លក្ខខណ្ឌផ្សេងៗ | សែលកាត

លក្ខខណ្ឌផ្សេងៗ

បង់ប្រាក់ជាមុន

  1. ការប្រើប្រាស់ដូចជាការហៅទូរស័ព្ទ អ៊ីនធើណិត ផ្ញើសារជាអក្សរនិងការប្រើផ្សេងទៀតនឹងត្រូវគិតលុយពីគណនីបង់ប្រាក់ ជាមុនរបស់អ្នក នូវលុយបន្ថែម និងសមតុល្យគណនីគោលទៅតាមលំដាប់លំដោយ។
  2. ធ្វើបច្ចុប្បន្នភាពអំពីថ្លៃសេវានិងការCharge លុយនាពេលបច្ចុប្បន្ន និងការផ្សព្វផ្សាយ ការប្លុកនឹងចេញផ្សាយនៅក្នុងគេហទំព័ររបស់សែលកាត (www.cellcard.com.kh) និងអត្រាជំនួសដទៃទៀតទាំងអស់នៅក្នុងការជាវនិងកិច្ចព្រមព្រៀងដែលបានសរសេរជា លាយលក្ខណ៍អក្សរជាមុន។
  3. អ្នកកាន់គណនីបង់ប្រាក់ជាមុនអាចពិនិត្យមើលសមតុល្យគណនីនិងការប្រើប្រាស់ របស់ខ្លួនដោយវាយ # 124 #, # 823 # ឬតាមរយៈកម្មវិធីរបស់សែលកាត ។ វិក្កយបត្រប្រចាំខែឬវិក្កយបត្រមិនត្រូវបានផ្ញើទៅកាន់អតិថិជនបង់ប្រាក់ជាមុន លុះត្រាតែបានស្នើសុំបើមិនដូច្នេះ វាអាចត្រូវបានផ្តល់ជូននៅតម្លៃអប្បបរមា។
  4. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការលុបគណនីរបស់អតិថិជនពីប្រព័ន្ធនិង / ឬផ្ទេរគណនីទៅអតិថិជនផ្សេងទៀតប្រសិនបើគណនីមិនបានបញ្ចូលលុយក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីផុតសុពលភាពចុងក្រោយនិងការផុតកំណត់នៃគម្រោង។
  5. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកឬបញ្ឈប់គណនីណាមួយជាបន្ទាន់ ក្នុងករណីដែលមិនមានឯកសារត្រឹមត្រូវ អត្តសញ្ញាណប័ណ្ណក្លែងក្លាយដែលសង្ស័យថាមានការលួចបន្លំឬប្រើក្នុងការតភ្ជាប់ ជាមួយឧបករណ៍ខុសច្បាប់មកបណ្តាញក្រុមហ៊ុនសែលកាត ដោយពន្យារការទូទាត់ និង/ឬអនុលោមតាម សេចក្តីណែនាំរបស់និយ័តករ សេវាបន្ទាន់ និងអាជ្ញាធរមានសមត្ថកិច្ចដទៃទៀត។
  6. ក្រុមហ៊ុន សែលកាត ប្តេជ្ញារក្សាការសម្ងាត់នៃការប្រើប្រាស់របស់អតិថិជន លើកលែងតែវាត្រូវបានតម្រូវដោយច្បាប់ដើម្បីប្រមូល ឬទិន្នន័យផ្ទាល់ខ្លួនដើម្បីបង្ហាញពីករណីបន្ទាន់ទៅឱ្យទីភ្នាក់ងារអនុវត្ត ច្បាប់។
  7. សែលកាតនឹងទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់អតិថិជនក្នុងការភ្ជាប់និង ការផ្គត់ផ្គង់ឬការរំខានណាមួយនៃសេវា ប៉ុន្តែមិនមែនសម្រាប់ការខូចខាត (ការខូចខាតដែលបង្កឡើងដោយការពន្យាពេលនៃការផ្តល់សេវារបស់ខ្លួន) ។ បណ្តឹងក្នុងករណីការភ្ជាប់សេវាបរាជ័យ ឬមានការរំខាននឹងត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 14 ថ្ងៃចាប់ពីថ្ងៃមានបញ្ហាកើតឡើង។ ពាក្យបណ្តឹងលើកឡើងបន្ទាប់ពីរយៈពេល 14 ថ្ងៃ តែមិនមានភ័ស្តុតាងដូចដែលបានសរសេរនឹងមិនត្រូវបានយកមកដោះស្រាយឡើយ។
  8. សែលកាត អាចនឹងផ្ញើសារផ្សព្វផ្សាយ ជាអក្សរ ឬសារជាសម្លេង ពីដៃគូសហការទី3 ទៅកាន់អតិថិជនរបស់ខ្លួន។
  9. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរឬកែប្រែលក្ខខណ្ឌទាំងនេះដោយមិនបាច់ជូនដំណឹងជាមុន។
  10. គម្រោងបង់ប្រាក់ជាមុនរបស់សែលកាតផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
  11. គោលការណ៍ប្រើប្រាស់ដោយសមភាព ​ គឺជាគោលការណ៍ធ្វើឡើងដើម្បីការពារអតិថិជនទទួលបានសិទ្ធស្មើគ្នាក្នុងការប្រើប្រាស់អ៊ីនធើណិតរបស់សែលកាត។ គោលការណ៍នេះដើរតួនាទីត្រួតពិនិត្យការប្រើប្រាស់អ៊ីនធើណិតមិនមានសមភាព និងសមហេតុផលដែលបង្ករអោយមានឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់ដ៏ទៃទៀត។ ឧទាហរណ៍៖ ការបំពានដល់គោលការណ៍ប្រើប្រាស់ដោយសមភាព មានដូចជា ការប្រើអ៊ីនធើណិតរបស់សែលកាតដើម្បីផ្តត់ផ្គង់អ៊ីនធើណិតតាមហាងកាហ្វេ SIM Boxes​ ឬ លក់ទិន្នន័យអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំនេញ។ ពេលដែលអតិថិជនប្រើអ៊ីនធើណិតដល់កំរិតដែលបំពានដល់គោលការណ៍ប្រើប្រាស់ដោយសមភាព សែលកាតមានសិទ្ធិបន្ថយល្បឿនអ៊ីនធើណិត ឬផ្តាច់សេវាអ៊ីនធើណិតដើម្បីការពារកុំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនទៀតដែលកំពុងប្រើ។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!