Published Date: April, 21 Tuesday, 2026

ក្នុងរយៈពេល 30 ឆ្នាំ  (1996-2026)  ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 21 ខែមេសា ឆ្នាំ 2026


ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនរបស់កូនខ្មែរ 100% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។


ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1996 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍ ក្នុងប្រទេសកម្ពុជា រួមមាន៖ 
1.    1.1 ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX)
2.    0.7 ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា


ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។


ក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការផ្លាស់ប្តូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស ការលើកកម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយ និងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។


សែលកាតបានពង្រីកបណ្តាញ 5G នៅក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្ពុជា


ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនសែលកាតបានប្រកាសដាក់ឱ្យដំណើរការបណ្តាញ 5G របស់ខ្លួននៅក្នុងក្រុងសៀមរាបនៅថ្ងៃនេះ ដែលជាក្រុងទី 3 បន្ទាប់ពីក្រុងភ្នំពេញ និងតាខ្មៅ ដែលជាការបោះជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់ទូទាំងប្រទេស។ ការដាក់ឱ្យដំណើរការនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទីក្រុងទំនើប ការច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។


ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ខេត្តសៀមរាប បានឈានចូលទំព័រសករាជថ្មីនៃការភ្ជាប់ទំនាក់ទំនង។ តាមរយៈបច្ចេកវិទ្យា 5G ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ នឹងទទួលបានអត្ថប្រយោជន៍ថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ភាពយឺតយ៉ាវនៃការឆ្លើយតបនៅកម្រិតទាប និងសមត្ថភាពក្នុងការពង្រឹងសេវាកម្មឌីជីថលជំនាន់ថ្មី ព្រមទាំងបទពិសោធនៃវិស័យទេសចរណ៍ដ៏សម្បូរបែបរហូតដល់ដំណោះស្រាយសហគ្រាសដ៏មានប្រសិទ្ធភាព។


5G មិនមែនគ្រាន់តែជាការតភ្ជាប់ដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះសម្រាប់ការបង្កើតថ្មី និងជាជំហានបន្ទាប់របស់កម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពថ្មីៗក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសេវាសាធារណៈ។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ការបន្តវិនិយោគរបស់ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុងកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល។»


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «ការដាក់ឱ្យដំណើរការបណ្ដាញ 5G ក្នុងខេត្តសៀមរាប បង្ហាញពីជំហានដ៏សំខាន់ក្នុងការពង្រីកបណ្តាញឌីជីថលនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយរដ្ឋបាលខេត្តសៀមរាប យើងកំពុងបើកឱកាសឌីជីថលថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍ពាក់ព័ន្ធ។»


ក្រុមហ៊ុនសែលកាតនឹងបន្តពង្រីកបណ្តាញ 5G របស់ខ្លួនទៅកាន់បណ្តាខេត្តសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចទំនើប បរិយាបន្ន និងជំរុញដោយឌីជីថល ព្រមទាំងផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្ត។ សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard!

 

Fence V1

 

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
ស្វែងយល់បន្ថែម៖ www.cellcard.com.kh

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
 

Mr. William Mark Hanna, Group Chief Financial Officer
markhanna@royalgroup.com.kh

Mr. Paul Clements, Group Chief of Staff and VP Group Strategy and Investments
paul.clements@royalgroup.com.kh

Mrs. Sambo Sopheavatey, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh 
 

អានអត្ថបទផ្សេងទៀត

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

25 May 2026Press release
អានបន្ថែម
ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

2 Apr 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?