​ និង​អត្ថប្រយោជន៍៖

  •  បុគ្គលិកអ្នកអាចធ្វើការហៅចេញ និងទទួលទូរស័ព្ទ បាននៅលើគ្រប់ ឧបករណ៍ និងនៅគ្រប់ទីកន្លែង រាល់ពេលដែលពួកគេបានភ្ជាប់ទៅកាន់អ៊ីនធើណិត។
  •  ប្រើលេខទូរស័ព្ទតែមួយខ្សែ (លេខទំនាក់ទំនងរហ័ស) សម្រាប់អតិថិជនក្នុងការទាក់ទងកាន់ក្រុមហ៊ុនរបស់អ្នក។
  •  មុខងារបញ្ចូនការតេចូលទៅកាន់អ្នកចាំទទួល មុខងារបន្លឺសំឡេងរោទ៍ជាក្រុម និងមុខងារបញ្ជូនទូរស័ព្ទបន្ត ដើម្បីធានាថាការតេចូលទាំងអស់ នឹងត្រូវបានលើកទទួលជានិច្ច។
  •  មុខងារទទួលទូរស័ព្ទដោយស្វ័យប្រវត្តិ និង Voice Mail ដែលអាចឱ្យអាជីវកម្មរបស់អ្នក នៅតែអាចទទួលបម្រើអតិថិជនបាន បើទោះបីស្ថិតក្នុងម៉ោងឈប់សម្រាកក៏ដោយ។
  •  មុខងារកំណត់លំដាប់លំដោយនៃការតេចូល និងមុខងាររង់ចាំការឆ្លើយតប អាចឱ្យអ្នកទទួលការហៅទូរស័ព្ទរបស់អតិថិជនបានកាន់តែច្រើន និងជួយបង្កាកុំឱ្យអតិថិជនលឺសំឡេងទូរស័ព្ទកំពុងជាប់រវល់ទៀតផង។
  •  IVR Menu អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងការហៅចូលរបស់អតិថិជនបានកាន់តែប្រសើរ និងអាចឱ្យអតិថិជនអ្នកធ្វើការទំនាក់ទំនងបានចំគោលដៅ ទៅកាន់បុគ្គលិកតាមផ្នែកនីមួយៗក្នុងក្រុមហ៊ុនរបស់អ្នក។

SIP TRUNK

ជាដំណោះស្រាយបន្ថែមពីលើប្រព័ន្ធ PBX ដែលអ្នកកំពុងតែមានស្រាប់ ក្នុងការជួយភ្ជាប់ឧបករណ៍ PBX ទៅកាន់ប្រព័ន្ធអ៊ីនធើណិត។

លក្ខណៈ​ពិសេស ​និង​អត្ថប្រយោជន៍៖

  • បុគ្គលិកអ្នកអាចធ្វើការហៅចេញ និងទទួលទូរស័ព្ទ បាននៅលើគ្រប់ឧបករណ៍ និងនៅគ្រប់ទីកន្លែង រាល់ពេលដែលពួកគេបានភ្ជាប់ទៅកាន់អ៊ីនធើណិត។
  • ប្រើលេខទូរស័ព្ទតែមួយខ្សែ (លេខទំនាក់ទំនងរហ័ស) សម្រាប់អតិថិជនក្នុងការទាក់ទងកាន់ក្រុមហ៊ុនរបស់អ្នក។
  • ផ្តល់ និងបន្ថែមជូននូវលក្ខណៈពិសេសៗជាច្រើន ដោយអាស្រ័យទៅលើប្រព័ន្ធ PBX ដែលអ្នកមានស្រាប់។

សែលកាតបានឈ្នះនូវពានរង្វាន់បណ្តាញសេវាជាច្រើនឆ្នាំជាប់ៗគ្នា ដូច្នេះអ្នកអាចទុកចិត្តបានជាមួយនឹងអ៊ីនធើណិតល្បឿនលឿន ប្រព័ន្ធការពារសន្តិសុខល្អ និងសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលអាចធានានូវគុណភាពឱ្យកាន់តែប្រសើរឡើង។

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 012 999 712

សូមប្រាប់អំពីអាជីវកម្មរបស់អ្នក ដើម្បីទទួលបានព័ត៌មានលម្អិត!

ដាក់ពាក្យទីនេះ

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!