ការតែងតាំងថ្នាក់ដឹកនាំថ្មី នៅក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក

រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៥ — ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការតែងតាំងលោក Simon John Perkins អតីតអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ បន្ទាប់ពីកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលបានប្រព្រឹត្តនាព្រឹក ថ្ងៃសុក្រ ទី ៤ ខែ កក្កដា ឆ្នាំ ២០២៥ និងសូមស្វាគមន៍លោក Kok Leong Yap (KL) ជាអគ្គនាយកប្រតិបត្តិថ្មី។
សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីធានាបាននូវអភិបាលកិច្ចសាជីវកម្មរឹងមាំ និងផ្តល់ការត្រួតពិនិត្យឯករាជ្យ។ ការតែងតាំងលោក Simon Perkins គឺទាន់ពេលវេលា និងស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរក្សាឱ្យបាននូវក្រុមប្រឹក្សាភិបាល ដែលមានតុល្យភាព និងប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងពីបទពិសោធចម្រុះ និងគំនិតឯករាជ្យ។
ការជ្រើសរើសលោក Simon Perkins ត្រូវបានធ្វើឡើងតាមរយៈដំណើរការយ៉ាងហ្មត់ចត់ និងតម្លាភាព ដោយពិចារណាទាំងជំនាញវិជ្ជាជីវៈ និងចំណេះដឹងស៊ីជម្រៅ អំពីទីផ្សារអាជីវកម្មក្នុងស្រុក។ ជាមួយនឹងបទពិសោធជាអ្នកដឹកនាំជាង ២៥ ឆ្នាំក្នុងវិស័យទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ លោកបាននាំមកនូវទស្សនៈវិស័យដ៏សម្បូរបែប ដែលទទួលបានពីតួនាទី ជាអគ្គនាយកប្រតិបត្តិជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល ទាំងក្នុងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ រួមមានអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអូស្ត្រាលី។
ក្នុងអំឡុងពេល ដែលលោកកាន់តំណែងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក លោក Simon Perkins បានដឹកនាំផ្តួចផ្តើមផ្លាស់ប្តូរ ដែលបានកំណត់ទីតាំងឱ្យក្រុមហ៊ុន សែលកាត ក្លាយជាអ្នកដឹកនាំជាតិមួយ ក្នុងវិស័យនវានុវត្តន៍ឌីជីថល និរន្តរភាព និងដំណើរការហិរញ្ញវត្ថុ។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជាដំបូងគេ ដែលចេញទាំងភាគហ៊ុនសាធារណៈ និងមូលបត្របំណុលនិរន្តរភាព ដែលបង្ហាញពីវិធីសាស្រ្តគិតគូរវែងឆ្ងាយ ចំពោះទំនួលខុសត្រូវសាជីវកម្ម និងទំនុកចិត្តរបស់វិនិយោគិន។
លោក Simon Perkins ក៏ត្រូវបានគេទទួលស្គាល់ផងដែរ ចំពោះការជំរុញអភិវឌ្ឍបណ្តាញទំនាក់ទំនង ដែលទទួលបានពានរង្វាន់ ការលើកកម្ពស់ការតភ្ជាប់ឌីជីថលប្រកបដោយបរិយាប័ន្ន និងការគាំទ្រគម្រោងនានា ដែលលើកកម្ពស់ដល់សិស្សានុសិស្ស និងសហគ្រិន តាមរយៈបច្ចេកវិទ្យា និងការអប់រំ។ សមិទ្ធផលរបស់លោក បានឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នាតែមួយ រវាងភាពប៉ិនប្រសប់ជាយុទ្ធសាស្ត្រ និងផលប៉ះពាល់សង្គម ដែលស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងបេសកកម្ម និងតម្លៃរបស់ក្រុមហ៊ុន។
បន្ថែមពីលើ ភាពជាអ្នកដឹកនាំផ្នែកទូរគមនាគមន៍ លោក Simon Perkins បានបម្រើការជានាយកឯករាជ្យ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយពង្រឹងបន្ថែមនូវគុណវុឌ្ឍិរបស់លោក ក្នុងការគ្រប់គ្រង អភិបាលកិច្ចហានិភ័យ និងការសម្រេចចិត្តកម្រិតក្រុមប្រឹក្សាភិបាលនៅក្នុងវិស័យ ដែលលោកត្រូវបានគ្រប់គ្រង។ យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ជំនាញ ភាពឯករាជ្យ និងការយល់ដឹងដ៏ស៊ីជម្រៅរបស់លោក Simon Perkins អំពីភាពបម្រែបម្រួលទីផ្សារកម្ពុជា នឹងនាំមកនូវតម្លៃដ៏សំខាន់ ដល់ការពិភាក្សារបស់ក្រុមប្រឹក្សាភិបាល និងរួមចំណែកភាពជោគជ័យរយៈពេលវែង របស់ក្រុមហ៊ុន។
លោក KL Yap នឹងចូលកាន់តំណែងជា អគ្គនាយកប្រតិបត្តិ នៃវិស័យបច្ចេកវិទ្យា ឌីជីថល និងទំនាក់ទំនង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៥ តទៅ។ លោកបាននាំមកនូវចក្ខុវិស័យបំផុសគំនិត និងបទពិសោធជាអ្នកដឹកនាំដ៏រឹងមាំជាង ៣០ ឆ្នាំក្នុងវិស័យឌីជីថល បច្ចេកវិទ្យា និងទំនាក់ទំនង។ ការងាររបស់លោក បានលាតសន្ធឹងដល់តួនាទីជាអ្នកដឹកនាំនៅទូទាំងតំបន់អាស៊ាន និងអាស៊ីខាងត្បូង រួមទាំងការចូលរួមប្រកបដោយជោគជ័យក្នុងបរិវត្តកម្មឌីជីថល ការចូលទីផ្សារទូរគមនាគមន៍ ការបញ្ចូលគ្នានៃសាជីវកម្ម ការគ្រប់គ្រងវិបត្តិ និងការដាក់ទីតាំងម៉ាកយីហោសារឡើងវិញ។
ទាំងនេះពិតប្រាកដណាស់ថា ក្រោមការដឹកនាំរបស់លោក KL ក្រុមហ៊ុន សែលកាត នឹងបន្តកសាងលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជំរុញដំណាក់កាលបន្ទាប់នៃកំណើនរបស់ក្រុមហ៊ុន ពង្រឹងដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន និងការប្រកួតប្រជែងទីផ្សារ។ តាមរយៈការធ្វើបែបនេះ នឹងពង្រឹងបន្ថែមទៀត នូវស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សែលកាត និងការតម្រឹមជាយុទ្ធសាស្ត្រ ជាមួយផលប្រយោជន៍របស់ភាគហ៊ុនិកពាក់ព័ន្ធទាំងអស់។